• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងស្រុកគាស់ក្រឡ ទទួលអំណោយមនុស្សធម៌របស់ កាកបាទក្រហកម្ពុជា

ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាបាត់ដំបង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានយកទៅចែកជូនដោយផ្ទាល់ដៃប្រជាពលរដ្ឋងាយរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងចំនួន១១៥គ្រួសារ រស់នៅក្នុងភូមិចំនួន២នៃឃុំហប ស្រុកគាស់ក្រឡ   ខេត្តបាត់ដំបង ដើម្បីជួយសម្រាលនូវការលំបាក ក្នុងស្ថានភាពដែលពួកគាត់កំពុងតែជួបនឹងគ្រោះទឹកជំនន់នាពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន  បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធានតែងតែយកចិត្តទុកដាក់ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅ ស្រុកចំនួន៤ នៃខេត្តបាត់ដំបង។

សាខាកក្រកខេត្តបាត់ដំបង៖ ថ្ងៃអង្គារ ១១ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងបាន នាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៦៥០ គ្រួសារ ដែលរស់នៅក្នុងស្រុកបវេល ស្រុកភ្នំព្រឹក ស្រុកសំពៅលូន និងស្រុកកំរៀង នៃខេត្តបាត់ដំបង។ ពិធីនេះរៀបចំឡើងនៅ៤ទីតាំងផ្សេងគ្នា ក្នុងនោះស្រុកបវេលចំនួន៣០០គ្រួសារ ស្រុកភ្នំព្រឹកចំនួន១៥០គ្រួសារ ស្រុកសំពៅលូនចំនួន១០០គ្រួសារនិងស្រុកកំរៀងចំនួន១០០គ្រួសារ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម ប្រធានក្រុមការងារ ស្រុក (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាខេត្តចុះពិនិត្យស្ថានភាព ជន់លិចដោយជំនន់ទឹកភ្លៀងក្នុងស្រុកបវេល ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀងខេត្តបាត់ដំបង

នាថ្ងៃអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី រួមជាមួយអនុសាខាស្រុក បានអញ្ជើញ បន្តចុះពិនិត្យស្ថានភាព ជន់លិច និងសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅតាមទីទួលសុវត្ថិភាពនិងប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងស្រុកបវេល ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀងខេត្តបាត់ដំបង ។  គួរបញ្ជាក់ថា៖បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេលកន្លងមកនេះ (ច្រើន​ទៀត…)

យុវជនពិកាសស្វិដៃជើងនៅស្រុករតនមណ្ឌលទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃព្រហស្បត្តិ៍  ទី ៨ ខែតុលា ឆ្នាំ២០២០ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុករតនមណ្ឌលបានចុះសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿង ឧបភោគបរិភោគ សម្ភារប្រើប្រាស់ ជូនយុវជនឈ្មោះ អោក បូរ៉ា  អាយុ១៧ឆ្នាំ ដែលពិការស្វិតដៃជើងទាំងសងខាងពីកំណើត ស្ថិតនៅភូមិតាគក់ ឃុំត្រែង ស្រុរតនមណ្ឌល ខេត្តបាត់ដំបង ។ ក្នុងឱកាសនោះ លោក ឡេង ចាន់ថន បានពាំនាំប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្ត បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលើកទឹកចិត្តដល់យុវជន អោក បូរ៉ា  ត្រូវមានស្មារតីរឹងមាំ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងចូលរួមបុណ្យសពដោយរន្ទះបាញ់នៅស្រុករុក្ខគីរី

នៅថ្ងៃសុក្រ ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ខែ កញ្ញា ឆ្នាំ២០២០ ឯឧត្តមបណ្ឌិត ប៊ុត  គឹមស៊ាន  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់តាំងលោក កង ប៊ន អនុប្រធានអចិន្រ្តៃយ៍   លោក  សួស សុភក្ភ្រ  ហេរញ្ញឹកគណៈកម្មាធិការសាខាដឹកនាំប្រតិភូសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភជូនដល់គ្រួសារសពប្រជាពលរដ្ឋស្លាប់ដោយបាតុភូតរន្ទៈបាញ់បណ្តាលអោយបាត់បង់ប្រជាពលរដ្ឋចំនួន៦នាក់កាលពីល្ងាចថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២០ខណៈកំពុងជួបជុំគ្នាហូបបាយជុំគ្នាស្ថិតនៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគីរីខេត្តបាត់ដំបង។ (ច្រើន​ទៀត…)

យុវជនកាកបាទក្រហមកម្ពុជានៃវិទ្យាល័យនេតយ៉ង់ ចូលរួមសំអាតបរិស្ថាន

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោកគ្រូ នូ សារ៉ែន ទីប្រឹក្សាយុវជន បានដឹកនាំយុវជនកាកបាទក្រហមកម្ពុជានៃវិទ្យាល័យនេតយ៉ង់ចំនួន២០នាក់ស្រី១២នាក់បានចូលរួមសំអាតបរិស្ថាន ក្រុងបាត់ដំបង ក្រោមវត្តមានឯកឧត្តម ងួន រតនៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ទិវានេះធ្វើឡើងក្នុងគោលបំណង រួមគ្នាសម្អាតទីក្រុង សំដៅឱ្យមានសោភ័ណភាពល្អ មានអនាម័យត្រឹមត្រូវ និងជាការដាស់អារម្មណ៍ដល់ប្រជាជនឱ្យចូលរួមសម្អាត និងមានអនាម័យល្អ ហើយក៏ជាការទាក់ទាញ​អារម្មណ៍ (ច្រើន​ទៀត…)

យុទ្ធនាការអប់រំនិងបាញ់ថ្នាំសម្លាប់មេរោគ ទប់ស្កាត់ និងបង្ការជំងឺឆ្លង កូវីដ១៩នៅខេត្តបាត់ដំបង

ព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែកញ្ញាឆ្នាំ ២០២០ លោក យ៉ាន ឧត្តម នាយករងសាខា រួមជាមួយអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានធ្វើ យុទ្ធនាការអប់រំនិងបាញ់ថ្នាំសម្លាប់មេរោគ ទប់ស្កាត់ និងបង្ការ ជំងឺឆ្លង កូវីដ១៩ (Covid-19) តាមអគារ សិក្សា នៃគ្រឹះស្ថានសិក្សាចំនួន ៣ ៖រួមមានវិទ្យាល័យសម្តេចឪ សាលាបឋមសិក្សាសម្តេចជាស៊ីម និងសាលាបឋមសិក្សាហ៊ុន សែន អូចារ ក្រុងបាត់ដំបងបាញ់បានចំនួន១២អគារមានសិស្សសរុប ចំនួន ៧០១៣នាក់។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោក យ៉ាន ឧត្តម ក្នុងនាមឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន (ច្រើន​ទៀត…)

ពិធីសម្ពោធអណ្តូងស្នប់ដាក់ឲ្យប្រើប្រាស់នៅស្រុកកំរៀង ខេត្តបាត់ដំបង

នាព្រឹក ថ្ងៃព្រហស្បតិ៍ ២ រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី៦ ខែសីហាឆ្នាំ២០២០សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានរៀបចំពិធីប្រគល់ទទួលអណ្តូងទឹកទាំង២អណ្តូងទឹកស្អាតសម្រាប់ប្រើប្រាស់ចំនួន២អណ្តូងដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាបាត់ដំបង ក្រោមវត្តមានឯកឧត្តម អ៊ុយ រី អនុប្រធានកិត្តិយសសាខាឯកឧត្ដមបណ្ឌិតប៊ុត  គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ។ឯកឧត្តម អ៊ុយ រី   និងឯកឧត្តមបណ្ឌិតប៊ុតគឹមស៊ាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្ត

ថ្ងៃព្រហស្បតិ៍ ១០ កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ក្រោមវត្តមាន ឯកឧត្តម  ងួន  រតនៈ អនុប្រធាន កិត្តិយសសាខា ឯកឧត្ដមបណ្ឌិត ប៊ុត គឹមស៊ាន  ប្រធានគណៈកម្មាធិការនិងមានការអញ្ចើញចូលរួមមានពីសំណាក់សមាជិកសមាជិកា គណៈកម្មា ធិការសាខា និងក្រុមប្រតិបត្តិសាខាសរុបចំនួន២៥រូប។ឯកឧត្ដមបណ្ឌិត ប៊ុត គឹមស៊ាន  បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ (ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយអគ្គីភ័យនៅភូមិរំចេក៥សង្កាត់រតនៈ ក្រុងបាត់ដំបងបានទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការ សាខា បានចាត់លោក កង  ប៊ន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តជូនលោកស្រី គង់ សាបាន អាយុ៥៩ឆ្នាំ មានបន្ទុកគ្រួសារចំនួន៩នាក់ ដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះអស់ទាំងស្រុងជាប្រភេទផ្ទះឈើ បណ្តាលមកឆ្លងចរន្តអគ្គិសនីកាលពីវេលាម៉ោង១៨ៈ៤០នាទីយប់ថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២០ស្ថិតនៅភូមិរំចេក៥សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ (ច្រើន​ទៀត…)