• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកពារាំង ចុះសួរសុខទុក្ខគ្រួសារទីទ័លក្រនៅភូមិកញ្ចំ (ខ) ឃុំកញ្ចំ

នៅព្រឹកថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០២០ លោក ហ៊ី ធួកប្រធានគណៈកម្មាធិការអនុសាខាស្រុកពារាំង និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារទីទ័លក្រចំនួន ០៣ គ្រួសារ នៅភូមិកញ្ចំ (ខ) ឃុំកញ្ចំ ស្រុកពារាំងខេត្តព្រៃវែង។នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុកពារាំង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងចុះសួរសុខទុក្ខកុមារកំព្រាដែលងាយរងគ្រោះដោយមេរោគអេដស៍/ជម្ងឺអេដស៍ នៅស្រុកព្រះស្តេច និងកំពង់ត្របែក

នៅថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍គណ:កម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណ:កម្មាធិកាសាខា បានដឹកនាំសមាជិកគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា គណះកម្មាធិការអនុសាខាស្រុក មន្ត្រីប្រការ អ្នកស្ម័គ្រចិត្តទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា និងតំណាងស្រុកប្រតិបត្តិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់កុមារកំព្រាដែលងាយរងគ្រោះដោយមេរោគអេដស៍/ជម្ងឺអេដស៍ ចំនួន ១៩នាក់ (ច្រើន​ទៀត…)

សកម្មភាពសួរសុខទុក្ខគ្រួសាររងគ្រោះដោយសារភ្លើងឆេះតូបនៅផ្សាកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង

នៅថ្ងៃសៅរ៍ ៧រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុកពារាំងចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះតូបនៅផ្សាកំពង់ពពិល ចំនួន ៧៧តូបស្មើនឹង ៧៧គ្រួសារ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ មូលហេតុដោយសារឆ្លងចរន្តអគ្គីសនី ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ (ច្រើន​ទៀត…)

កិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារ៩ ខែដើមឆ្នាំ២០២០ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

នៅថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារ ៩ ខែ ដើម ឆ្នាំ ២០២០ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងលើកទិសដៅអនុវត្តបន្ត ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពី គណៈកម្មាធិការសាខាខេត្ត រដ្ឋបាលសាលាខេត្ត (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ស្រុកកំពង់ត្របែក ខេត្តព្រៃវែងទទួលអំណោយមនុស្សធម៌

សាខា កក្រក ខេត្តព្រៃវែង ៖ នៅថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឧកញ៉ា ជឹម សុខ អនុប្រធានគណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា ក្រុមការងារអនុសាខាស្រុក អ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១៦គ្រួសារ ក្នុងនោះរងគ្រោះធ្ងន់ធ្ងរ (ប្រភេទ ក) ៧គ្រួសារ និងរងគ្រោះមធ្យម (ប្រភេទ ខ) ៩គ្រួសារ នៅភូមិចំនួន ៤ ក្នុងឃុំចាម (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយ វិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩នៅស្រុកកំចាយមា

នៅថ្ងៃចន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានចាត់អោយមន្ត្រីក្រុមប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្តភូមិ ចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយឧគ្ឃោសនសព្ទ បិទផុស្ទ័រពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅភូមិចំនួន ២ ក្នុងឃុំដូនកឹង ស្រុកកំចាយមារ បានចំនួន ៣៥ខ្នងផ្ទះ ស្មើនឹង ៣៥គ្រួសារ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយអនាម័យទឹកស្អាតក្នុងគ្រាអាសន្នរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង

នៅថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំបើកវគ្គអប់រំផ្សព្វផ្សាយសហគមន៍ស្តីអំពី “អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន” ជូនដល់ប្រជាពលរដ្ឋ ដែលដឹកនាំដោយមន្ត្រីទទួលបន្ទុកគម្រោង និងមានការចូលរួមពីមន្ត្រីប្រចាំការអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិដែលមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ១០៣នាក់ ស្រី ៧៣នាក់ ស្ថិតនៅស្រុកពោធិ៍រៀង និងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០២០ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ការពាក់មួកសុវត្តិភាពនៅស្រុកកំពង់ត្របែកខេត្តព្រៃវែង

នៅថ្ងៃព្រហស្បតិ៍  ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខា បានចាត់មន្ត្រីក្រុមប្រតិបត្តិសាខា ចុះអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ការពាក់មួកសុវត្តិភាព និងបិទស្ទីគ័រចំនាំងផ្លាតនៅលើម៉ូតូ និងរថយន្ត  នៅតបន់ប្រជុំជនផ្សារកអណ្តើកស្រុកកំពង់ត្របែក ដល់ប្រជាពលរដ្ឋនៅតាមទីសាធារណៈ និងសាលារៀន ដែលមានអ្នកចូលរួមសរុប ១៣៩នាក់ ស្រី ៦៣នាក់។ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីសាខា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយបន្ថែមអំពីការបង្ការ និងការការពារជំងឺគ្រុនឈាម ធ្វើអនាម័យសំអាតបរិស្ថាន

(ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំអង្គរសរ ស្រុកមេសាង ទទួលអំណោយមនុស្សធម៌

នៅថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១៤គ្រួសារ ក្នុងនោះរងគ្រោះធ្ងន់ធ្ងរ (ប្រភេទ ក) ៦គ្រួសារ និងរងគ្រោះមធ្យម (ប្រភេទ ខ) ៨គ្រួសារ នៅភូមិចំនួន ២ ក្នុងឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង។នាឱកាសនោះ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយអំពីការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19)នៅខេត្តព្រៃវែង

នៅថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខា បានចាត់អោយមន្ត្រីក្រុមប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្តភូមិ ចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយឧគ្ឃោសនសព្ទ បិទផុស្ទ័រពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅភូមិចំនួន ១០ ក្នុងឃុំដំរីពួន និងឃុំសំរោង ស្រុកស្វាយអន្ទរ បានចំនួន ១៨៧ខ្នងផ្ទះ ស្មើនឹង ១៨៧គ្រួសារ

(ច្រើន​ទៀត…)