• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

វគ្គពង្រឹងសមត្ថភាពតាមអនឡាញ ស្តីពីវគ្គពង្រឹងសមត្ថភាពការងារហិរញ្ញវត្ថុ នៅខេត្តព្រៃវែង

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកវគ្គពង្រឹងសមត្ថភាពពីចម្ងាយតាមប្រព័ន្ធអនឡាញកម្មវិធីហ៊្សូម(ZOOM) ស្តីពីវគ្គពង្រឹងសមត្ថភាពការងារហិរញ្ញវត្ថុ ដល់អនុសាខាក្រុង ស្រុកទាំង ១៣ ក្រោមការដឹកនាំ និងសម្របសម្រួលដោយ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត និងសហការី ដែលមានការចូលរួមពីលោក លោកស្រីអនុប្រធានគណៈកម្មាធិកាអនុសាខា ហេរញ្ញិក និងមន្ត្រីប្រចាំការអនុសាខាក្រុង ស្រុកទាំង ១៣ សរុបចំនួន ៦១នាក់ ស្រី ១៤នាក់។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងបើកវគ្គពង្រឹងសមត្ថភាពក្រុមការងារផ្សព្វផ្សាយព័ត៌មាន

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកវគ្គពង្រឹងសមត្ថភាពក្រុមការងារផ្សព្វផ្សាយព័ត៌មានការងារសកម្មភាពមនុស្សធម៌របស់អនុសាខាក្រុង ស្រុកទាំង ១៣ តាមប្រព័ន្ធអនឡាញកម្មវិធីហ៊ូម(ZOOM) ក្រោមការដឹកនាំដោយ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត ដែលមានការសម្របសម្រួលវគ្គពីសំណាក់ក្រុមការងារការិយាល័យទំនាក់ទំនងសាធារណៈ នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា ក្រុមប្រតិបត្តសាខា និងមានការចូលរួមពីលោក លោកស្រីក្រុមការងារអនុសាខាក្រុង ស្រុកទាំង ១៣ សរុបចំនួន ៣៨នាក់។ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកចំនួន៣នៃខេត្តព្រៃវែងទទួលអំណោយមនុស្សធម៌

នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់បាក់រលំផ្ទះសរុបចំនួន ៣១ខ្នងផ្ទះ ស្មើនឹង ៣១គ្រួសារ(រងគ្រោះធ្ងន់ធ្ងរចំនួន ៦គ្រួសារ និងរងគ្រោះមធ្យមចំនួន ២៥គ្រួសារ) នៅស្រុកចំនួន ៣ ក្នុងឃុំចំនួន ១២ ស្មើនឹង ១៥ភូមិ ក្នុងនោះស្រុកពាមរក៍ចំនួន ១១គ្រួសារ(រងគ្រោះមធ្យម ១១គ្រួសារ) ស្រុកបាភ្នំចំនួន ១១គ្រួសារ(រងគ្រោះធ្ងន់ធ្ងរចំនួន ១គ្រួសារ និងរងគ្រោះមធ្យមចំនួន ១០គ្រួសារ) និងស្រុកកំពង់ត្របែកចំនួន ៩គ្រួសារ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងទទួលថវិកា ៨ ឧសភា ពីសប្បុរសជន

នៅថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត អញ្ជើញក្នុងកម្មវិធីប្រគល់ ទទួលថវិកាវិភាគទានចំនួន១២៤,៥៦០ដុល្លារ(មួយរយម្ភៃបួនពាន់ប្រាំរយហុកសិបដុល្លារសហរដ្ឋអាមេរិក)ពីឯកឧត្ដម ឧត្ដមសេនីយ៍ទោ ឆុំ ស៊ត ស្នងការរងហិរញ្ញកិច្ច និងភស្តុភារ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខា។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងចុះសួរសុខទុក្ខអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាល

នៅថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អមដំណើរដោយក្រុមការអនុសាខាក្រុង ស្រុក និងក្រុមគ្រូពេទ្យប្រចាំការទីតាំងព្យាបាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនដល់អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅទីតាំងព្យាបាល ចំនួន ៥ទីតាំង សរុបអ្នកជំងឺចំនួន ២៦២នាក់ នៅស្រុកពាមរក៍ចំនួន ៦០នាក់(សាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ព្រែកខ្សាយ ខ) (ច្រើន​ទៀត…)

វគ្គផ្សព្វផ្សាយពស្ដីពីសុខភាពផ្លូវចិត្ត ការគាំទ្រចិត្តសាស្ត្រសង្គម និងការចូលរួម ការទទួលខុសត្រូវរបស់សហគមន៍ ក្នុងបរិបទជំងឺកូវីដ-១៩នៅខេត្តព្រៃវែង

នៅថ្ងៃពុធ ទី៧ ខែកក្កដា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំវគ្គផ្សព្វផ្សាយពីចម្ងាយតាមប្រព័ន្ធវីដេអូហ៊ូម(ZOOM) ស្ដីពីសុខភាពផ្លូវចិត្ត ការគាំទ្រចិត្តសាស្ត្រសង្គម និងការចូលរួម ការទទួល ខុសត្រូវរបស់សហគមន៍ ក្នុងបរិបទជំងឺកូវីដ-១៩ ដែលមានរយៈពេល ១ព្រឹក ក្រោមអធិបតីភាពឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ១៣៩នាក់ ស្រី ៩៧នាក់។ (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅឃុំពាមមានជ័យ ស្រុកពាមរក៍ទទួលអំណោយមនុស្សធម៌

នៅថ្ងៃសុក្រ ទី២ ខែកក្កដា ឆ្នាំ២០២១ លោកស្រី សេង ទៀង ប្រធានគណ:កម្មាធិការអនុសាខាកក្រកស្រុក និងសហការី បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ចំនួន ៤គ្រួសារ ក្នុងនោះគ្រួសារក្រីក្រ ៣គ្រួសារ និងស្លាប់ដោយសារជំងឺ ១នាក់ នៅឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង។ នាឱកាសនោះ លោកស្រីប្រធានគណ:កម្មាធិការអនុសាខាស្រុក បានបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកអង្គរជ័យ ខេត្តកំពតទទួលអំណោយកាកបាទក្រហមកម្ពុជា

នាថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ លោក មុំ ក្រឹង នាយកប្រតិបត្តិសាខា និងសហការី ដោយមានការចូលរួមពីមន្ត្រីអនុសាខា និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៤គ្រួសារ រស់នៅក្នុងឃុំតានី និងឃុំដំបូកខ្ពស់នៃស្រុកអង្គរជ័យ ខេត្តកំពត ។ សូមបញ្ជាក់ថា ផ្ទះទាំង៤ខ្នងដែលប៉ើងដំបូល ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជ័យ រួមសហការជាមួយអាជ្ញាធរភូមិ ឃុំ ជួយជួសជុលឡើងវិញបានរួចរាល់។ (ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយអគ្គិភ័យទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ លោក យឹម យូគង់ ប្រធានគណៈកម្មាធិការអនុសាខាស្រុកស៊ីធរកណ្ដាល និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន ៣ខ្នងផ្ទះ នៅភូមិព្រៃឈៀង ឃុំប្ញស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មូលហេតុដោយសារការឆ្លងចរន្តអគ្គីសនី។ នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមសោកស្តាយពីសំណាក់ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ទទួលអំណោយពីសប្បុរសជន

នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់-ទទួលថវិកាវិភាគទានពីមន្ទីរ អង្គភាពជុំវិញខេត្តចំនួន ១៨ ក្នុងនោះមាន សាលាខេត្តព្រៃវែង មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រៃវែង មន្ទីរធម្មការ និងសាសនា ខេត្តព្រៃវែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មន្ទីរសុខាភិបាលខេត្តព្រៃវែង មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង តំបន់ប្រតិបត្តិការសឹករងព្រៃវែង (ច្រើន​ទៀត…)