• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

យុទ្ធនាការផ្សព្វផ្សាយដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងតាមប្រដាប់រំពងសំឡេង ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩នៅស្រុកចិត្របុរី

នៅថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យក្រុមប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្ត ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងតាមប្រដាប់រំពងសំឡេង ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ក្រោមជំនួយឧបត្ថម្ភជាថវិកាដោយសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ដល់ប្រជាពលរដ្ឋចំនួន៩១នាក់ ស្រី៦៥នាក់ សរុបចំនួន៥៨ខ្នងផ្ទះ នៅក្នុងភូមិមានជ័យ និងភូមិក្រសាំង ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ក្នុងការចុះអប់រំផ្សព្វផ្សាយនេះមន្រ្តីសាខាបានចែកសាប៊ូ អាល់កុលហ្សែល បិទPoster ប្រើប្រាស់ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកស្នួលទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០នេះ លោកជំទាវ ប៊ុន ស៊ីថូត សមាជិកគណៈកម្មាធិការសាខាខេត្តក្រចេះ និងសហការី បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន១០គ្រួសារ នៅក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងសូមឲ្យបងប្អូនទាំងអស់យកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តចេះនាំយកសម្ភារៈនិងថវិកាជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកព្រែកប្រសព្វ និងស្រុកឆ្លូង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន លីណាត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នឹងសហការី បានបន្តនាំយកអំណោយជាសម្ភារៈនិងថវិកា ប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកព្រែកប្រសព្វ និងស្រុកឆ្លូង ដើម្បីរៀបចំបែងចែកដល់ក្រុមការងារចុះសួរសុខទុក្ខបន្តដល់គ្រួសារចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសារងាយរងគ្រោះ ក្នុងនោះស្រុកព្រែកប្រសព្វ ចំនួន៨ឃុំ ស្មើនឹង១២០គ្រួសារ និងស្រុកឆ្លូងចំនួន៨ឃុំ ស្មើនឹង១៣០គ្រួសារ នៅក្នុងខណៈពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះបន្តនាំយកអំណោយជាសម្ភារៈនិងថវិកាជូនអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងក្រចេះ

នៅថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២០ នេះ ឯកឧត្តម ធុន គ្រី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នឹងសហការី បានបន្តនាំយកអំណោយជាសម្ភារៈនិងថវិកាប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងក្រចេះ ដើម្បីរៀបចំបែងចែកក្រុមការងារចុះសួរសុខទុក្ខបន្តដល់គ្រួសារចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសារងាយរងគ្រោះ សរុបចំនួន១១០គ្រួសារ ក្នុងសង្កាត់ទាំង៥ ក្នុងក្រុងក្រចេះ ខណៈពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដោយពួកគាត់ មិនសូវបានធ្វើដំណើរទៅណាមកណា ដើម្បីទប់ស្កាត់ការឆ្លង។ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានណែនាំ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ប្រគល់សម្ភារៈនិងថវិកាអនុសាខាស្រុកចិត្របុរី ដើម្បីចុះសួរសុខទុក្ខដល់គ្រួសារងាយរងគ្រោះបំផុត

នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ធុន គ្រី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នឹងសហការី បាននាំយកអំណោយជាសម្ភារៈនិងថវិកា ប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកចិត្របុរី ដើម្បីរៀបចំបែងចែកក្រុមការងារចុះសួរសុខទុក្ខបន្តដល់គ្រួសារចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសារងាយរងគ្រោះ សរុបចំនួន១៤០គ្រួសារ ក្នុងឃុំទាំង១០ ក្នុងស្រុកចិត្របុរី ខណៈពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដោយពួកគាត់ មិនសូវបានធ្វើដំណើរទៅណាមកណា ដើម្បីទប់ស្កាត់ការឆ្លងជំងឺ។ (ច្រើន​ទៀត…)

ខេត្តក្រចេះចុះអប់រំផ្សព្វផ្សាយអំពីការត្រៀមបង្ការ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ១៩

សាខា កក្រក ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ធុន គ្រី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នឹងសហការី បានបន្តនាំយកសម្ភារៈសម្រាប់អប់រំផ្សព្វផ្សាយអំពីការត្រៀមបង្ការ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ១៩ (Covid-19)រួមមាន៖ អាកុលចំនួន២០លីត្រ, ម៉ាស់ចំនួន១០០ម៉ាស់, សាប៊ូចំនួន៥០ដុំ និង Poster មួយចំនួន ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តាមរយៈសាខាខេត្តក្រចេះ ជូនដល់មណ្ឌលសុខភាព (ច្រើន​ទៀត…)

លោកជំទាវ ហឹង ណារី វ៉ាថន ចុះសួរសុខទុក្ខ គ្រួសារអតីតយុទ្ធជន នៅតំបន់ដីសម្បទានសង្គមកិច្ចសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ

សាខា កក្រក ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៣៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោកជំទាវ ហឹង ណារី វ៉ាថន អនុប្រធានកិត្តិយសសាខា និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាទៅចែកជូនគ្រួសារអតីតយុទ្ធជន សរុបចំនួន ៣៩គ្រួសារកំពុងរស់នៅតំបន់ដីសម្បទានសង្គមកិច្ចសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។ (ច្រើន​ទៀត…)