• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

ពិធីប្រកាសទទួលស្គាល់សមាសភាពគណម្មាធិការអនុសាខា មន្រ្តីប្រចាំការ ក្រុមកាកបាទក្រហមឃុំអ្នកស្ម័គ្រចិត្តភូមិនៃអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកសំឡូត

សាខា កក្រក ខេត្តបាត់ដំបង៖នាព្រឹកថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ឯកឧត្ដមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជេីញជាគណៈ អធិបតី​ក្នុងពីធីប្រកាស​ទទួលស្គាល់​សមាស ភាព គណម្មាធិការ​អនុសាខា មន្រ្តីប្រចាំការ ក្រុមកាកបាទ ក្រហមឃុំអ្នកស្ម័គ្រចិត្តភូមិនៃអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកសំឡូត ខេត្តបាត់ដំបង ។ពីធីប្រកាសនេះ​ ក៏មានការអញ្ជើញចូលរួម​ ពី លោក លោកស្រីអភិបាល អភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក ក្រុមកាកបាទក្រហមឃុំ​ អង្គភាពជុំវិញស្រុក​ ជាច្រើនរូប។ (ច្រើន​ទៀត…)

ពិធីប្រកាសទទួលស្គាល់គណម្មាធិការអនុសាខា មន្រ្តីប្រចាំការ ក្រុមកាកបាទក្រហមឃុំអ្នកស្ម័គ្រចិត្តភូមិនៅស្រុកភ្នំព្រឹក

សាខា កក្រក ខេត្តបាត់ដំបង៖នារសៀលថ្ងៃចន្ទ ៧ កើត ខែបុស្ស ឆ្នាំជូតទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ឯកឧត្តម អ៊ុយ រី អនុប្រធានកិត្តិយសសាខាឯកឧត្ដម ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញជាកិត្តិយស​ក្នុងពិធីប្រកាស​ទទួលស្គាល់​គណម្មាធិការ​អនុសាខា មន្រ្តីប្រចាំការ ក្រុមកាកបាទក្រហមឃុំអ្នកស្ម័គ្រចិត្តភូមិនៃអនុសាខាកាកបាទក្រហមកម្ពុជាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ពីធីប្រកាសនេះ​ ក៏មានការអញ្ជើញចូលរួម​ ពី លោក លោកស្រីអភិបាល អភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក ក្រុមកាកបាទក្រហមឃុំ​ អង្គភាពជុំវិញស្រុក​ ជាច្រើនរូប។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីផ្សព្វផ្សាយស្តីពី «ការរស់នៅធម្មតាតាមបែបគន្លងថ្មី »

សាខាកក្រកខេត្តបាត់ដំបង,រសៀលថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមការងារឥស្សរជនឆ្នើមនៃសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្ដមបណ្ឌិត  ប៊ុត  គឹមស៊ាន  ប្រធានគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមបានធ្វើការផ្សព្វផ្សាយស្តីពី «ការរស់នៅធម្មតាតាមបែបគន្លងថ្មី » ជូនដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន ២០នាក់ រស់នៅក្នុងសង្កាត់ចំនួន២សង្កាត់ទួលតាឯកនិងសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង  ។ ពិធីនេះប្រព្រឹត្តទៅនៅបរិវេនវត្តរ៉ុមស៊នប្រសិទ្ធីរាម ហៅវត្តសមសាន្ត សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់រហ័សនៅឃុំព្រៃខ្ពស់ ស្រុកបវេល

នាព្រឹកនាថ្ងៃព្រហស្បត្តិ ៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងនិងសហការី បានបន្តនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់រហ័សចំនួន១០០ គ្រួសារទៀត ដែលរស់នៅក្នុងភូមិចំនួន ៧នៃឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ។ នាឱកាសនោះឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបន្ដចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

សាខាកក្រកខេត្តបាត់ដំបង នាព្រឹកថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងដឹកនាំដោយ ឯកឧត្ដម បណ្ឌិត ប៊ុតគឹមស៊ាន ប្រធានគណៈកម្មាធិការសាខានិងសហការីបានបន្ដចុះជួបសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ សម្រាលការលំបាករបស់ប្រជា ពលរដ្ឋក្រីក្រ រងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន១០០គ្រួសារ ដែលមកពី៤ភូមិ ក្នុងឃុំជ្រោយស្តៅ ស្រុកថ្មគោលខេត្តបាត់ដំបង ពិធីនេះ បានធ្វើឡើងនៅបរិវេណវត្តនិគមន៍ ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ចុះចែកអំណោយ ជូនពលរដ្ឋក្រីក្ររងគ្រោះទឹកជំនន់ រហ័ស ក្នុងឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង

នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម ងួន រតនៈ អនុប្រធានកិត្តិយស សាខាកាកបាទ ក្រហមកម្ពុជា ខេត្តបាត់ដំបង ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខានិងសហការី បានបន្ដចុះជួបសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ សម្រាលការលំបាករបស់ប្រជាពលរដ្ឋក្រីក្រ រងគ្រោះដោយសារ ជំនន់ ទឹកភ្លៀង ចំនួន១៥០គ្រួសារ ដែលមកពី ៩ភូមិ ក្នុងឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ពិធីនេះ បានធ្វើឡើងនៅសលាបឋមសិក្សាអូរញរឃុំបឹងព្រីង ។ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្ដម ងួន រតនៈ បានពាំនាំប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រហ័ស នៅឃុំព្រែកហ្លូង ស្រុកឯកភ្នំ ខេត្តបាត់ដំបងទទួលបានអំណោយមនុស្សធម៌

នៅថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត  ប៊ុត គឹមស៊ានប្រធានគណៈកម្មាធិការសាខានិងសហការី បាននាំយកអំណោយមនុស្សធម៌របស់សាខាខេត្តផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រហ័ស ចំនួន ១០០គ្រួសារ រស់នៅភូមិចំនួន៧ក្នុង ឃុំព្រែកហ្លូង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត ប៊ុត  គឹមស៊ាន បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា ក្តីអាណិតអាសូរ ការស្រឡាញ់ ចែករំលែកនូវការ លំបាក និងចូលរួមសោកស្តាយយ៉ាងក្រៃលែង (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងស្ថិតនៅក្នុងឃុំស្នឹង ខេត្តបាត់ដំបង ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

សាខា កក្រក ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃ ពុធ៥កើត ខែ កក្តិក ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០២០ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខា បានចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះទឹកជំនន់រហ័សចំនួន ២៥០ គ្រួសារ ដែលមកពី ១០ភូមិ ក្នុងឃុំស្នឹង នៃស្រុកបាណន់ ខេត្តបាត់ដំបង។នៅក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងស្រុកគាស់ក្រឡ ទទួលអំណោយមនុស្សធម៌របស់ កាកបាទក្រហកម្ពុជា

ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាបាត់ដំបង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានយកទៅចែកជូនដោយផ្ទាល់ដៃប្រជាពលរដ្ឋងាយរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងចំនួន១១៥គ្រួសារ រស់នៅក្នុងភូមិចំនួន២នៃឃុំហប ស្រុកគាស់ក្រឡ   ខេត្តបាត់ដំបង ដើម្បីជួយសម្រាលនូវការលំបាក ក្នុងស្ថានភាពដែលពួកគាត់កំពុងតែជួបនឹងគ្រោះទឹកជំនន់នាពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន  បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធានតែងតែយកចិត្តទុកដាក់ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅ ស្រុកចំនួន៤ នៃខេត្តបាត់ដំបង។

សាខាកក្រកខេត្តបាត់ដំបង៖ ថ្ងៃអង្គារ ១១ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងបាន នាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៦៥០ គ្រួសារ ដែលរស់នៅក្នុងស្រុកបវេល ស្រុកភ្នំព្រឹក ស្រុកសំពៅលូន និងស្រុកកំរៀង នៃខេត្តបាត់ដំបង។ ពិធីនេះរៀបចំឡើងនៅ៤ទីតាំងផ្សេងគ្នា ក្នុងនោះស្រុកបវេលចំនួន៣០០គ្រួសារ ស្រុកភ្នំព្រឹកចំនួន១៥០គ្រួសារ ស្រុកសំពៅលូនចំនួន១០០គ្រួសារនិងស្រុកកំរៀងចំនួន១០០គ្រួសារ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម ប្រធានក្រុមការងារ ស្រុក (ច្រើន​ទៀត…)