• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

គ្រួសារស្ត្រីទើបសម្រាលកូនដែលមានជីវភាពខ្វះខាតនៅក្នុងស្រុកកំពង់ត្រាច និងស្រុកបន្ទាយមាស ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត

នាព្រឹកថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ យោងប្រសាសន៍ណែនាំរបស់លោកជំទាវវេជ្ជបណ្ឌិត យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានចាត់ឱ្យលោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត និងសហការី ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនគ្រួសារស្ត្រីដែលមានជីវភាពខ្វះខាតទើបសម្រាលកូនចំនួន៦គ្រួសាររួមមាន ៖ ។ (ច្រើន​ទៀត…)

គ្រួសារស្ត្រីទើបសម្រាលកូនដែលមានជីវភាពខ្វះខាតទទួលអំណោយមនុស្សធម៌ ពី សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត

ថ្ងៃទី០២ ខែ កុម្ភៈ ឆ្នាំ ២០២២ លោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនគ្រួសារស្ត្រីដែលមានជីវភាពខ្វះខាតទើបសម្រាលកូនចំនួន៦គ្រួសារ។​ អំណោយផ្តល់ជូនរួមមាន ៖ អង្ករ២៥គីឡូក្រាម  ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកដោះគោឆៅ១ឡូ ម៉ាស១ដុំ អាល់កុល១ដប ឃីតទារកមួយកញ្ចប់ និងថវិកា៥ម៉ឺនរៀលផងដែរ ៕ (ច្រើន​ទៀត…)

ស្ត្រីដែលមានជីវភាពខ្វះខាតទើបសម្រាលកូនចំនួន៣គ្រួសារទទួលអំណោយកាកបាទក្រហមកម្ពុជា

នាថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ លោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនគ្រួសារស្ត្រីដែលមានជីវភាពខ្វះខាតទើបសម្រាលកូនចំនួន៣គ្រួសារ។ អំណោយផ្តល់ជូនរួមមាន ៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកដោះគោឆៅ១ឡូ ម៉ាស១ដុំ អាល់កុល១ដប ឃីតទារកមួយកញ្ចប់ និងថវិកា៥ម៉ឺនរៀលផងដែរ ៕ (ច្រើន​ទៀត…)

កិច្ចប្រជុំពិភាក្សាជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតស្តីពីផែនការអភិវឌ្ឍសាខាតាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា

កាលពីព្រឹកនៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ស្តីពី «ផែនការអភិវឌ្ឍសាខា តាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា» ដោយមានការចូលរួមពី សមាជិក សមាជិកា គណៈកម្មាធិការសាខា-អនុសាខា សរុបចំនួន ២១នាក់ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅ សាលប្រជុំសាលាខេត្តកំពត។ នៅរសៀលថ្ងៃដដែល លោកជំទាវអគ្គលេខាធិការរងទី១ បានអញ្ជើញបន្តបើកកិច្ចប្រជុំជាមួយ គណៈកម្មាធិការសាខា-អនុសាខា (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា ប្រគល់ជែលចំនួន៨០១កេសជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត

បន្ទាប់ទទួលបានជែលលាងដៃជំហានទី២ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ភ្លាម លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២នេះ បានបន្តប្រគល់ជែលលាងដៃចំនួន ៨០១កេស (ស្មើនឹង ១២.៨១៦ដប) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត (សាខាទី១៨) អនុសាខាក្រុងស្រុកចំនួន៩ និងមណ្ឌលសុខភាពចំនួន៥ នៅខេត្តកំពត ដើម្បីប្រើប្រាស់ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។ ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍ផ្តាំផ្ញើពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅខេត្តកំពត បានចុះផ្តល់អំណោយមនុស្សធម៌ដល់ស្ត្រីទើបសម្រាលកូនដែលមានជីវខ្វះខាត

នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២ យោងប្រសាសន៍ណែនាំរបស់លោកជំទាវ យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានចាត់ឱ្យលោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត និងសហការី ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនគ្រួសារស្ត្រីដែលមានជីវភាពខ្វះខាតទើបសម្រាលកូនចំនួន២គ្រួសាររួមមាន៖ (ច្រើន​ទៀត…)

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅខេត្តកំពត បានចុះផ្តល់អំណោយមនុស្សធម៌ដល់ស្ត្រីទើបសម្រាលកូនដែលមានជីវភាពខ្វះខាត

នាថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ លោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនគ្រួសារស្ត្រីដែលមានជីវភាពខ្វះខាតទើបសម្រាលកូនចំនួន១គ្រួសារឈ្មោះញ៉ឹម ស្រីម៉ៅអាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិត្រពាំងកកោះ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត ។អំណោយផ្តល់ជូនរួមមាន ៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកដោះគោឆៅ១ឡូ ម៉ាស១ដុំ អាល់កុល១ដប ឃីតទារកមួយកញ្ចប់ និងថវិកា៥ម៉ឺនរៀលផងដែរ (ច្រើន​ទៀត…)

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅខេត្តកំពតផ្តល់អំណោយមនុស្សធម៌ដល់ស្ត្រីទើបសម្រាលកូនដែលមានជីវខ្វះខាត

នាថ្ងៃព្រហស្បតិ៍ ទី​៦ ខែមករា ឆ្នាំ​២០២២ លោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនគ្រួសារស្ត្រីដែលមានជីវភាពខ្វះខាតទើបសម្រាលកូនចំនួន៣គ្រួសារ រស់នៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ។អំណោយផ្តល់ជូនរួមមាន ៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកដោះគោឆៅ១ឡូ ម៉ាស១ដុំ អាល់កុល១ដប ឃីតទារកមួយកញ្ចប់ និងថវិកា៥ម៉ឺនរៀលផងដែរ ៕ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតផ្តល់អំណោយមនុស្សធម៌ដល់ស្ត្រីទើបសម្រាលកូនដែលមានជីវខ្វះខាត

នាថ្ងៃអង្គារ ទី០៤ ខែ មករា ឆ្នាំ ២០២២ លោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត និងសហការី ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនគ្រួសារស្ត្រីដែលមានជីវភាពខ្វះខាតទើបសម្រាលកូនចំនួន២គ្រួសាររួមមាន៖ (ច្រើន​ទៀត…)

ស្ត្រីទើបសម្រាលកូនមានជីវភាពខ្វះខាតចំនួន៤គ្រួសារ បានទទួលអំណោយមនុស្សធម៌ពី សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត

រសៀលថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ ២០២២ លោក មុំ ក្រឹង នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត និងសហការី ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនគ្រួសារស្ត្រីដែលមានជីវភាពខ្វះខាតទើបសម្រាលកូនចំនួន៤គ្រួសារ ក្នុងនោះចំនួន៣គ្រួសាររស់នៅក្នុងស្រុកកំពង់ត្រាច និង០១គ្រួសាររស់នៅក្រុងបូកគោ ។ (ច្រើន​ទៀត…)