• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងឃុំ ស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

សាខាកក្រកខេត្តប៉ៃលិន  ៖ នៅថ្ងៃទី ១១-១២ ខែ តុលា ឆ្នាំ ២០២០  លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ចែកជូនក្រុមគ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣១៨ គ្រួសារ  នៅក្នុងឃុំ ស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបប្រទះនូវគ្រោះធម្មជាតិ។ លោកជំទាវបណ្ឌិត (ច្រើន​ទៀត…)

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅសង្កាត់ប៉ៃលិន និងអូរតាវ៉ៅ បានទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០ លោកស្រីពេញ ម៉ូយ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងប៉ៃលិន សមាជិក សមាជិកា សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្រ្តីប្រតិបតិ្ត បាននាំយកគ្រឿងឧបភោគបរិភោគ ចុះសួរសុខទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាត ស្ថិតនៅសង្កាត់ប៉ៃលិន និងសង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន ចំនួន ៥ គ្រួសារ ។នាឱកាសនោះលោកស្រីប្រធានអនុសាខាក្រុង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ដែលជានិច្ចជាកាល លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខបងប្អូន (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនប្រគល់អណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋនៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន កាលថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះប្រគល់អណ្តូងទឹកស្អាត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋនៅភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ កំពុងខ្វះប្រភពទឹកស្អាតប្រើប្រាស់ ។មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោកយាយ លោកតា ពុកម៉ែបងប្អូនទាំងអស់ ពិសេសបានផ្តាំផ្ញើអោយពុកម៉ែបងប្អូន (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

ថ្ងៃព្រហស្បតិ៍ទី០៩ខែមេសាឆ្នាំ២០២០លោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានគណៈកម្មា ធិការអនុសាខាស្រុកសាលាក្រៅ បានអញ្ជើញនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមស្រុកសាលាក្រៅ មកប្រគល់ជូនគ្រួសាររងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់របើកដំបូលផ្ទះ ។ឈ្មោះ ឃុត ប្រាក់ ភេទប្រុស អាយុ៤៨ ឆ្នាំ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។សម្ភារៈដែលគ្រួសាររងគ្រោះទទួលរួមមាន អង្ករ ២៥គីឡូក្រាម ទឹកសុទ្ធ ៣យួរ ទឹកត្រី ៣ដប ទឹកស៊ីអ៉ីវ ១យួរ ត្រី ១០កំប៉ុង អំបិល ១គីឡូក្រាម ស័ង្កសី ១៦ សន្លឹក(3,6m) ។នៅពេលនោះលោកឧកញ៉ា (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះដោយខ្យល់កន្ត្រាក់នៅក្រុងខេត្តប៉ែលិនទទួលអំណោយមនុស្សធម៌

រសៀលថ្ងៃចន្ទ ទី ០៦ ខែមេសា ឆ្នាំ២០២០ លោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការអនុសាខាស្រុកសាលាក្រៅ និងសហការី បានអញ្ជើញជួបសំណេះសំណាលសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនគ្រួសារបងប្អូនរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ០៣គ្រួសារ នៅភូមិអូរចិតប្រាំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ក្នុងឪកាសនោះដែរ លោកឧកញ៉ា ក៏បានសម្ដែងនូវការសោកស្តាយចំពោះបងប្អូនដែលបានរងគ្រោះនូវឧបទ្ទេវហេតុដោយខ្យល់កន្ត្រាក់ ដែលបណ្ដាលឲ្យខូចខាត រលំផ្ទះ និង របើកដំបូលធ្ងន់ធ្ងរ។ លោកឧកញ៉ាក៏បានបន្តទៀតថា (ច្រើន​ទៀត…)

ទិវាជាតិសុខភាពមាតា ទារក និងកុមារនៅខេត្តប៉ៃលិន

នៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកជំទាវបាន ស្រីមុំ ប្រធានគណ:កម្មាធិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអំពាវនាវថ្នាក់ដឹកនាំមន្ត្រីរាជការ ស្ថាប័នពាក់ព័ន្ធផ្នែកសុខភាពឬអ្នកផ្តល់សេវាសុខភាពទាំងអស់ ចូលរួមគាំទ្រការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់ និងឈានទៅសម្រេចបានគោលដៅ នៃការកាត់បន្ថយ អត្រាការស្លាប់របស់មាតា និងការស្លាប់របស់ទារកក្នុងផ្ទៃ។ លោកជំទាវ បានលើកឡើងថា ការស្លាប់របស់ទារកទើបនឹងកើត និងការស្លាប់របស់កុមារអាយុក្រោម ៥ឆ្នាំ តាមការកំណត់នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាព (ច្រើន​ទៀត…)