• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

ការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ ១៩ នៅខេត្តព្រៃវែង

នៅថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០ ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងឯកឧត្តមឧកញ៉ា ជឹម សុខ អនុប្រធានគណៈកម្មាធិការសាខា និងក្រុមការងារបានចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ ១៩ តាមរយៈការផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយឧគ្ឍោសនសព្ទ បិទផុស្ទ័រពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវិដ១៩ តាមទីសាធារណៈ និងបង្រៀនរបៀបលាងដៃអោយត្រឹមត្រូវ នៅតាមខ្នងផ្ទះនៅស្រុកស្វាយអន្ទរ ស៊ីធរកណ្តាល ពាមជរ និងស្រុកបាភ្នំ បានចំនួន ៨០ខ្នងផ្ទះ ដែលមានអ្នកចូលរួមសរុបចំនួន ៣៧៥នាក់ (ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩នៅស្រុកកំចាយមារ

នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមឧកញ៉ា ជឹម សុខ អនុប្រធានគណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំមន្រ្តីក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក យុវជនកក្រក និងអ្នកស្ម័គ្រចិត្ត បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩ តាមរយៈការផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយឧគ្ឍោសនសព្ទ បិទប័ណ្ឌផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវិដ១៩ តាមទីសាធារណៈ និងបង្រៀនរបៀបលាងដៃអោយត្រឹមត្រូវ នៅតាមខ្នងផ្ទះនៅស្រុកកញ្រ្ចៀច កំចាយមារ កំពង់ត្របែក (ច្រើន​ទៀត…)

កិច្ចប្រជុំត្រៀមអប់រំផ្សព្វផ្សាយអំពីការត្រៀមបង្ការ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ១៩ នៅខេត្តព្រៃវែង

នៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំកិច្ចដើម្បីរៀបចំចុះផ្សព្វផ្សាយចំនួន ២ក្រុម និងប្រគល់សម្ភារៈផ្សព្វផ្សាយដល់ក្រុមការងារអំពីវិធានការទប់ស្កាត់ និងការការពារការផ្ទុះរាតត្បាតនៃជំងឺកូវីដ១៩(COVID-19) តាមអនុសាខាទាំង១២ និងប្រគល់អំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដល់គណៈកម្មាធិការសាខា អនុសាខាក្រុង ក្រុមប្រតិបត្តិសាខា (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន ៥គ្រួសារ នៅភូមិខ្យោកកណ្តាល ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

នៅថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា ក្រុមការងារអនុសាខាស្រុក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន ៥គ្រួសារ នៅភូមិខ្យោកកណ្តាល ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ (ច្រើន​ទៀត…)

ការប្រឡងគំនូរកុមារ ស្តីពីកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជានៅខេត្តព្រៃវែង

សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំកម្មវិធីប្រឡងគំនូរកុមារក្រោមប្រធានបទ “ខ្ញុំ♥️សន្តិភាព និងកាកបាទក្រហមកម្ពុជា” ដើម្បីអបអរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ដែលមានសាលាបឋមសិក្សាគោលដៅចំនួន ៤គឺ៖ សាលាបឋមសិក្សា រោងដំរី សម្ដេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង អនុវត្ត ហ៊ុន សែន ព្រៃវែង និងសាលាបឋមសិក្សាក្រាំងក្អែក ដែលមានរយៈពេល ២ថ្ងៃ ចាប់ពី១១-១២ ខែមីនា ឆ្នាំ២០២០ (ច្រើន​ទៀត…)

ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ នៅមន្ទីរពេទ្យបង្អែកស្រុកពាមជរ

ដើម្បីចូលរួមអបអរសាទរ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២០ នេះ ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ នៅថ្ងៃព្រហស្បតិ៍​ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍​គណៈកម្មាធិការ​សាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ស្រ្តីមានផ្ទៃពោះ (ច្រើន​ទៀត…)

ពិធីផ្សព្វផ្សាយប្រលងគំនូរកុមារស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជានៅខេត្តព្រៃវែង

សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខា និងសហការី បានចុះផ្សព្វផ្សាយប្រលងគំនូរកុមារស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ “ខ្ញុំ ❤ សន្តិភាព- និងកាកបាទក្រហមកម្ពុជា” ដើម្បីអបអរសាទរ ខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ នៅសាលាបឋមសិក្សាចំនួន ២ គឺបឋមសិក្សារោងដំរី និងបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ព្រៃវែងក្រុងដែលមានសិស្សចូលរួមសរុប ៨២នាក់ ស្រី ៥១នាក់។ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា ចុះជួយសាងសង់ផ្ទះជូនចាស់ជរាគ្មានទីពឹង ១គ្រួសារ នៅភូមិ០៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង

នៅរសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានចាត់អោយ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខា និងសហការី រួមជាមួយក្រុមការងារអនុសាខាស្រុកពាមរក៍ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ចុះជួយសាងសង់ផ្ទះជូនចាស់ជរាគ្មានទីពឹង ១គ្រួសារ នៅភូមិ០៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។ ចំពោះសម្ភារៈគ្រឿងផ្ទះ ដែលបានប្រគល់ជូន (ច្រើន​ទៀត…)