• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងទទួលអំណោយម៉ាស់និងទឹកអាកុល ពីសហគ្រាស ហ្គូដហៀល (កម្ពុជា)

នៅព្រឹកថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានទទួលអំណោយសប្បុរសធម៌រួមមានម៉ាស់ចំនួន៣០០ប្រអប់និងទឹកអាកុលចំនួន៦០លីត្រពីសហគ្រាសហ្គូដហៀល (កម្ពុជា) កំពុងបំពេញការងារនៅខេត្តបាត់ដំបង ដែលពីធីនេះធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខាបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ពីសំណាក់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសាខា (ច្រើន​ទៀត…)

ទុគ៌តជន និងអ្នកងាយរងគ្រោះបំផុតនៅស្រុកគាស់ក្រឡ និងមោងឬស្សីទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃអង្គារ ទី ២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អនុប្រធានកិត្តិយសសាខា សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារទុគ៌តចំនួន ៣គ្រួសារ រស់នៅស្រុកគាស់ក្រឡ និងស្រុកមោងឬស្សី ខេត្តបាត់ដំបង។ គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៥០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធ៥កេស, ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់ និងថវិកា ២០ម៉ឺនរៀល។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ផ្ទះមនុស្សធម៌ចំនួន ៣ខ្នងដល់គ្រួសារទុគ៌តទាំង៣ គ្រួសារ (ច្រើន​ទៀត…)

ស្រ្តីមានផ្ទៃពោះ ស្រ្តីមានកូនតូចដែលមានជីវភាពក្រីក្របានទទួលអំណោយមនុស្សធម៌ពីសាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

នៅថ្ងៃចន្ទ័ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ានប្រធានគណៈកម្មាធិការសាខាខេត្តនិងជាប្រធានក្រុមការងារឥស្សរជនឆ្នើមនៃសាខាបាត់ដំបង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនស្រ្តីមានផ្ទៃពោះ និងស្ត្រីសម្រាលកូនតូចដែលមានជីវភាពក្រីក្រចំនួន២០គ្រួសារ ក្នុងឱកាសអបអរសាទរទិវាជាតិមាតា ទារក និងកុមារ២១ កុម្ភៈ ឆ្នាំ២០២១ ក្រោមប្រធានបទ៖ “បន្តផ្តល់សេវាគាំពារមាតា និងទារក ក្នុងកំឡុងពេលការរាត្បាតជាសាកលនៃជំងឺកូវី-១៩” ក្នុងការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្ករសហប្រជាជាតិ (ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយអគ្គិភ័យនៅក្តុលដូមទាវ ក្រុងបាត់ដំបងទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានចាត់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយលោក កង ប៊ន អនុប្រធាអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ព្រមទាំងលោក ផេង សិទ្ធីប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងបាត់ដំបង និងសហការី ដោយមានការនិមន្តចូលរួមពីតេជគុណ សុខ រី ព្រះគ្រូសូត្រស្តាំវត្តក្តុល បាននាំយកអំណោយមនុស្សធម៌ទៅចែកជូនគ្រួសារប្រជាពលរដ្ឋចំនួន២គ្រួសាររួមមានលោក ញឹក សំណាង ភេទប្រុស អាយុ ៤០ឆ្នាំ(ម្ចាស់ផ្ទះ) លោកស្រី វុធ សាវើយ (ច្រើន​ទៀត…)

ពិធីប្រកាសទទួលស្គាល់ សមាសភាពគណៈកម្មាធិការអនុសាខាស្រុកសំពៅលូននិងស្រុកបវេល

នាថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានរៀបចំពិធីប្រកាសទទួលស្គាល់ សមាសភាពគណៈកម្មាធិការអនុសាខាស្រុកចំនួន២គឺ ស្រុកសំពៅលូន និងស្រុកបវេល សរុបចំនួន៣៥៨នាក់ក្នុងនោះគណៈកម្មាធិការអនុសាខាស្រុកចំនួន២៤រូប មន្រ្តីប្រចាំការអនុសាខាចំនួន៦រូប និង ក្រុមកាកបាទក្រហមចំនួន១៤ឃុំ សរុប៥៦នាក់និងអ្នកស្មគ្រ័ចិត្តភូមិ ១៣៦ភូមិ សរុប២៧២នាក់ នៃអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំពៅលូន ស្រុកបវេល ក្រោមវត្តមាន ឯកឧត្តម អ៊ុយ រី អនុប្រធានកិត្តិយសសាខា  ពិធីនេះបានប្រារព្ធនៅសាលប្រជុំសាលាស្រុកទាំង២ខាងលើ។ (ច្រើន​ទៀត…)

ពិធីប្រកាសទទួលស្គាល់ សមាសភាពគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ

រសៀលថ្ងៃសុក្រ ទី២៩ ខែមករា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានរៀបចំពិធីប្រកាសទទួលស្គាល់ សមាសភាពគណៈកម្មាធិការអនុសាខាស្រុកឯកភ្នំចំនួន១២រូប មន្រ្តីប្រចាំការអនុសាខាចំនួន៣រូប និង ក្រុមកាកបាទក្រហមឃុំទាំង៧សរុប២៨រូប អ្នកស្មគ្រ័ចិត្តភូមិចំនួន៩០រូប(៤៥ភូមិ)នៃអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ ក្រោមវត្តមាន ឯកឧត្តម អ៊ុយ រី អនុប្រធានកិត្តិយសសាខា ដែលពិធីប្រកាសនោះប្រារព្ធនៅសាលប្រជុំសាលាស្រុក។ (ច្រើន​ទៀត…)

ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការ មន្រ្តីប្រចាំការអនុសាខាក្រុមកាកបាទក្រហមកម្ពុជា នៅក្រុងបាត់ដំបង

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២១នេះឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មា ធិការសាខាបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចូលរួមជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេចទទួលស្គាល់សមាសភាពគណៈកម្មាធិការអនុសាខាក្រុងបាត់ដំបងចំនួន១២រូប មន្រ្តីប្រចាំការអនុសាខាក្រុងចំនួន៣រូប និងក្រុមកាកបាទក្រហមសង្កាត់ទាំង១០ចំនួន៤១ រូប សរុប៥៦រូប នៃអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង។បន្ទាប់ពីលោក កុសុម សុភីនារ៉ា នាយកសាខា អាននូវសេចក្តីសម្រេចទទួលស្គាល់សមាសភាពគណៈកម្មាធិការអនុសាខាក្រុង មន្រ្តីប្រចាំការអនុសាខា ក្រុមកាកបាទក្រហមសង្កាត់ (ច្រើន​ទៀត…)

ពិធីប្រកាសទទួលស្គាល់សមាសភាពគណម្មាធិការអនុសាខា មន្រ្តីប្រចាំការ ក្រុមកាកបាទក្រហមឃុំអ្នកស្ម័គ្រចិត្តភូមិនៃអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកសំឡូត

សាខា កក្រក ខេត្តបាត់ដំបង៖នាព្រឹកថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ឯកឧត្ដមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជេីញជាគណៈ អធិបតី​ក្នុងពីធីប្រកាស​ទទួលស្គាល់​សមាស ភាព គណម្មាធិការ​អនុសាខា មន្រ្តីប្រចាំការ ក្រុមកាកបាទ ក្រហមឃុំអ្នកស្ម័គ្រចិត្តភូមិនៃអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកសំឡូត ខេត្តបាត់ដំបង ។ពីធីប្រកាសនេះ​ ក៏មានការអញ្ជើញចូលរួម​ ពី លោក លោកស្រីអភិបាល អភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក ក្រុមកាកបាទក្រហមឃុំ​ អង្គភាពជុំវិញស្រុក​ ជាច្រើនរូប។ (ច្រើន​ទៀត…)

ពិធីប្រកាសទទួលស្គាល់គណម្មាធិការអនុសាខា មន្រ្តីប្រចាំការ ក្រុមកាកបាទក្រហមឃុំអ្នកស្ម័គ្រចិត្តភូមិនៅស្រុកភ្នំព្រឹក

សាខា កក្រក ខេត្តបាត់ដំបង៖នារសៀលថ្ងៃចន្ទ ៧ កើត ខែបុស្ស ឆ្នាំជូតទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ឯកឧត្តម អ៊ុយ រី អនុប្រធានកិត្តិយសសាខាឯកឧត្ដម ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញជាកិត្តិយស​ក្នុងពិធីប្រកាស​ទទួលស្គាល់​គណម្មាធិការ​អនុសាខា មន្រ្តីប្រចាំការ ក្រុមកាកបាទក្រហមឃុំអ្នកស្ម័គ្រចិត្តភូមិនៃអនុសាខាកាកបាទក្រហមកម្ពុជាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ពីធីប្រកាសនេះ​ ក៏មានការអញ្ជើញចូលរួម​ ពី លោក លោកស្រីអភិបាល អភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក ក្រុមកាកបាទក្រហមឃុំ​ អង្គភាពជុំវិញស្រុក​ ជាច្រើនរូប។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីផ្សព្វផ្សាយស្តីពី «ការរស់នៅធម្មតាតាមបែបគន្លងថ្មី »

សាខាកក្រកខេត្តបាត់ដំបង,រសៀលថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមការងារឥស្សរជនឆ្នើមនៃសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្ដមបណ្ឌិត  ប៊ុត  គឹមស៊ាន  ប្រធានគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមបានធ្វើការផ្សព្វផ្សាយស្តីពី «ការរស់នៅធម្មតាតាមបែបគន្លងថ្មី » ជូនដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន ២០នាក់ រស់នៅក្នុងសង្កាត់ចំនួន២សង្កាត់ទួលតាឯកនិងសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង  ។ ពិធីនេះប្រព្រឹត្តទៅនៅបរិវេនវត្តរ៉ុមស៊នប្រសិទ្ធីរាម ហៅវត្តសមសាន្ត សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ (ច្រើន​ទៀត…)