• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់បាក់រលំផ្ទះ នៅស្រុកកំពង់ត្របែកទទួលបានអំណោយមនុស្សធម៌

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុកកំពង់ត្របែក អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ២៧គ្រួសារ ក្នុងនោះរងគ្រោះខូចខាតទាំងស្រុង ចំនួន ១៣គ្រួសារ និងខូចខាតមធ្យម ចំនួន ១៤គ្រួសារ (ច្រើន​ទៀត…)

ពិធីបំពាក់កន្សែង ជូនយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យ៤ នៃស្រុកកំពង់ត្របែក

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំពិធីសំណេះ​សំណាល និងបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា ចំនួន ២៦៦នាក់ ដែលមកពីវិទ្យាល័យចំនួន ៤ គឺវិទ្យាល័យសម្តេចតេជោហ៊ុន សែន កំពង់ត្របែក ប្រធាតុ ប៊ុន រ៉ានី ហុន សែន ព្រៃពោន និងវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន កំពង់ត្របែក ដែលពិធីនេះស្ថិតក្រោមវត្តមាន ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត (ច្រើន​ទៀត…)

មន្រ្តីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងដែលជួបគ្រោះថ្នាក់ចរាចរណ៍ទទួលអំណោយមនុស្សធម៌

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត ដឹកនាំមន្ត្រីក្រុមប្រតិបត្តិសាខា ចុះសួរសុខទុក្ខ លោក ជន់ ស៊ីថា ប្រធានការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយ និងសុខភាព ដែលរងគ្រោះរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងសម្រាកព្យាបាលនៅផ្ទះ នៅភូមិ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។លសាខាខេត្ត ក៍បានផ្តល់ជូននូវ ភេសជ្ជៈ ១កន្រ្តក និងថវិកាឧបត្ថម្ភចំនួន ២០០,០០០រៀល។​ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជានៅស្រុកពាមរក៍ ស៊ីធរកណ្តាល និងស្រុកពោធិ៍រៀង

នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំពិធីសំណេះ​សំណាល និងបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៣៣៩នាក់ ដែលមកពីវិទ្យាល័យចំនួន ៤ គឺនៅស្រុកពាមរក៍ចំនួន ១ ស៊ីធរកណ្តាលចំនួន ២ និងស្រុកពោធិ៍រៀងចំនួន ១ ដោយមានវត្តមាន ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត ចូលរួម។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមបានផ្ដល់នូវអនុសាសន៍សំខាន់ៗមួយចំនួនជូនដល់យុវជនកក្រក ដែលមានវត្តមានក្នុងពិធីនោះរួមមាន៖ (ច្រើន​ទៀត…)

វគ្គបណ្ដុះបណ្ដាល និងផ្សព្វផ្សាយមូលដ្ឋាន “គោលការណ៍គ្រឹះរបស់ចលនា វិជ្ជាសង្គ្រោះបឋម និងគោលនយោបាយយុវជនកាកបាទក្រហមកម្ពុជា”នៅខេត្តព្រៃវែង

លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត បានដឹកនាំក្រុមប្រតិបត្តិសាខា ចុះបណ្តុះបណ្តាល និងផ្សព្វផ្សាយមូលដ្ឋានគោលការណ៍គ្រឹះរបស់ចលនា វិជ្ជាសង្គ្រោះបឋម និងគោលនយោបាលយុវជនកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យចំនួន ៤ គឺ វិទ្យាល័យព្រែកក្របៅ ឈើទាល ស្រុកពាមជរ វិទ្យាល័យប្រធាតុ ស្រុកកំពង់ត្របែក និងវិទ្យាល័យព្រះអង្គឌួង ក្រុងព្រៃវែង ដែលមានការចូលរួមពីលោកប្រធាន អនុប្រធានហេរញ្ញឹកគណៈកម្មាធិការអនុសាខា មន្ត្រីប្រចាំការអនុសាខា នាយក ប្រធានគណៈគ្រប់គ្រងវិទ្យាល័យ (ច្រើន​ទៀត…)

ក្រុមការងារឥស្សរជនឆ្នើមនៅខេត្តកំពត បានចុះផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារស្ត្រីទើបសម្រាលកូនដែលមានជីវភាពខ្វះខាត

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង អញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់-ទទួលឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជាដល់វិទ្យាល័យចំនួន ១០ ស្មើនឹងយុវជន ចំនួន ៨២៥នាក់ ដែលសាខាបានចុះបណ្តុះបណ្តាលរួចហើយ ដើម្បីត្រៀមចុះបំពាក់ឯកសណ្ឋាន។ កម្មវិធីនេះប្រព្រឹត្តឡើង នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពីក្រុមប្រតិបត្តិសាខា លោក/លោកស្រី នាយក/នាយិកា និងទីប្រឹក្សាយុវជនកក្រក សរុបអ្នកចូលរួមចំនួន ១៨នាក់ ស្រី ២នាក់។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅស្រុកស្វាយអន្ទរ

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត សហការជាមួយលោកស្រី ចាន់ សុភា អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រៃវែង និងមានការអញ្ជើញចូលរួមពីក្រុមការងារអនុសាខាស្រុក អធិការស្រុកស្វាយអន្ទរ ប៉ូលីសចរាចរណ៍ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះអប់រំផ្សព្វផ្សាយអំពី សុវត្ថិភាពចរាចរណ៍ ដើម្បីរួមចំណែកក្នុងការបញ្រ្ជាបការអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោក មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅចំណុចផ្លូវជាតិលេខ ៨ រង្វង់មូលស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ (ច្រើន​ទៀត…)

ផ្ទះចំនួន២ខ្នងនិងបង្គន់អនាម័យចំនួន២ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ផ្តល់ជូនដល់គ្រួសារក្រីក្រ ២គ្រួសារ នៅស្រុកកញ្រ្ជៀច

ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២  ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា អមដំណើរដោយ ឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងបានចុះសួរសុខទុក្ខ ប្រគល់ផ្ទះចំនួន២ខ្នង ទំហំ ៤មx៦ម ធ្វើអំពីឈើ ជញ្ជាំង និងដំបូលប្រក់ស័ង្កសី និងបង្គន់អនាម័យ ចំនួន ២ ជាអំណោយរបស់សាខាខេត្ត ជូនដល់គ្រួសារក្រីក្រ ២គ្រួសារ នៅភូមិគោកគង់កណ្តាល ឃុំគោកគង់លិច និងភូមិគោកក្រសាំង ឃុំគោកគង់កើត ស្រុកកញ្ជ្រៀច។ ក្រៅពីការប្រគល់ផ្ទះ និងបង្គន់អនាម័យ (ច្រើន​ទៀត…)

វគ្គបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយមូលដ្ឋាន “គោលការណ៍គ្រឹះរបស់ចលនា វិជ្ជាសង្គ្រោះបឋម និងគោលនយោបាយយុវជនកាកបាទក្រហមកម្ពុជា”នៅខេត្តព្រៃវែង

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ លោក សឿង សុជាតិ ប្រធានគណៈកម្មាធិការអនុសាខាស្រុកកំចាយមារ បានអញ្ជើញចូលរួមបើកវគ្គ និងលោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលគោលការណ៍គ្រឹះរបស់ចលនា វិជ្ជាសង្គ្រោះបឋម និងគោលនយោបាលយុវជនកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យ វិទ្យាល័យ ហ៊ុន សែន កំចាយមារ ស្រុកកំចាយមារ ដែលមានការចូលរួមពីលោកស្រី ឃិន មាច អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកកំពង់ត្របែក តំណាង លោក សឿង សុជាតិ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ នៅស្រុកកំពង់ត្របែក ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានអញ្ជើញ សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ៦០គ្រួសារ ក្នុងនោះរងគ្រោះខូចខាតទាំងស្រុង ចំនួន ១០គ្រួសារ ខូចខាតមធ្យម ចំនួន ៤៩គ្រួសារ និងរបួសស្រាល ១នាក់ នៅភូមិចំនួន ៥ ក្នុងឃុំកន្សោមអក ស្រុកកំពង់ត្របែក កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង ១ៈ៤០នាទីរសៀល ។ សម្ភារៈផ្តល់ជូនរួមមាន៖ (ច្រើន​ទៀត…)