
វគ្គជាមូលដ្ឋានជូនយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ជាស៊ីម ត្បែងមានជ័យ
នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបើកវគ្គជាមូលដ្ឋានជូនយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ជាស៊ីម ត្បែងមានជ័យ ចំនួន ៦៥នាក់ ស្រី ៤០នាក់ ឋិតនៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ក្រោមវត្តមានលោក នូ តារាមុន្នី អនុប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រះវិហារ ។ នៅក្នុងឱកាសនោះដែរលោកអនុប្រធានគណ:កម្មាធិការអនុសាខាក្រុង បានលើកឡើងថា ដើម្បីបន្ថែមសមាជិកយុវជន (ច្រើនទៀត…)

ជនរងគ្រោះដោយគ្រាប់មីនទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ
នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ លោក យុង គឹមហ៊ាន នាយកប្រតិបត្តិសាខា តំណាងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនលោក ខូយ ថុណា អាយុ ៣៤ឆ្នាំ រស់នៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្តបានបើកត្រាក់ទ័រមកពីភ្ជួរដីដាំដំឡូង ត្រឡប់ទៅផ្ទះវិញ ក៍បានជាន់មីនតោន ត្រង់ចំណុចអូរសឹង(ភូមិកន្ទួត)នៅវេលាម៉ោង ២:៤៥នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ១៦មករា ។ (ច្រើនទៀត…)

ជនរងគ្រោះដោយសារគ្រាប់មីនទទួល អំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ
នៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២២ នេះលោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខាខេត្ត តំណាងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនលោក ព្រិនបាលឯក ទិត ហៃ ភេទប្រុស អាយុ ៣០ឆ្នាំ កងទ័ពបម្រើ ការនៅកងអនុសេនាតូចលេខ២ កងអនុសេនាធំលេខ១ សឹករងស្រុកជាំក្សាន្ត ចំណុះអោយតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ប្រចាំការច្រកណងទឹម រង គ្រោះបណ្តាលមកពីជាន់មីន បណ្តាលអោយដាច់ (ច្រើនទៀត…)

គ្រួសារសព ដែលទទួលមរណភាពបន្ទាប់ពីឆ្លងទន្លេរួច នៅមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា
នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នេះលោក យុង គឹមហ៊ាន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ដែលទទួលមរណភាពបន្ទាប់ពីឆ្លងទន្លេរួច នៅមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ ហើយគ្រួសារមានជីវភាពខ្វះខាត ដើម្បីយកទៅរៀបចំបុណ្យនៅស្រុកជ័យសែន។ (ច្រើនទៀត…)

គ្រួសារស្ត្រីសម្រាលកូនភ្លោះចំនួន ៣នាក់ បានទទួល អំណោយមនុស្សធម៌ ពីសាខាកាបាទក្រហមកម្ពុជាខេត្តព្រះវិហារ
នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២២ លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារបានយកអំណោយមនុស្សធម៌សួរសុខទុក្ខ ស្ត្រីសម្រាលកូនភ្លោះចំនួន៣នាក់ នៅមន្ទីរពេទ្យបង្អែក ១៦មករា ។ នាឱកាសនោះលោកជំទាវអនុប្រធានអចិន្ត្រៃយ៍ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខា និងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើនទៀត…)

វគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យសង្គមថ្មី ខេត្តព្រះវិហារ
នៅព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា ជូនយុវជនកាកបាទក្រហមកម្ពុជាវិទ្យា ល័យសង្គមថ្មី ចំនួន ៨២នាក់ និងធ្វើពិធីបំពាក់កន្សែងជូនយុវជនទើបរើសថ្មីចំនួន ៤២នាក់ ស្រី ៣៣នាក់ ឋិតនៅភូមិត្បែង ឃុំចំរើន ស្រុកសង្គមថ្មី ក្រោមវត្តមានលោក ប៉ែន ជឹង ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្គមថ្មី ។ នៅក្នុងឱកាសនោះលោកប្រធានគណ:កម្មាធិការអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុក (ច្រើនទៀត…)

វគ្គជាមូលដ្ឋានជូនដល់យុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យហ៊ុន សែន ភ្នំដែក ខេត្តព្រះវិហារ
នៅព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបើកវគ្គជាមូលដ្ឋានយុវជនកាកបាទ ក្រហមកម្ពុជា ជូនយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យហ៊ុន សែន ភ្នំដែក ចំនួន ៥៥នាក់ និងយុវជនទើបរើសថ្មីចំនួន ២៥នាក់ ស្រី ១២នាក់ ឋិតនៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ក្រោមវត្តមានលោកស្រី អ៉ឹង សុទ្ធា ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុករវៀង ។ នៅក្នុងឱកាសនោះដែរ លោកស្រីប្រធានគណ:កម្មាធិការសាខា បានលើកឡើងថា (ច្រើនទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារប្រារព្ធទិវាជាតិសុខភាពមាតា កុមារ និងទារក
នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានចុះសួរសុខទុក្ខស្រ្តីឆ្លងទន្លេ និងសម្រាករងចាំ នៅមន្ទីរពេទ្យបង្អែក ១៦មករា ចំនួន ១២នាក់ ក្រោមវត្តមាន លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ។ក្នុងឱកាសនោះដែរលោកជំទាវអនុប្រធានអចិន្ត្រៃយ៍ បានពាំនាំនូវប្រសាសន៍នៃការផ្តាំសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើនទៀត…)

កិច្ចប្រជុំបូកសរុប លទ្ធផលការងារសាខាប្រចាំឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២២ នៅខេត្តព្រះវិហារ
នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានបើកកិច្ចប្រជុំបូកសរុប លទ្ធផលការងារសាខាប្រចាំឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈ កម្មាធិការសាខា មានការអញ្ជើញចូលរួមពីលោកជំទាវអនុប្រធានអចិន្ត្រៃយ៍ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យមើលលទ្ធផលការងារដែលសម្រចបានកន្លងមកក៍ដូចជាបញ្ហាប្រឈមនានាដែលសាខាជួបប្រទះ និងធ្វើការដោះស្រាយនូវសំណូមពរមួយចំនួន ដែលមាននៅក្នុងសាខា។ (ច្រើនទៀត…)

គ្រួសារមានជីវភាពខ្វះខាតនៅភូមិមហាផល បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ
នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ លោក យុង គឹមហ៊ាន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ តំណាង ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារមានជីវភាពខ្វះខាតចំនួន ១គ្រួសារ រស់នៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ។នៅក្នុងឱកាសនោះដែរលោកនាយកសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខា និងបានផ្តាំផ្ញើសូមអោយថែរក្សាសុខភាព ត្រូវមានអនាម័យ (ច្រើនទៀត…)