• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

សិក្ខាសាលាតម្រង់ទិសស្ដីពី នីតិវិធីរដ្ឋបាល-ហិរញ្ញកិច្ច ផែនការ ពិនិត្យតាមដាន វាយតម្លៃ និងរបាយការណ៍នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភ: ឆ្នាំ២០២០ ឯកឧត្តម ហាក់ សុខមករា អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា កក្រក ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាតម្រង់ទិសស្ដីពី នីតិវិធីរដ្ឋបាល-ហិរញ្ញកិច្ច ផែនការ ពិនិត្យតាមដាន វាយតម្លៃ និងរបាយការណ៍ ដល់ក្រុមប្រតិបត្តិសាខា និងបណ្តាអនុសាខាក្រុងស្រុកទាំង ៧ ក្នុងខេត្ត ព្រមទាំងមានការចូលរួមពីក្រុមប្រតិបត្តិសាខា កក្រក ខេត្តក្រចេះ ព្រៃវែង មណ្ឌលគិរី កំពង់ធំ កោះកុង និងខេត្តពោធិ៍សាត់ សរុបចំនួន ៥២នាក់ ក្នុងនោះស្រី ១៤នាក់។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយពីសាខា កាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ

[SLGF id=406]

នារសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៦ ឯកឧត្តម លី ឡេង ប្រធានគណៈកម្នាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និងលោកជំទាវ ឡេង សុខា អនុប្រធានគណៈកម្មាធិការសាខា ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៍កាកបាទក្រហមកម្ពុជាចំពោះប្រជាពលរដ្ឋ ២៩ គ្រួសារ នៅឃុំជាំក្រវៀនស្រុកមេមត់ ដែលក្នុងនោះក៍មានបងប្អូន ៣ គ្រួសារមកពីឃុំ ជាំ ផងដែរ
ដែលបានទទួលរងប៉ះពាល់ដោយគ្រោះមហន្តរាយ ខ្យល់កន្ត្រាក់ បក់បោកបណ្តាលឲ្យរលំ និងរបើកប៉ើងដំបូលផ្ទះបងប្អូនអស់ ចំនួន ២៨ ខ្នងផ្ទះ កាលពីល្ងាចថ្ងៃទី ២៦ និង ២៧ ខែ តុលា ឆ្នាំ ២០១៦ កន្លងទៅ ។

(ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំចែកអំណោយមនុស្សធម៍ដល់ ជនរងគ្រោះដោយអគ្គីភ័យ

នៅរសៀល ថ្ងៃសៅរ៏ទី០៥ ខែមិនា ឆ្នាំ២០១៦ ឯកឧត្តម លី ឡេង ប្រធាន​គណ:កម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជាខេត្តត្បូងឃ្មុំ និង សហការី បានចុះសួរ​សុខ​ទុក្ខ និងនាំយក​អំណោយ​មនុស្សធម៍ជូន​ប្រជា​ពលរដ្ឋ​រងគ្រោះដោយ​អគ្គីភ័យ​ឆាបឆេះ​ផ្ទះអស់​ទាំងស្រុងចំនួន​២ខ្នងស្មើ​នឹង ២គ្រួសារ: ១ខ្នងមានទំហំ ៥មx៦ម ធ្វើអំពី​ឈើប្រក់​ស័ង្កសី​របស់ឈ្មោះ ទិត្យ ភ័ស ភេទប្រុស

(ច្រើន​ទៀត…)