• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

សកម្មភាពផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 និង ច្បាប់ចរាចរណ៍ផ្លូវគោកនៅខេត្តប៉ៃលិន

នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១  ក្រុមប្រតិបត្តិសាខា កាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន យុវជន និង អ្នកស្ម័គ្រចិត្ត កក្រក បានធ្វើសកម្មភាពផ្សព្វផ្សាយ តាម២ គោលដៅ៖ គោលដៅទី ១ នៅចំណុច ផ្សារព្រំ គោលដៅទី ២  នៅចំណុច ផ្សារប៉ាហ៊ី សំដៅផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 និង ច្បាប់ចរាចរណ៍ផ្លូវគោក រំលឹកដល់បងប្អូនក្នុងទីប្រជុំជន អោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើដំណើរទៅទីជិតទីឆ្ងាយ ជិះសូមពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវតាមការណែនាំ និង ពាក់ម៉ាសជាប់ជាប្រចាំ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនប្រារព្ធព្រះរាជពិធីបុណ្យចំរើនព្រះជន្មសម្តេចម៉ែ

ដើម្បីអបអរសាទរឱកាសដ៏បវរមហាប្រសើរ នៃព្រះរាជពិធីបុណ្យចំរើនព្រះជន្មគំរប់ខួប ៨៥ ព្រះវស្សា យាងចូល ៨៦ ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រារព្ធនៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២១ ដែលនិងឈានមកនាពេលខាងមុខនេះ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការសាខា (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយអប់រំស្តីពីការការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅខេត្តប៉ៃលិន

នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១  ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន   បានចុះអប់រំផ្សព្វផ្សាយនៅភូមិផ្សារព្រំ នៅតាមទីសាធារណៈ និងទីកន្លែងប្រមូលផ្តុំផ្សេងៗ អំពីការអនុវត្តវិធានការ ៣ ការពារ ៣ កុំ  គោលបំណងនៃការ   ផ្សព្វផ្សាយនេះគឺសំដៅរួមគ្នាកាត់បន្ថយពីការឆ្លងមេរោគ កូវីដ១៩  ក្នុងនោះដែរសាខាបានចាក់សារសំលេងអប់រំរបស់ក្រសួងសុខាភិបាល ចែកខិត    ប័ណ្ណផ្សព្វផ្សាយ ៣កុំ ៣ការពារ ២ចូលរួម ការរស់នៅតាមបែបគន្លងថ្មី និង ចែកម៉ាសដល់អ្នកធ្វើដំណើរដែលមិនបានពាក់ម៉ាស ជាពិសេសអនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ (ច្រើន​ទៀត…)

គ្រួសារដែលកំពុងធ្វើចត្តាឡីស័កតាមខ្នងផ្ទះនៅស្រុកសាលាក្រៅទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកក្រកខេត្តប៉ៃលិន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនក្រុមគ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក តាមខ្នងផ្ទះចំនួន ១២៥ គ្រួសារ នៅក្នុងភូមិ ផ្សារព្រំត្បូង ភូមិ ផ្សារព្រំជើង ភូមិ អូរកម្មករ និង ភូមិ អូរឈើក្រំ  ឃុំ ស្ទឹងកាច់  ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន ។ ឆ្លៀតក្នុងឱកាសចុះសួរសុខទុក្ខនេះ លោកជំទាវ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូពីសុខទុក្ (ច្រើន​ទៀត…)

សកម្មភាពអប់រំផ្សព្វផ្សាយនៅផ្សារប៉ាហ៊ី ខេត្តប៉ៃលិនអំពីការអនុវត្តវិធានការ ៣ ការពារ ៣ កុំ

នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១  ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំ យុវជន កក្រក អ្នកស្ម័គ្រចិត្ត កក្រក ចំនួន ៦នាក់ ប្រុស ៤នាក់ ចូលរួមសហការជាប្រចាំ ជាមួយរដ្ឋបាលខេត្តប៉ៃលិន   កងរាជអាវុធហត្ថខេត្ត នគរបាលខេត្ត យុវជន ស.ស.យ.ក ខេត្ត អាជ្ញាធរមូលដ្ឋាន បានចុះអប់រំផ្សព្វផ្សាយនៅផ្សារប៉ាហ៊ី អំពីការអនុវត្តវិធានការ ៣ ការពារ ៣ កុំ  ជាពិសេសអនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាល (ច្រើន​ទៀត…)

សកម្មភាពអប់រំផ្សព្វផ្សាយវិធានការណ៍ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅខេត្តប៉ៃលិន

នៅថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១  ក្រុមប្រតិបត្តិសាខា ចំនួន ២ នាក់ ប្រុស ២ នាក់ បានដឹកនាំ យុវជន កក្រក និង អ្នកស្ម័គ្រចិត្ត កក្រក បានចុះអប់រំផ្សព្វផ្សាយអំពីការអនុវត្តវិធានការ ៣ ការពារ ៣ កុំ  ជាពិសេសអនុវត្តឲ្យបាននូវអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ 19 កុំអោយមានការឆ្លងចូលក្នុងសហគមន៍យើង ដោយធ្វើការផ្សព្វផ្សាយតាមគោលដៅចំនួន៣ គឺ៖ គោលដៅទី ១ នៅចំណុច ភូមិដីសថ្មី , (ច្រើន​ទៀត…)

គ្រួសារមានជីវភាពខ្វះខាតនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិនទទួលអំណោយមនុស្សធម៌

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន÷ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០គណៈកម្មាធិការអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកសាលាក្រៅ លោកឧកញ៉ាឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការអនុសាខាកក្រកស្រុកបានដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការ អនុសាខាកក្រកស្រុក និងមានការចូលរួមពីយុវជន ស.ស.យ.ក ឃុំស្ទឹងកាច់ អាជ្ញាធរមូលដ្ឋានសរុប១៤ នាក់ ស្រី២នាក់ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ចែកជូនក្រុមគ្រួសារដែលមានជីវភាពខ្វះខាតចំនួន៥២ គ្រួសារ ចំនួន៦ (ច្រើន​ទៀត…)

សកម្មភាពអប់រំផ្សព្វផ្សាយ និងចាក់សារអប់រំអំពីការបង្ការ ឆ្លងជំងឺកូវីដ១៩ នៅ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន៖នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ក្រុមប្រតិបត្តិសាខា បានដឹកនាំយុវជនកក្រក អ្នកស្ម័គ្រចិត្តកក្រកសរុប១០នាក់ស្រី ៣នាក់ ចុះអប់រំផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិអូរតាពុកក្រោម ភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាលទ្ធផលអនុវត្តន៍បានសរុបចំនួន៣៧ ខ្នងផ្ទះ ស្មើនឹងអ្នកចូលរួមចំនួន១៦៨នាក់, ស្រី១០៤នាក់បានបិទផ្ទាំងរូបភាពចំនួន៤០ ផ្ទាំង ,ចែកប័ណ្ណផ្សព្វផ្សាយបាន៥៦ សន្លឹក ,ចែកម៉ាស់បាន១៦៨ បន្ទះ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងឃុំ ស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

សាខាកក្រកខេត្តប៉ៃលិន  ៖ នៅថ្ងៃទី ១១-១២ ខែ តុលា ឆ្នាំ ២០២០  លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ចែកជូនក្រុមគ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣១៨ គ្រួសារ  នៅក្នុងឃុំ ស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបប្រទះនូវគ្រោះធម្មជាតិ។ លោកជំទាវបណ្ឌិត (ច្រើន​ទៀត…)

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅសង្កាត់ប៉ៃលិន និងអូរតាវ៉ៅ បានទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០ លោកស្រីពេញ ម៉ូយ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងប៉ៃលិន សមាជិក សមាជិកា សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្រ្តីប្រតិបតិ្ត បាននាំយកគ្រឿងឧបភោគបរិភោគ ចុះសួរសុខទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាត ស្ថិតនៅសង្កាត់ប៉ៃលិន និងសង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន ចំនួន ៥ គ្រួសារ ។នាឱកាសនោះលោកស្រីប្រធានអនុសាខាក្រុង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ដែលជានិច្ចជាកាល លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខបងប្អូន (ច្រើន​ទៀត…)