• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

ប្រជាពលរដ្ឋងាយរងគ្រោះនៅឃុំស្នាមព្រះ ស្រុកបាកាន ទទួលអំណោយមនុស្សធម៌

ព្រឹកថ្ងៃសុក្រ ១១កើត ខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អនុប្រធានអចិន្រ្តៃគណៈកម្មាធិការសាខា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងាយរងគ្រោះចំនួន ១១៥គ្រួសារ នៅក្នុងបរិវេណវត្តចំបក់មាស ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន បានពាំនាំ (ច្រើន​ទៀត…)

សកម្មភាពគម្រោងសុវត្តិភាពចរាចរណ៍ រួមបញ្ចូលពិការភាព នៅខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ តត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២០ មន្រ្តីសាខា​ សហការជាមួយមេភូមិ អ្នកស្ម័គ្រចិត្តភូមិ សរុបចំនួន៥នាក់ ពិការប្រុស១នាក់ បានចុះអប់រំ​ ផ្សព្វផ្សាយតាមខ្នងផ្ទះស្ដីពីវិធានការការពារការចម្លងជំងឺផ្លូវដង្ហើម​ កូវីដ១៩ ការយល់ដឹងពីសិទ្ធិជនពិការ និងអនុក្រឹត្យថ្មីនៃច្បាប់ចរាចរណ៍ ដើម្បីបង្កើនការប្រុងប្រយ័ត្ន និងចូលរួមកាត់បន្ថយអត្រាស្លាប់ របួស ពិការដោយគ្រោះថ្នាក់ចរាចរណ៍ ដល់ប្រជាពលរដ្ឋ អាជីវករ ក្រុមម៉ូតូឌុប នៅភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះនៅភូមិអូរស្តៅ ក្រុងពោធិ៍សាត់ បានទទួលអំណោយពីសាខាកាកបាទក្រហមខេត្ត

នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តម ខូយ រីដា អនុប្រធានអចិន្រ្តៃគណៈកម្មាធិការសាខា រួមជាមួយមន្ត្រីប្រតិបត្តិសាខា ជាមួយមន្ត្រីមូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន១គ្រួសារ នៅភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។នាឱកាសនោះ ឯកឧត្តម ខូយ រីដា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ប្រារព្ធពិធីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ខូយ រីដា អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងសហការី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មាយុ និងថ្វាយព្រះពរ ជូនព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ សុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងព្រះជន្មាយុគម្រប់៨៤ យាងចូល៨៥ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅវត្តសិលាមុនីមានជ័យ(ហៅវត្តភ្នំទ្រព្យ) ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ទទួលថវិកាពីសប្បុរសជនសម្រាប់ទិវា ៨ឧសភា

នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម កែវ រតនៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បាននាំយកថវិការបស់អាជ្ញាធរអគ្គិសនីកម្ពុជា សប្បុរសជននិងក្រុមហ៊ុននានា ចំនួន ២១១,០០០ដុល្លារ( ពីររយដប់មួយពាន់ដុល្លារអាមេរិក) ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ក្នុងឱកាសអបអរសាទរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ “ខ្ញុំ❤️សន្តិភាព និងកាកបាទក្រហមកម្ពុជា” ។

(ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់នៅភូមិប៉ែន ឃុំលាច ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃពុធ ទី ៨ ខែមេសា ឆ្នាំ២០២០នេះ ដឹកនាំដោយលោក វ៉ាន់ ហ៊ាង នាយក សាខា និងមន្រ្តីសាខា បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១១ខ្នងផ្ទះ (របើកកដំបូល) នៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។នៅក្នុងឱកាសនោះដែរលោក វ៉ាន់ ហ៊ាង នាយកសាខា បាន ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ពោលគឺ ”ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា” ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ចុះអប់រំផ្សព្វផ្សាយ បិតខិតប័ណ្ណស្តីអំពីអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩

សាខា កក្រក ខេត្តពោធិ៍សាត់​ ៖ នាព្រឹកថ្ងៃ​សុក្រ​ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ ​ដឹកនាំដោយ លោក ​ទេព រ៉ុម នាយករងប្រតិបត្តិសាខា និងមន្រ្តី​ប្រតិបត្តិ​សាខា បានធ្វើ​ការចុះអប់រំផ្សព្វផ្សាយ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយប្រដាប់រំពងសំលេងនៅ​តាមភូមិផ្សារលី សង្កាត់លលកស ក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់ និងភូមិមួយចំនួនទៀតក្នុងក្រុងពោធិ៍សាត់ ។ក្នុងឱកាសនោះសាខាបានអប់រំផ្សព្វផ្សាយតាមការណែនាំរបស់ក្រសួងសុខាភិបាលនូវវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)​ ដោយអនុវត្តដូចខាងក្រោម៖ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅ ខេត្តពោធិ៍សាត់

នាព្រឹកថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០នេះ ​ដឹកនាំដោយ លោក​ទេព រ៉ុម នាយករងប្រតិបត្តិសាខា និងមន្រ្តី​ប្រតិបត្តិ​សាខា បានធ្វើ​ការចុះអប់រំផ្សព្វផ្សាយ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ រស់នៅជុំវិញផ្សា​រធំថ្មី ផ្សារភួពុយ និងភូមិកោះជុំ ឃុំដងរុង ស្រុកកណ្តៀង​ ខេត្តពោធិ៍សាត់​។​ក្នុងឱកាសនោះដែរលោក ទេព រ៉ុម នាយករងប្រតិបត្តិសាខា​ បានអំពាវនាវដល់បងប្អូនអាជីវករដែលលក់ដូរក្នុងផ្សារ និងនៅតាមភូមិ ឱ្យចូលរួមបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងអស់គ្នា ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ (ច្រើន​ទៀត…)

សាខា កក្រក ខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ ក្រុមគ្រួសារ ដែលរងគ្រោះដោយសារផ្ទុះមីន នៅ ឃុំថ្មដា ស្រុកវាលវែង

សាខា​ កក្រក​ ខេត្តពោធិ៍សាត់​៖ នៅព្រឹកថ្ងៃ​អង្គារ ទី​ ១០ ខែ​ មីនា​ ឆ្នាំ​ ២០២០នេះ​​​​​ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់​ ដឹកនាំដោយ លោក វ៉ាន់ ហ៊ាង ​នាយកប្រតិបត្តិសាខា តំណាង ឯ​កឧត្តម​បណ្ឌិត ​ម៉ៅ ធនិន​​ ប្រធានគណៈកម្មាធិការសាខា ​និងមន្រ្តីសាខា បានចុះសួរសុខទុក្ខ​ និងនាំយកអំណេាយមនុស្សធម៌ ជូនដល់ក្រុមគ្រួសារលោក សយ ង៉ែត អាយុ១៨​ឆ្នាំ ដែលរងគ្រោះដោយសារផ្ទុះមីន កាលពីថ្ងៃទី​ ៨ ខែ​មីនា​ ឆ្នាំ​២០២០ កន្លងទៅ ស្ថិតនៅ ភូមិឯកភាព​ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ (ច្រើន​ទៀត…)