• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋងាយរងគ្រោះនៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំទទួលអំណោយមនុស្សធម៌

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អនុប្រធានកិត្តិយសសាខា បានដឹកនាំក្រុមប្រតិបត្តិសាខា អនុសាខា ស្រុកមេមត់ ចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាទៅផ្តល់ជូនដល់គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះមានជីវភាពខ្វះខាតចំនួន៦៤គ្រួសារ មានទីលំនៅបច្ចុប្បន្នក្នុងភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានកិត្តិយសសាខា បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណ: កម្មាធិការសាខា និងឯកឧត្តម ជា សុផារ៉ា ប្រធានកិត្តិយសសាខា (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅភូមិជៀសទី១ ស្រុកត្បូងឃ្មុំ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ លោក សេង សុខឃឿន ប្រធានកិត្តិយសអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកត្បូងឃ្មុំបានដឹកនាំក្រុមការងារ និងសហការីចុះទៅសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌របស់សាខាទៅផ្តល់ជូនដល់ គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះមានជីវភាពខ្វះខាតចំនួន៣គ្រួសារ មានទីលំនៅបច្ចុប្បន្នក្នុងភូមិពើក និងភូមិជៀសទី១ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកប្រធានកិត្តិយសអនុសាខាបានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណ: កម្មាធិការសាខា (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះ១៣ គ្រួសារនៅស្រុកតំបែរខេត្តត្បូងឃ្មុំ ទទួលអំណោយមនុស្សធម៌

ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាស្រុកតំបែរ បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខានៅថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១ ទៅផ្តល់ជូនដល់ គ្រួសារប្រជាពលរដ្ឋងាយរងគ្រោះមានជីវភាពខ្វះខាតចំនួន១៣គ្រួសារ មានទីលំនៅបច្ចុប្បន្នក្នុងមូលដ្ឋានឃុំតំបែរ ឃុំចុងជាច ឃុំគោកស្រុក និងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ក្រុមការងារបានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណ: កម្មាធិការសាខា និងឯកឧត្តម ជា សុផារ៉ា  ប្រធានកិត្តិយសសាខា (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅឃុំទួលសុភី ស្រុកអូររាំងឪ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃអង្គារ៍ ទី៣០ ខែមីនា ឆ្នាំ២០២១ នេះ  បន្ទាប់ពីទទួលព័ត៌មានបានពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអូររាំងឪ រាយការណ៍ភ្លាម ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យក្រុមប្រតិបត្តិសាខា និង លោកស្រី សេង សុខឃីម ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអូររាំងឪ ដឹកនាំកម្លាំងការងារ ព្រមទាំងសហការីចុះទៅសាកសួរសុខទុក្ខ  និងនាំយកអំណោយមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់គ្រួសារ ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២៤គ្រួសារ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែកទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

សាខាកក្រកខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដើម្បីលើកកម្ពស់តម្លៃមនុស្សធម៌របស់មនុស្សជាតិ និងជួយកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ  បន្ទាប់ពីទទួលបានការរាយការណ៍ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកពញាក្រែកភ្លាម ឯកឧត្តមបណ្ឌិតក៏បានចាត់ឱ្យក្រុមមន្ត្រីប្រតិបត្តិសាខា និងអនុសាខាស្រុក ជាមួយក្រុមកាកបាទក្រហមកម្ពុជាឃុំ ព្រមទាំងសហការីចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋ ដែលជាជនពិការមានជីវភាពខ្វះខាត នឹងជាជនងាយរងគ្រោះបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

សាខាកក្រកខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ដើម្បីលើកកម្ពស់តម្លៃមនុស្សធម៌របស់មនុស្សជាតិ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ  បន្ទាប់ពីទទួលបានការរាយការណ៍ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកពញា ក្រែកភ្លាម ឯកឧត្តមបណ្ឌិតក៏បានចាត់ឱ្យក្រុមប្រតិបត្តិសាខា និងអនុសាខាស្រុកពញាក្រែក ព្រមទាំងសហការីនាំយកអំណោយមនុស្សធម៌របស់សាខាទៅផ្តល់ជូនដល់គ្រួសារប្រជាពលរដ្ឋមានជីវភាពខ្វះខាតដែលជាជនងាយរងគ្រោះ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ គ្រួសារងាយរងគ្រោះ នៅក្រុងសួង

សាខា កក្រក ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដើម្បីលើកកម្ពស់តម្លៃមនុស្សធម៌របស់មនុស្សជាតិ ឯកឧត្តមបណ្ឌិត ជាម  ច័ន្ទសោភ័ណ ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ  បន្ទាប់ពីទទួលបានការរាយ ការណ៍ពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងសួងភ្លាម ឯកឧត្តមបណ្ឌិតក៏បានចាត់ឱ្យក្រុមប្រតិបត្តិសាខា និងអនុសាខាក្រុងសួង ព្រមទាំងសហការីនាំយកអំណោយមនុស្សធម៌របស់សាខាទៅផ្តល់ជូនដល់គ្រសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន១៨គ្រួសារនៅក្នុងមូលដ្ឋានសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩

នៅព្រឹកថ្ងៃពុធ ១៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ វេនទី១៤នៃពិធីបុណ្យដាក់បិណ្ឌ ដើម្បីពង្រឹង និងលើកម្ពស់សុវត្ថិភាពចរាចរ ព្រមទាំងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ  បានចាត់ឱ្យក្រុមប្រតិបត្តិសាខាដឹកនាំអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះជួយសម្រួលចរាចរណ៍ និងអប់រំផ្សព្វផ្សាយផ្ទាល់ពីវិធីបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ នៅចំណុចផ្លូវកែងចូលទៅសាលាខេត្តត្បូងឃ្មុំ  (ច្រើន​ទៀត…)

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំបានទទួលអំណោយមនុស្សធម៌

សាខាកក្រកខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២០ នេះ លោក ហ៊ឹម ហ៊ុន នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមប្រតិបត្តិសាខា និងអនុសាខាស្រុកក្រូចឆ្មារ ព្រមទាំងសហការី ចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ទៅផ្តល់ជូនលោក ស៊ន ស៊ាន អាយុ៤៤ឆ្នាំ ជាប្រជាពលរដ្ឋមានជីវភាពខ្វះខាត មានទីលំនៅភូមិទី៦ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ក្នុងឱកាសនោះដែរ លោកនាយករងសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ

(ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធានការបង្ការ និងការពារជំងឺកូវីដ-១៩ នៅស្រុកបូរីជលសារ ខេត្តតាកែវ

នៅថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានសហការជាមួយអាជ្ញាធរឃុំព្រែកអាជី ដឹកនាំក្រុមកាកបាទក្រហមឃុំព្រែកអាជី អ្នកស្ម័គ្រចិត្តកាកបាទក្រហមភូមិទាំង៦ក្នុងឃុំព្រែកអាជី ចុះទៅផ្សព្វផ្សាយពីវិធានការបង្ការ និងការពារជំងឺកូវីដ-១៩  នៅតាមទីប្រជុំជននិងតាមផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិទី១ ភូមិទី២ ភូមិទី៣ ភូមិទី៤ ភូមិទី៥ និងភូមិទី៦ នៃឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ក្នុងឱកាសនោះក្រុមការងារទាំងអស់ បានចុះផ្សព្វផ្សាយទៅតាមទីតាំងដែលបានគ្រោងទុក (ច្រើន​ទៀត…)