• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

កិច្ចប្រជុំពិភាក្សាក្នុងការស្វែងរកថវិកាប្រចាំឆ្នាំ២០២១របស់សាខាកក្រកខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃអង្គារ ទី៦  ខែមេសា  ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការសាខា នាយក និងនាយករងសាខា ក្រោមវត្តមានឯកឧត្តម ខេង   ស៊ុម ប្រធានកិត្តិយសសាខា  ឯកឧត្តមអ៊ុំ  រាត្រី  ប្រធានគណៈកម្មាធិការសាខាកក្រកខេត្ត  ក្នុងគោលបំណង រិះរកវិធីសាស្ត្រគៀរគររកថវិកាដើមី្បទ្រទ្រង់សកម្មភាពមនុស្សធម៌ក្នុងខេត្តនៅឆ្នាំ២០២១នេះ។ អនុវត្តតាមលិខិតណែនាំនិងសេចក្តីប្រកាសព័ត៌មានរបស់ថ្នាក់កណ្តាលកក្រក ក្នុងឆ្នាំ២០២១នេះ  ដោយបញ្ហាជំងឺឆ្លងរាតត្បាតកូវីដ-១៩ មិនអាចឲ្យសាខារៀបចំពិធីជួបជុំប្រមូលផ្តុំមនុស្សច្រើន (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យការសម្ពោធសមិទ្ធផលអនាម័យទឹកស្អាតដាក់ឲ្យប្រើប្រាស់ក្នុងសាលារៀន

នៅព្រឹកថ្ងៃអង្គារ ទី២៣  ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមវត្តមានលោកជំទាវ  ពុំ  ចន្ទីនី  អគ្គលេខាធិការរដ្ឋានកាកបាទក្រហមកម្ពុជា  បានចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលអនាម័យទឹកស្អាតតាមសាលារៀន។   ក្នុងឱកាសនេះក៏មានការចូលរួមពីឯកឧត្តមខេងស៊ុម ប្រធានកិត្តិយសគណៈកម្មាធិការសាខាកក្រកខេត្ត  ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកក្រកខេត្ត  និងមានការចូលរួមពីឯកឧត្តម  លោកជំទាវ លោក  លោកស្រីក្នុងគណៈកិត្តិយសសាខានិងគណៈកម្មាធិការសាខា  អនុសាខាក្រុងស្រុកដែលពាក់ព័ន្ធក្នុងនោះដែរក៏មានយុវជនកក្រក  អ្នកស្ម័គ្រចិត្តកក្រកនិងសិស្សានុសិស្សផង។ (ច្រើន​ទៀត…)

សកម្មភាពអប់រំផ្សព្វផ្សាយ អំពីវិធានការ ការពារ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ស្រុកស្វាយចេក

សាខាកក្រកខេត្តបន្ទាយមានជ័យ ÷ នៅព្រឹកថ្ងៃអង្គារទី១៩ខែមករា ឆ្នាំ២០២១  អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្វាយចេកនិង អនុសាខាកក្រក ស្រុកថ្មពួក  មន្រ្តីអនុសាខាបានដឹកនាំ យុវជនកាកបាទក្រហម និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម ចុះអប់រំផ្សព្វផ្សាយ អំពីវិធានការ ការពារ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ (ស្រុកស្វាយចេកអនុវត្តក្នុងឃំុរលួសភូមិតាអុងកើតមានអ្នកចូលរួមស្តាប់មនុស្សរាយ២០នាក់ស្រី១៦នាក់ ស្រុកថ្មពួកអនុវត្តនៅឃុំភូមិថ្មីភូមិកាប់ចោរមានអ្នកចូលរួមស្តាប់៦២គ្រួសារមនុស្សរាយ៩៥នាក់ស្រី៨៣នាក់)។

សកម្មភាពផ្សព្វផ្សាយ ចាក់សារអប់រំ ចែករូបភាព ចែកម៉ាស់ និងសាប៊ូដល់អ្នកចូលរួមស្តាប់ពីការបង្ការ ឆ្លងជំងឺកូវីដ១៩នៅក្រុងសិរីសោភ័ណ

សាខាកក្រកខេត្តបន្ទាយមានជ័យ÷ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បុគ្គលិកក្រុមប្រតិបត្តិសាខា៤នាក់ស្រី៣នាក់ អ្នកស្ម័គ្រចិត្ត៥នាក់ស្រី៣នាក់យុវជនកក្រក៥នាក់ស្រី៤នាក់បានចុះអប់រំផ្សព្វផ្សាយ ចាក់សារអប់រំចែករូបភាពអប់រំ ចែកម៉ាស់ និងសាប៊ូដល់អ្នកចូលរួមស្តាប់ពីការបង្ការឆ្លងជំងឺកូវីដ១៩នៅក្នុងភូមិគាប ភូមិទឹកថ្លា និងភូមិដីឡូតិ៍ សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ និងបន្តចុះអប់រំផ្សព្វផ្សាយនៅបរិវេណផ្សារទឹកថ្លាមានអ្នកចូលរួមស្តាប់ចំនួន៣០២នាក់ ស្រី១៨១នាក់ លើ៩៩ខ្នងផ្ទះ ។ (ច្រើន​ទៀត…)

សកម្មភាពអប់រំផ្សព្វផ្សាយ និងចាក់សារអប់រំអំពីការបង្ការ ឆ្លងជំងឺកូវីដ១៩ នៅ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ

សាខា កក្រក ខេត្តបន្ទាយមានជ័យ÷ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០ បុគ្គលិកក្រុមប្រតិបត្តិសាខា៤នាក់ស្រី៣នាក់ អ្នកស្ម័គ្រចិត្ត ៥នាក់ស្រី៣នាក់យុវជនកក្រក៥នាក់ស្រី៤នាក់ បានចុះអប់រំផ្សព្វផ្សាយ ចាក់សារអប់រំចែករូបភាពអប់រំ ចែកម៉ាស់ និងសាប៊ូដល់អ្នកចូលរួមស្តាប់ពីការបង្ការ ឆ្លងជំងឺកូវីដ១៩ នៅក្នុងភូមិបែកចាន និងភូមិគោកលៀបសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ និងបន្តចុះអប់រំផ្សព្វផ្សាយនៅជំុវិញផ្សារហុយ ឡេងមានអ្នអកចូលរួមស្តាប់ចំនួន ៣១៧នាក់ស្រី១៥៨នាក់លើ១១៣ខ្នងផ្ទះ៕ (ច្រើន​ទៀត…)

ព្រះមហាក្សត្រ ព្រះរាជទានព្រះរាជសារប្រទានពរជ័យ និងបាច់ផ្កា ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ។ព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រមានខ្លឹមសារថា៖ « ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ខ្ញុំមានហឫទ័យរីករាយយ៉ាងក្រៃលែង សូមអបអរសាទរ (ច្រើន​ទៀត…)

អំណោយកាកបាទក្រហមកម្ពុជា បានដល់ដៃប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យ

កក្រក ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង និងឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រហ័សចំនួន ៤២០គ្រួសារ រស់នៅភូមិចំនួន៦ ក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី និងឃុំអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះ លោកជំទាវ ហួន ច័ន្ទបូរ៉ា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ចុះពិនិត្យប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ នៅភូមិអូរបីជាន់

សាខា កក្រក ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃអង្គារ ៤ រោច ខែអស្សុជ ឆ្នាំជូត ទោស័កព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០២០ ក្រុមការងារ សាខា កាកបាទក្រហមកម្ពុជា ខេត្ត ដឹកនាំដោយ លោកធូ ស៊ីភ័ណ្ឌ នាយករងសាខាបានចុះមកពិនិត្យប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយទឹកជំនន់ ដែលហូរធ្លាក់មកពីប្រទេសថៃ នៅក្នុងភូមិអូរបីជាន់ ចំនួន គ្រួសារសរុប២១៣គ្រួសារ រងផលប៉ះពាល់៧៦គ្រួសារនិងភូមិប្រាសាទចំនួន គ្រួសារ សរុប១០៥គ្រួសារ រងផលប៉ះពាល់ ១៤គ្រួសារ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ករណីប្រជាពលរដ្ឋ ជម្លៀសមកនៅ លើទួលសុវត្ថភាពសាលាឃុំ

(ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយសារអគ្គិភ័យ នៅភូមិសំរោងស្រុកមង្គលបូរី ទទួលអំណោយមនុស្សធម៌

ព្រឹកថ្ងៃចន្ទទី២២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញនាំយកអំណោយជាសម្ភារៈ ថវិកា សួរសុខទុក្ខ រំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋ ០៦គ្រួសារ រងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅភូមិសំរោង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី កាលយប់រំលងអាធ្រាតថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០  ។ ជាការចូលរួមរំលែកដោះស្រាយចំពោះមុខជូនដល់ក្រុមគ្រួសាររងគ្រោះ ក្នុង១គ្រួសារៗទទួលបាន សម្ភារៈ គ្រឿងឧបភោគបរិភោគ ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត  ៣០ម៉ឺនរៀល ។ (ច្រើន​ទៀត…)