• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងបានចុះសួរសុខទុក្ខ មណ្ឌលកុមារកំព្រាខេត្ត

នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ ជា ផល្គុន អនុប្រធានកិត្តិយសសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់មណ្ឌលកុមារកំព្រាខេត្ត(កុមារកំព្រាចំនួន ៥២នាក់ ស្រី ២៥នាក់) និងអង្គការសហព័ន្ធនារីពិការ (ជនពិការចំនួន ៥០នាក់ ស្រី ២៥នាក់) “ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩” ដែលបានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានកិត្តិយស សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាក្រុងព្រៃវែង អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែងប្រារព្វទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២១

នៅថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនស្រ្តីមានផ្ទៃពោះ ស្ត្រីមានកូនតូចក្រោយអាយុ ២ឆ្នាំ ចំនួន ១៨នាក់ ដែលមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាក្រុងព្រៃវែង តំណាងមន្ទីរសុខាភិបាល ក្រុមគ្រូពេទ្យមណ្ឌលសុខភាព អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកក្រក (ច្រើន​ទៀត…)

ពិធីប្រកាសតែងតាំងបន្ថែមសមាសភាពអនុប្រធានកិត្តិយសអាណត្តិទី៥របស់ខេត្តព្រៃវែង

នាសប្តាហ៍កន្លងទៅនេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំពិធីប្រកាសតែងតាំងបន្ថែមសមាសភាពអនុប្រធានកិត្តិយសអាណត្តិទី៥(២០១៩-២០២៥) ចំនួន ៩រូប ក្រោមវត្តមានឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងឯកឧត្តម សួស អង្គារ៍ អនុប្រធានកិត្តិយសសាខា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ប្រធានសាលាដំបូង និងអយ្យការសាលាដំបូង ព្រះរាជអាជ្ញា សាខាគយ និងរដ្ឋាករខេត្ត តំណាងសភាពាណិជ្ជកម្ម (ច្រើន​ទៀត…)

វគ្គបណ្តុះបណ្តាលស្តីពី “អនាម័យទឹកស្អាត និងការលើកកម្ពស់អនាម័យក្នុងគ្រាអាសន្ន”នៅខេត្តព្រៃវែង

នៅថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តមជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “អនាម័យទឹកស្អាត និងការលើកកម្ពស់អនាម័យក្នុងគ្រាអាសន្ន”ជូនដល់មន្ត្រីសាខាមន្ត្រីប្រចាំការអនុសាខាក្រុងស្រុកទាំង១៣សរុបចំនួន២០នាក់ស្រី៤នាក់ក្រោមការឧបត្ថម្ភថវិកាពីកាកបាទក្រហមជប៉ុន តាមរយៈសហព័ន្ធអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមដែលមានរយៈពេល៣ថ្ងៃ(ពីថ្ងៃទី២៧-២៩ខែមករាឆ្នាំ២០២១)នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង។ (ច្រើន​ទៀត…)

មន្រ្តីទទួលបន្ទុកស្ដារទំនាក់ទំនងគ្រួសារនៅខេត្តព្រៃវែងបញ្រ្ជាបការអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋអំពីការធ្វើចំណាកស្រុកប្រកបទៅដោយសុវត្ថិភាព និងស្របច្បាប់

នៅថ្ងៃចន្ទ​ ទី២៥​ ខែមករា​ ឆ្នាំ២០២១ មន្ត្រីសាខាទទួលបន្ទុកគម្រោងស្ដារទំនាក់ទំនងគ្រួសារ បានចុះបញ្ជូន​ និងប្រមូលលិខិតដំណឹង របស់កាកបាទក្រហមកម្ពុជា​ ដល់គ្រួសារជនជាប់ឃុំ នៅក្រុង​ ស្រុកចំនួន ២គឺ៖ ក្រុងព្រៃវែង​ (អង្គភាពពន្ធនាគារខេត្ត)​ និងស្រុកស្វាយអន្ទរ បានចំនួន ៣គ្រួសារ ដែលមានអ្នកចូលរួមសរុបចំនួន ៧នាក់ ស្រី ៤នាក់។ នាឱកាសនោះ មន្ត្រីសាខា ទទួលបន្ទុកស្ដារទំនាក់ទំនងគ្រួសារ បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយបន្ថែមដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបនូវវិធីសាស្ត្រមួយចំនួនដើម្បីឲ្យការធ្វើចំណាកស្រុកប្រកបទៅដោយសុវត្ថិភាព និងស្របច្បាប់ដែលមានដូចខាងក្រោម៖ (ច្រើន​ទៀត…)

អ្នកផ្ទុកមេរោគអេដស៍ នៅខេត្តព្រៃវែង ជួបសំណេះសំណាលជាមួយកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ

កក្រក​ ៖​ នៅថ្ងៃទី​ ១៩​ ខែមករា​ ឆ្នាំ២០២១នេះ​ កាកបាទក្រហមកម្ពុជា​ និងក្រុមការងារ​ឥស្សរជនឆ្នើមថ្នាក់ជាតិ​ សហការជាមួយ​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រៃវែង​ និងក្រុមការងារ​ឥស្សរជនឆ្នើមថ្នាក់សាខា​ ខេត្តព្រៃវែង​ បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌​ជូនដល់​ អ្នកផ្ទុកមេរោគអេដស៍ចំនួន​ ៤៥គ្រួសារ​ រស់នៅ​ស្រុកពោធិ៍រៀង​ ខេត្តព្រៃវែង​ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍​ ១​ ធ្នូ​ ២០២០​ ក្រោមប្រធានបទ​ «សាមគ្គីភាពជាសកល​ និងការទទួលខុសត្រូវរួមគ្នា​»។ (ច្រើន​ទៀត…)

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅឆ្នាំ២០២១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង

សាខាកក្រកខេត្តព្រៃវែង ៖ នៅថ្ងៃព្រហស្បតិ៍​ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលសកម្មភាពការងារយុវជនកក្រកប្រចាំឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២១ ក្រោមវត្តមានឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា (ច្រើន​ទៀត…)

វគ្គអប់រំផ្សព្វផ្សាយសហគមន៍ស្តីអំពី “អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន” ជូនដល់ប្រជាពលរដ្ឋ នៅស្រុកស៊ីធរកណ្តាល

សាខា កក្រក ខេត្តព្រៃវែង ៖ នៅថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំបើកវគ្គអប់រំផ្សព្វផ្សាយសហគមន៍ស្តីអំពី “អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន” ជូនដល់ប្រជាពលរដ្ឋ ដែលដឹកនាំដោយមន្ត្រីទទួលបន្ទុកគម្រោង និងមានការចូលរួមពីមន្ត្រីប្រចាំការអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិដែលមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ៦៥នាក់ ក្នុងឃុំព្នៅទី២ និងឃុំជ្រៃឃ្មុំ ស្មើនិង ២ភូមិ នៅស្រុកស៊ីធរកណ្តាល មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២១ (ច្រើន​ទៀត…)

កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ ២០២០ និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០២១ របស់ខេត្តព្រៃវែង

សាខាកក្រកខេត្តព្រៃវែង៖នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងបាន បើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារសាខាប្រចាំឆ្នាំ ២០២០ និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០២១ និងពិធីប្រគល់-ទទួលថវិកាសមាជិកភាពនិងថវិកាហឹបសង្រ្គោះស្ថិតក្រោមអធិបតីភាពឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការសាខា តំណាងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា ដែលមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកពារាំង ចុះសួរសុខទុក្ខគ្រួសារទីទ័លក្រនៅភូមិកញ្ចំ (ខ) ឃុំកញ្ចំ

នៅព្រឹកថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០២០ លោក ហ៊ី ធួកប្រធានគណៈកម្មាធិការអនុសាខាស្រុកពារាំង និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារទីទ័លក្រចំនួន ០៣ គ្រួសារ នៅភូមិកញ្ចំ (ខ) ឃុំកញ្ចំ ស្រុកពារាំងខេត្តព្រៃវែង។នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុកពារាំង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)