• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ នៅភូមិជីធាង ឃុំសេដា ស្រុកតំបែរ

នៅព្រឹកថ្ងៃសុក្រ ទី ៣ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណ:កម្មាធិការសាខា កក្រក ខេត្តត្បូងឃ្មុំ បានចាត់ឱ្យឯកឧត្តម វង វ៉ាន់នី នាយកប្រតិបត្តិសាខា ធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ នៅភូមិជីធាង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ សរុបស្មើនឹង ៧០ខ្នងផ្ទះ ដោយមានការបែងចែកជា ៣ក្រុម ចុះតាមផ្ទះ និងទីសាធារណៈ។នាឱកាសនោះ ក្រុមការងារទាំងអស់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស៖ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកពញាក្រែកសួរសុខទុក្ខលោកយាយ ឃឹម ម៉ៃ ដែលពិការជើង និងមានជំងឺប្រចាំកាយនៅភូមិផ្សារកណ្ដោលជ្រុំ

នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២០ លោក ហ៊ឹម ហ៊ុន នាយករងសាខា តំណាងឯកឧត្តមបណ្ឌិតប្រធានគណ:កម្មាធិការសាខា កក្រក ខេត្តត្បូងឃ្មុំ និងលោក នៅ សំអឿន អនុប្រធានគណ:កម្មាធិការអនុសាខា កក្រក ស្រុកពញាក្រែក ព្រមទាំងក្រុមការងារបានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនលោកយាយ ឃឹម ម៉ៃ ដែលពិការជើង ព្រមទាំងមានជំងឺប្រចាំកាយរស់នៅភូមិផ្សារកណ្ដោលជ្រុំ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។   នៅក្នុងឱកាសនោះ លោកនាយករង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខពី (ច្រើន​ទៀត…)

ការអប់រំផ្សព្វផ្សាយអំពីវិធានការបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍

នៅថ្ងៃអង្គារ៍-ព្រហស្បតិ៍ ទី ១០-១២ ខែមីនា ឆ្នាំ២០២០ ដោយមានការគាំទ្រពីកាកបាទក្រហមហ្វាំងឡង់ តាមរយៈគម្រោងកសាងភាពធន់ក្នុងសហគមន៍ ក្រុមប្រតិបត្តិសាខា កក្រក ខេត្តត្បូងឃ្មុំ មន្ត្រីអនុសាខា កក្រក ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ បានចុះអប់រំផ្សព្វផ្យាយអំពីវិធានការបង្ការជំងឺកូវីដ១៩ ដល់សហគមន៍ នៅក្នុងស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ដោយមានប្រជាពលរដ្ឋចូលរួមសរុប ៣៧៨នាក់ ស្រី ២៩១នាក់។  ការផ្សព្វផ្សាយនេះមានគោលបំណង លើកកម្ពស់សុខភាពសហគមន៍ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ដែលពិភពលោកកំពុងមានការព្រួយបារម្ភ (ច្រើន​ទៀត…)

សាខាកក្រក ខេត្តត្បូងឃ្មុំ ចូលរួមរំលែកទុក្ខគ្រួសារសពដែលឆក់ខ្សែភ្លើង នៅឃុំក្រែក

សាខា កក្រក ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០ នេះ លោក រស់ សុខន នាយករងសាខា តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកក្រក ខេត្តត្បូងឃ្មុំ និងលោក នៅ សំអឿន អនុប្រធានគណ:កម្មាធិការអនុសាខា កក្រក ស្រុកពញាក្រែក ព្រមទាំងសហការីបាននាំយកអំណោយមនុស្សធម៌របស់សាខាទៅចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពលោក ណុប សុធារ៉ា អាយុ ៣២ឆ្នាំ ជាមន្ត្រីនគរបាល ដែលបានទទួលមរណភាពដោយឆក់ខ្សែភ្លើងស្លាប់ (ច្រើន​ទៀត…)

សិក្ខាសាលាតម្រង់ទិសស្ដីពី នីតិវិធីរដ្ឋបាល-ហិរញ្ញកិច្ច ផែនការ ពិនិត្យតាមដាន វាយតម្លៃ និងរបាយការណ៍នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភ: ឆ្នាំ២០២០ ឯកឧត្តម ហាក់ សុខមករា អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា កក្រក ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាតម្រង់ទិសស្ដីពី នីតិវិធីរដ្ឋបាល-ហិរញ្ញកិច្ច ផែនការ ពិនិត្យតាមដាន វាយតម្លៃ និងរបាយការណ៍ ដល់ក្រុមប្រតិបត្តិសាខា និងបណ្តាអនុសាខាក្រុងស្រុកទាំង ៧ ក្នុងខេត្ត ព្រមទាំងមានការចូលរួមពីក្រុមប្រតិបត្តិសាខា កក្រក ខេត្តក្រចេះ ព្រៃវែង មណ្ឌលគិរី កំពង់ធំ កោះកុង និងខេត្តពោធិ៍សាត់ សរុបចំនួន ៥២នាក់ ក្នុងនោះស្រី ១៤នាក់។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយពីសាខា កាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

[SLGF id=406]

នារសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៦ ឯកឧត្តម លី ឡេង ប្រធានគណៈកម្នាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និងលោកជំទាវ ឡេង សុខា អនុប្រធានគណៈកម្មាធិការសាខា ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៍កាកបាទក្រហមកម្ពុជាចំពោះប្រជាពលរដ្ឋ ២៩ គ្រួសារ នៅឃុំជាំក្រវៀនស្រុកមេមត់ ដែលក្នុងនោះក៍មានបងប្អូន ៣ គ្រួសារមកពីឃុំ ជាំ ផងដែរ
ដែលបានទទួលរងប៉ះពាល់ដោយគ្រោះមហន្តរាយ ខ្យល់កន្ត្រាក់ បក់បោកបណ្តាលឲ្យរលំ និងរបើកប៉ើងដំបូលផ្ទះបងប្អូនអស់ ចំនួន ២៨ ខ្នងផ្ទះ កាលពីល្ងាចថ្ងៃទី ២៦ និង ២៧ ខែ តុលា ឆ្នាំ ២០១៦ កន្លងទៅ ។

(ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំចែកអំណោយមនុស្សធម៍ដល់ ជនរងគ្រោះដោយអគ្គីភ័យ

នៅរសៀល ថ្ងៃសៅរ៏ទី០៥ ខែមិនា ឆ្នាំ២០១៦ ឯកឧត្តម លី ឡេង ប្រធាន​គណ:កម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជាខេត្តត្បូងឃ្មុំ និង សហការី បានចុះសួរ​សុខ​ទុក្ខ និងនាំយក​អំណោយ​មនុស្សធម៍ជូន​ប្រជា​ពលរដ្ឋ​រងគ្រោះដោយ​អគ្គីភ័យ​ឆាបឆេះ​ផ្ទះអស់​ទាំងស្រុងចំនួន​២ខ្នងស្មើ​នឹង ២គ្រួសារ: ១ខ្នងមានទំហំ ៥មx៦ម ធ្វើអំពី​ឈើប្រក់​ស័ង្កសី​របស់ឈ្មោះ ទិត្យ ភ័ស ភេទប្រុស

(ច្រើន​ទៀត…)