• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងកំពត បានប្រគល់អង្ករ អាល់កុល សាប៊ូដុសខ្លួន និងខិតប័ណ្ណជូនសង្កាត់ទាំង៥

នាថ្ងៃសុក្រ ទី​១០ ខែ​មេសា ឆ្នាំ​២០២០នេះ លោក លាង រឿនសុធី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាក្រុងកំពត បានរៀបចំពិធីប្រគល់អង្ករ អាល់កុល សាប៊ូដុសខ្លួន​ និងខិតប័ណ្ណ ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងកំពត ប្រគល់ជូនដល់សង្កាត់ទាំង៥ ពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាក្រុងកំពត។សម្ភារដែលអនុសាខាប្រគល់ជូនសង្កាត់ទាំង៥រួមមាន ៖អង្ករ១២០គីឡូក្រាម អាល់កុលចំនួន២០ លីត្រ និង៥០ដបតូច ខិតប័ណ្ណ ៥០សន្លឹក និងសាប៊ូដុសខ្លួនចំនួន ៤០ដុំ ។ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅខេត្តកំពត

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ០៩ ខែមេសា ឆ្នាំ ២០២០ នេះដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានចាត់ឱ្យលោកស្រីឡាយ សុភ័ក្ត្រ នាយិការងសាខា បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋចំនួន១២៦ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមចំនួន២៨៩ នាក់ ស្រី១៥៣នាក់ រស់នៅភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។ (ច្រើន​ទៀត…)

ពិធីប្រគល់អំណោយមនុស្សធម៌របស់សាខាកក្រកខេត្តកំពត ជូនដល់អនុសាខាកក្រកទាំង៨ ក្រុង ស្រុក

នាព្រឹកថ្ងៃចន្ទ ទី៣០ ខែ  មីនា ឆ្នាំ ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាកំពត បានរៀបចំពិធីប្រគល់អង្ករ អាល់កុល សាប៊ូដុសខ្លួន  និងខិតប័ណ្ណ ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង ស្រុកទាំង៨ នៅក្នុងបរិវេណសាលាខេត្តកំពត។  សម្ភារៈដែលអនុសាខានីមួយៗទទួលបានរួមមាន ៖

១.អនុសាខាកក្រក ក្រុងកំពត អង្ករ១២០គីឡូក្រាម អាល់កុល (ច្រើន​ទៀត…)

អប់រំផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក និងវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩ នៅ ក្រុងកំពត

នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដែលមានឯកឧត្តម ជាវ តាយ ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យមន្ត្រីប្រតិបត្តិសាខា ដឹកនាំអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ចុះអប់រំ ផ្សព្វផ្សាយអនុក្រឹត្យស្តីពី ការកែសម្រួល អនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៧ ស្តីពី ការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩ នៅតាមទីសាធារណៈ និងតាមខ្នងផ្ទះស្ថិតនៅក្នុងក្រុងកំពត ខេត្តកំពត ដែលមានអ្នកចូលរួមសរុបចំនួន (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតទទួលអំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារអនាម័យនិងថវិកា ពីសប្បុរសជន

នៅថ្ងៃពុធ ០២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ នេះ ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ជួបសំណេះ​សំណាលនិងទទួលអំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារអនាម័យនិងថវិកា ពីសប្បុរសជនជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត សម្រាប់យុទ្ធាការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ។ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំខេត្តកំពត។ក្នុងពិធីនេះសំណេះសំណាលនេះដែរឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណ ពីសំណាក់ (ច្រើន​ទៀត…)

ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២០ នៅខេត្តកំពត

សាខាកក្រកខេត្តកំពត ៖ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត មានរៀបចំប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅមន្ទីរពេទ្យបង្អែកប៊ុន រ៉ានី ហ៊ុនសែនកោះស្លា ស្ថិតក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ក្រោមវត្តមាន លោកជំទាវលាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា និងភរិយាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងក្រុមប្រតិបត្តិសាខា លោក លោកស្រី (ច្រើន​ទៀត…)