• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

ពលរដ្ឋងាយរងគ្រោះចំនួន ១៣២គ្រួសារ ក្នុងឃុំចំនួន ២ គឺឃុំវាលពន់ និងឃុំរុងរឿង នៃស្រុកថ្ពង ទទួល អំណោយមនុស្សធម៌

នៅព្រឹកថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២   ឯកឧត្តម វ៉ី សំណាង  ប្រធានគណៈកម្មាធិការសាខា ចុះជួបសំណេះសំណាល និង នាំយកអំណោយ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ជូនដល់ជនងាយរងគ្រោះ ចំនួន ១៣២គ្រួសារ ស្ថិតនៅក្នុងឃុំវាលពន់ និងឃុំរុងរឿង នៃស្រុកថ្ពង ខេត្តកំពង់ស្ពឺ។មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម វ៉ីសំណាង បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ  ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកតា លោកយាយ បងប្អូន ទាំងអស់ ដោយក្តីនឹករលឹក (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះ នៅឃុំយាយម៉ៅពេជ្រនិល និងឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺទទួលអំណោយមនុស្សធម៌

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិកាគណៈកម្មាធិការសាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកភ្នំស្រួចចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់សាខា មកចែកជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៧៥គ្រួសារ ក្នុងឃុំយាយម៉ៅពេជ្រនិល និងឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ សម្ភារៈដែលផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖  អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ នំធុង ១ធុង ប្រេងឆា ១ដប ត្រីខ ១យួរ និងថវិកា ២០,០០០រៀល  ។ (ច្រើន​ទៀត…)

កិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ និងទិសដៅបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២២ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ

នៅព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆមាសទី១  និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២២ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា  ដែលកិច្ចប្រជុំបានផ្តោតសំខាន់ទៅលើរបៀបវារៈរួមមាន៖ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅឃុំស្នំក្រពើ និងឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺទទួលអំណោយមនុស្សធម៌

នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌របស់សាខាជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៣៩គ្រួសារ(ធ្ងន់ ៥គ្រួសារ និងស្រាល ៣៤គ្រួសារ) កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ស្ថិតនៅក្នុងឃុំស្នំក្រពើ និងឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ភារៈដែលបានផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះរួមមាន៖ អង្ករ២៥គីឡូក្រាម,មី១កេស,ត្រីខ១យួរ,ប្រេងឆា១ដប,នំធុង១ធុង,សារុង១,មុង១,ភួយ ១,ក្រម៉ា១,កន្ទេល១,តង់១,និងថវិកា១៥០,០០០រៀល។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យទទួលជំនួយសង្គ្រោះពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ

ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ១៤ខ្នង បានទទួលជំនួយសង្គ្រោះពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកជំនួយសង្គ្រោះទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះ នៅផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ក្នុងពេលជួបសំណេះសំណាលជាមួយគ្រួសាររងគ្រោះ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវការផ្តាំផ្ញើសួរសុខទក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (ច្រើន​ទៀត…)

ប្រជាពលរដ្ឋដែលងាយរងគ្រោះនៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ទទួលអំណោយមនុស្សធម៌

ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ដឹកនាំដោយ លោកស្រី អោម ចន្នា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ចែកជូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ចំនួន ៦៥គ្រួសារ ស្ថិតនៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់។សម្ភារៈដែលបានផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះក្នុង១គ្រួសាររួមមាន ៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៊ីអ៉ីវ ១យួរ និងថវិកា ២០,០០០រៀល៕ (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះនៅស្រុកថ្ពងខេត្តកំពង់ស្ពឺទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៣៨គ្រួសារ និងប្រគល់ផ្ទះចំនួន ៣ខ្នង (ដែលមានលេខរៀងទី១៩១ដល់១៩៣ គិតត្រឹមពីដើមឆ្នាំ២០២១មកដល់បច្ចុប្បន្ន) ធ្វើអំពីដែកប្រក់សង្ក័សី ជញ្ជាំងសង្ក័សី ស្ថិតនៅភូមិចំពារ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ (ច្រើន​ទៀត…)

ជែលលាងដៃចំនួន ៨៩១កេស (ស្មើនឹង១៤,២៥៦ដប) ត្រូវបានប្រគល់ជូន សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ (ខេត្តទី២២)

កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅព្រឹកថ្ងៃពុធទី ២៦ ខែមករា ឆ្នាំ២០២២នេះ បានបន្តបេសកកម្មប្រគល់ជែលលាងដៃចំនួន ៨៩១កេស (ស្មើនឹង ១៤,៥៧៦ដប) ជូន សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ (ខេត្តទី២២), អនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុក ទាំង៨, មន្ទីរពេទ្យចំនួន៨, មណ្ឌលសុខភាពចំនួន៥៧,កងកម្លាំងទាំងបីប្រភេទ និងមន្ទីអង្គភាពជុំវិញខេត្តកំពង់ស្ពឺ ដើម្បីប្រើប្រាស់ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។ (ច្រើន​ទៀត…)

ពិធីប្រគល់ផ្ទះចំនួន ៦ខ្នង ដល់ប្រជាជនងាយរងគ្រោះបំផុតនៅឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ សាខា ដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៣៧គ្រួសារ និងប្រគល់ផ្ទះចំនួន ៦ខ្នង (ដែលមានលេខរៀងទី១៧០ដល់១៧៥ គិតត្រឹមពីដើមឆ្នាំ២០២០មកដល់ចុងឆ្នាំ២០២១) ធ្វើអំពីដែកប្រក់សង្ក័សី ជញ្ជាំងសង្ក័សី ស្ថិតនៅក្នុងឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៣៨គ្រួសារ និងប្រគល់ផ្ទះចំនួន៦ខ្នង (ដែលមានលេខរៀងទី១៦៤ដល់១៧០គិតត្រឹមឆ្នាំ២០២០ដល់បច្ចុប្បន្ន) ធ្វើអំពីដែកប្រក់សង្ក័សី ជញ្ជាំងសង្ក័សី ស្ថិតនៅក្នុងឃុំត្រពាំងជោ និងឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សម្ភារៈដែលបានផ្តល់ជូនប្រជាពលរដ្ឋទទួលបានផ្ទះរួមមាន ៖ អង្ករ ២៥គីឡូក្រាម  មី ១កេស ត្រីខ ១០កំប៉ុងប្រេងឆា ១ដប (ច្រើន​ទៀត…)