• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ចុះអប់រំផ្សព្វផ្សាយ បិតខិតប័ណ្ណស្តីអំពីអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩

សាខា កក្រក ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ មន្រ្តីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩ នៅតាមទីសាធារណៈ និងតាមខ្នងផ្ទះ បានចំនួន ៥៦ខ្នងផ្ទះ ស្ថិតនៅក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែនខេត្តកំពង់ធំដែលមានអ្នកចូលរួមសរុប ៨នាក់ ស្រី៤នាក់ ក្នុងនោះក្រុមប្រតិបត្តិសាខាចំនួន៥នាក់អ្នកស្ម័គ្រចិត្តចំនួន៣នាក់។ នាឱកាសនេះមន្រ្តីសាខាក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមអនុវត្តវិធីកាត់បន្ថយហានិភ័យ (ច្រើន​ទៀត…)

ជនរងគ្រោះដោយអគ្គិភ័យ ទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបារាយណ៍

សាខា កក្រក ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០២០ លោក ហាក់ ម៉ូវសេង ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបារាយណ៍ និងសហការី បាន នាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារលោកយាយ ប៊ុន ហ៊ី អាយុ ៧០ឆ្នាំ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិអណ្តោត ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះលោក ហាក់ ម៉ូវសេង បានពាំនាំនូវប្រសាន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ (ច្រើន​ទៀត…)

ស្ត្រីឈ្មោះ រី ប៉ិញ ដែលទើបឆ្លងទន្លេ ដែលមានជីវភាពខ្វះខាត ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ

សាខា កក្រក ខេត្តកំពង់ធំ ៖ នៅថ្ងៃអង្គា ៦កើត ខែបុស្ស ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដឹកនាំដោយលោកជំទាវ លំ គន្ធារី អនុប្រធានគណ:កម្មាធិការសាខា ដោយបានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ សុខ ចន្ធធូ អនុប្រធានកិត្តិយសសាខា លោក កើត រ័ត្ន អនុប្រធានគណ:កម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិ (ច្រើន​ទៀត…)