• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

គ្រួសារងាយរងគ្រោះមេម៉ាយ ទុរគតជន ជនពិការ និងមានជីវភាពខ្វះខាតនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែកទទួលអំណោយមនុស្សធម៌

នៅថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ លោក រស់ សុខន នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ និងលោក នូវ សំអឿន ប្រធានគណៈកម្មាធិការអនុសាខាស្រុកពញាក្រែក ព្រមទាំងក្រុមកាកបាទក្រហមឃុំ ជាមួយសហការី បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ទៅជូនដល់គ្រួសារងាយរងគ្រោះ មេម៉ាយ ទុរគតជន ជនពិការ និងមានជីវភាពខ្វះខាតចំនួន២គ្រួសារនៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នាឱកាសនោះលោកនាយករង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ (ច្រើន​ទៀត…)

ខេត្តត្បូងឃ្មុំ អប់រំអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកវិធីសាស្ត្រការពារជំងឺកូវីដ១៩គ្រុនឈាមនិងគ្រុនឈីក

ក្នុងរយៈពេល៤ថ្ងៃនៃការឈប់សម្រាកសងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានរៀបចំក្រុមការងារ ប្រតិបត្តិសាខា ឱ្យបន្តចុះយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការ បង្ការ និងកាត់បន្ថយហានិភ័យនៃជំងឺឆ្លងរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីតាមឃោសនសព្ទ និងសម្រួលសុវត្ថិភាពចរាចរណ៍ ដើម្បី រៀបចំសណ្ដាប់ធ្នាប់សន្តិសុខកុំឲ្យមានការកកស្ទះដល់ដំណើរកំសាន្តរបស់បងប្អូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលចូលមកដើរលំហែរកំសាន្ត និងអុចធូបបន់ស្រន់សុំសេចក្ដីសុខ នៅតាមទីប្រជុំជននានា (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះ នៅស្រុកត្បូងឃ្មុំទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

នៅព្រឹកថ្ងៃអង្គារ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នេះ លោករស់ សុខន នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និងលោក សេង សុខឃឿន ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកត្បូងឃ្មុំ បានដឹកនាំកម្លាំងក្រុមប្រតិបត្តិសាខា អនុសាខាស្រុកត្បូងឃ្មុំ ព្រមទាំងសហការីចុះទៅសាកសួរសុខទុក្ខ និងនាំយកថវិកាអំណោយមនុស្សធម៌របស់សាខា ទៅផ្តល់ជូនគ្រួសារមានជីវភាពខ្វះខាតចំនួន២០គ្រួសារ មានទីលំនៅក្នុងភូមិត្រពាំងឬស្សី១៤គ្រួសារ ភូមិត្រពាំងព្រលិត៤គ្រួសារ ភូមិជាំម្លូ១គ្រួសារ នៃឃុំរកាពប្រាំ (ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយអគ្គិភ័យនៅឃុំជាំក្រវៀនស្រុកមេមត់ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០ លោក រស់ សុខន នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ និងកញ្ញា ទី លីហ្វាន់ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមេមត់ បានដឹកនាំក្រុមការងារអនុសាខាព្រមទាំងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនគ្រួសារលោក ហ៊ាន នាង ភេទប្រុស អាយុ៣៤ឆ្នាំ ដែលបានរងគ្រោះដោយសារអគ្គិភ័យធ្វើឲ្យឆេះផ្ទះ និងទ្រព្យសម្បត្តិអស់ទាំងស្រុង ស្ថិតនៅភូមិក្រវៀនជើង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ឆ្លៀតក្នុងឱកាសនោះដែលលោកនាយករងសាខា បានពាំនាំមកនូវការសោកស្តាយ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកតំបែរបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃចន្ទ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហាឆ្នាំ២០២០ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះសរុបចំនួន៥២គ្រួសារដែលក្នុងនោះ១៦គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់(ធ្ងន់ធ្ងរ ២គ្រួសារ) និង៣៦គ្រួសារទៀតជាប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកនៅភូមិអណ្ដូងល្ងៀង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។នាឱកាសនេះឯកឧត្តម បានពាំនាំ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០នេះ លោក រស់ សុខន នាយករងសាខា និងមានការនិមន្តចូលរួមពីកញ្ញា ឃាង មករា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកត្បូងឃ្មុំ បានចុះទៅសាកសួរសុខទុក្ខ  និងចែកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន៤គ្រួសារដែលរស់នៅភូមិថ្មពេជ្រ៣ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។  ចំណែកឯ១គ្រួសារទៀតជាជនពិការមានជីវភាពខ្វះខាត ដែលរស់នៅភូមិវាលកណ្ដៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ លោកនាយករងសាខា បានពាំនាំនូវការផ្តាំផ្ញើសាក សួរសុខទុក្ខ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកក្រូចឆ្មារទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃ សៅរ៍ ទី ៦ ខែមិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាបានចុះទៅសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌របស់សាខាទៅចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រាក់ចំនួន២២គ្រួសារ  (ធ្ងន់ធ្ងរ  ១៣គ្រួសារ  និងរងគ្រោះខ្លះៗ៩គ្រួសារ) នៅក្នុងភូមិឈូក និងភូមិរួមវិញឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិតប្រធានបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីសំណាក់ឯកឧត្តម ជា សុផារ៉ា ប្រធានកិត្តិយសសាខានិងជាពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលលោកទាំងពីរតែងតែគិតគូរ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅក្នុងភូមិរូងស្រុកត្បូងឃ្មុំទទួលអំណោយមនុស្សធម៌

នៅព្រឹកសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ នេះ ឯកឧត្តម ហាក់ សុខមករា អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា កក្រក ខេត្តត្បូងឃ្មុំ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋមានជីវខ្វះខាត ចាស់ជរាគ្មានទីពឹង ជនពិការ សរុបចំនួន ១៣គ្រួសារ នៅក្នុងភូមិរូង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ នៅក្នុងឱកាសនោះ ឯកឧត្តមអនុប្រធាន បានផ្តាំផ្ញើសុំឱ្យបងប្អូនទាំងអស់ថែទាំសុខភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាតឱ្យបានញឹកញាប់។ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយអគ្គីភ័យនៅភូមិបេង ស្រុកមេមត់ទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០ លោក រស់ សុខន នាយករងសាខា តំណាងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកក្រក ខេត្តត្បូងឃ្មុំ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់លោក វ៉ែន ស្រេង ដែលរងគ្រោះដោយអគ្គីភ័យ កាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២០ នៅភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។នាឱកាសនោះ លោកនាយករង បានពាំនាំនូវប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខា ដែលតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពជួបការលំបាកនៅភូមិទី ៦ ឃុំស្វាយឃ្លាំង

នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ស៊ាក ឡេង អនុប្រធានកិត្តិយសសាខា កក្រក ខេត្តត្បូងឃ្មុំ តំណាងឯកឧត្តម ជា សុផារ៉ា ប្រធានកិត្តិយសសាខា និងក្រុមប្រតិបត្តិអនុសាខា កក្រក ស្រុកក្រូចឆ្មារ ព្រមទាំងក្រុម កក្រក ឃុំ និងសហការី បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយទៅជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពជួបការលំបាកចំនួន ២គ្រួសារ នៅភូមិទី ៦ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។នាឱកាសនោះ ឯកឧត្តមអនុប្រធានកិត្តិយសបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)