• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

យុទ្ធនាការផ្សព្វផ្សាយ វិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩នៅស្រុកកំចាយមា

នៅថ្ងៃចន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានចាត់អោយមន្ត្រីក្រុមប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្តភូមិ ចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយឧគ្ឃោសនសព្ទ បិទផុស្ទ័រពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅភូមិចំនួន ២ ក្នុងឃុំដូនកឹង ស្រុកកំចាយមារ បានចំនួន ៣៥ខ្នងផ្ទះ ស្មើនឹង ៣៥គ្រួសារ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយអនាម័យទឹកស្អាតក្នុងគ្រាអាសន្នរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង

នៅថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំបើកវគ្គអប់រំផ្សព្វផ្សាយសហគមន៍ស្តីអំពី “អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន” ជូនដល់ប្រជាពលរដ្ឋ ដែលដឹកនាំដោយមន្ត្រីទទួលបន្ទុកគម្រោង និងមានការចូលរួមពីមន្ត្រីប្រចាំការអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិដែលមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ១០៣នាក់ ស្រី ៧៣នាក់ ស្ថិតនៅស្រុកពោធិ៍រៀង និងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០២០ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ការពាក់មួកសុវត្តិភាពនៅស្រុកកំពង់ត្របែកខេត្តព្រៃវែង

នៅថ្ងៃព្រហស្បតិ៍  ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខា បានចាត់មន្ត្រីក្រុមប្រតិបត្តិសាខា ចុះអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ការពាក់មួកសុវត្តិភាព និងបិទស្ទីគ័រចំនាំងផ្លាតនៅលើម៉ូតូ និងរថយន្ត  នៅតបន់ប្រជុំជនផ្សារកអណ្តើកស្រុកកំពង់ត្របែក ដល់ប្រជាពលរដ្ឋនៅតាមទីសាធារណៈ និងសាលារៀន ដែលមានអ្នកចូលរួមសរុប ១៣៩នាក់ ស្រី ៦៣នាក់។ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីសាខា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយបន្ថែមអំពីការបង្ការ និងការការពារជំងឺគ្រុនឈាម ធ្វើអនាម័យសំអាតបរិស្ថាន

(ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំអង្គរសរ ស្រុកមេសាង ទទួលអំណោយមនុស្សធម៌

នៅថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១៤គ្រួសារ ក្នុងនោះរងគ្រោះធ្ងន់ធ្ងរ (ប្រភេទ ក) ៦គ្រួសារ និងរងគ្រោះមធ្យម (ប្រភេទ ខ) ៨គ្រួសារ នៅភូមិចំនួន ២ ក្នុងឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង។នាឱកាសនោះ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយអំពីការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19)នៅខេត្តព្រៃវែង

នៅថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខា បានចាត់អោយមន្ត្រីក្រុមប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្តភូមិ ចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយឧគ្ឃោសនសព្ទ បិទផុស្ទ័រពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅភូមិចំនួន ១០ ក្នុងឃុំដំរីពួន និងឃុំសំរោង ស្រុកស្វាយអន្ទរ បានចំនួន ១៨៧ខ្នងផ្ទះ ស្មើនឹង ១៨៧គ្រួសារ

(ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងចុះពិនិត្យ និងវាយតម្លៃស្ថានភាពរស់នៅរបស់ប្រជាជនងាយរងគ្រោះបំផុត

ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកក្រក ខេត្តព្រៃវែង បានចាត់ឲ្យលោកស្រី អ៊ុក មាស សូលីណា នាយិកាសាខា និងសហការី រួមជាមួយក្រុមការងារអនុសាខាក្រុង ស្រុកទាំង១៣ ចុះពិនិត្យស្ថានភាពការរស់នៅរបស់គ្រួសារដែលនឹងត្រូវទទួលបានផ្ទះ/បង្គន់អនាម័យ ពីសាខាខេត្តនៅក្នុងផែនការឆ្នាំ ២០២១ ជូនដល់គ្រួសារ ចាស់ជរាគ្មានទីពឹង ជនពិការ អ្នកមានជំងឺរាំរ៉ៃ អ្នករស់នៅជាមួយមេរោគអេដស៏ និងជំងឺអេដស៏ និងគ្រួសារក្រក្រី ដើម្បីឲ្យមានជីវភាពកាន់តែប្រសើរ ដែលធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់៣១ ខែសីហា ឆ្នាំ២០២០។ឆ្លៀតក្នុងឱកាសនោះ លោកស្រីនាយិកាសាខាខេត្ត (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយលង់ទឹកស្លាប់នៅស្រុកព្រះស្តេចទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃអាទិត្យ ៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ លោក ញាណ សាឯម អនុប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទ​ក្រហម​កម្ពុជា​ស្រុក​ព្រះស្ដេច តំណាង លោក ភុន សម្ភស្ស ប្រធានគណៈកម្មាធិការអនុសាខាស្រុកព្រះស្តេច និងសហការី បានចុះសួរសុខទុក្ខ ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារលង់ទឹកស្លាប់ ២នាក់ នៅភូមិស្នាយបាង ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។នាឱកាសនោះ លោកអនុប្រធាន​គណៈកម្មាធិការ​អនុសាខា​ស្រុក បានបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ (ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅខេត្តព្រៃវែង

នៅថ្ងៃព្រហស្បតិ៍  ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា បានដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សហការជាមួយសមត្ថកិច្ចប៉ូលីសចរាចរណ៍ផ្លូវគោក និងមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសថ្ងៃឈប់សងឈប់សម្រាក (ច្រើន​ទៀត…)

សកម្មភាពអបរំផ្សព្វផ្សាយរបស់អ្នកស័្មគ្រចិត្តភូមិអំពីអនាម័យទឹកស្អាតក្នុងគ្រាអាសន្ននៅស្រុកពាមរក៍

សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត លោកស្រី ឈឹម ចន្ថុល អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកពាមរក៍ រួមជាមួយក្រុមការងារទីស្នាក់ការកណ្តាលដែលដឹកនាំដោយលោក វ៉ា សុភ័ក្រ្ត ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លង នាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា ចុះពិនិត្យការអបរំផ្សព្វផ្សាយរបស់អ្នកស័្មគ្រចិត្តភូមិអនុសាខាស្រុកពាមរក៍ និងបានជួបប្រជុំជាមួយអ្នកស្ម័គ្រចិត្តភូមិមកពីអនុសាខាស្រុកពាមរក៍ ពាមជរ (ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារជំងឺកូវីដ ១៩នៅស្រុកកញ្ជៀច

នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខា បានចាត់អោយមន្ត្រីក្រុមប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្តភូមិ ចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយឧគ្ឃោសនសព្ទ បិទផុស្ទ័រពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅភូមិចំនួន ១០ ក្នុងឃុំថ្មពូន និងឃុំកញ្រ្ជៀច ស្រុកកញ្រ្ជៀច បានចំនួន ១៦៥ខ្នងផ្ទះ ស្មើនឹង ១៦៥គ្រួសារ ដែលមានអ្នកចូលរួមសរុបចំនួន ៦៣៤នាក់ ស្រី ៣៥៧នាក់

(ច្រើន​ទៀត…)