• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

សកម្មភាពផ្សព្វផ្សាយពីវិធានការបង្ការ និងការពារជំងឺកូវីដ-១៩ នៅស្រុកសន្ទុក ខេត្តកំពង់ធំ

នៅថ្ងៃព្រហស្បត្តិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការ យកចិត្តទុកដាក់ខ្ពស់  និងការអនុញ្ញាត ពីឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា  បានចាត់ឲ្យក្រុមប្រតិបត្តិសាខា មន្រ្តីអនុសាខា អ្នកស្ម័គ្រចិត្ត បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ ដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងចាក់ឧគ្ឃាសនាសព្ទ ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ នៅក្នុងភូមិ សំពុង និងភូមិចំបក់ជ្រុំ ឃុំប្រាសាទ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ  ដែលគម្រោងនេះ មានឈ្មោះ ថាគម្រោងត្រៀមបង្ការ  និងឆ្លើយតបចំពោះការរាត្បាតនៃជំងឺកូវីដ-១៩ ដែលសាខាបានទទួល (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅស្រុកសន្ទុក ខេត្តកំពង់ធំ

នៅព្រឹកថ្ងៃ អង្គារ ១៤កើត ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងការអនុញ្ញាត ពីឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាបាន ចាត់ឲ្យក្រុមប្រតិបត្តិសាខា មន្រ្តីអនុសាខា អ្នកស្ម័គ្រចិត្ត បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋចំនួន១៩៦នាក់ ស្រី១៣៤នាក់ នៅក្នុងភូមិទក់ និងភូមិត្រពាំងព្រីង ឃុំក្រយា ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលគម្រោងនេះមានឈ្មោះថាគម្រោងត្រៀមបង្ការនិងឆ្លើយតបចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ (ច្រើន​ទៀត…)

លោកយាយ សេក នឿនពិកាភ្នែក រស់ឃុំកកោះ ស្រុកសន្ទុក បានទទួលអំណោយមនុស្សធម៌

នារសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ នឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០  ឯកឧត្តមសុខ លូ ប្រធានគណៈកម្មាធិការសាខាកាបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចាត់ឲ្យលោកស្រី ឌុក ស៊ីដា នាយិកាសាខា  សហការជាមួយមេភូមិស្វាយកាល ក្រុមកាកបាទក្រហមឃុំកកោះ លោកស្រីអនុប្រធានអនុសាខាស្រុកសន្ទុក ខេត្តកំពង់ធំ ទៅសាកសួរសុខទុក្ខ នាំយកជំនួយមនុស្សធម៌ របស់សាខាទៅផ្ដល់ជូនគ្រួសារ  លោកយាយ សេក នឿន អាយុ៩៤ ឆ្នាំពិកាភ្នែក ឋិតនៅភូមិខាងលើ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រួសារនេះលោកស្រីនាយិកាសាខាបានពាំនាំ

(ច្រើន​ទៀត…)

ពិធីប្រគល់ផ្ទះជូនប្រជាជនងាយរងគ្រោះបំផុតនៅស្រុកកំពង់ស្វាយខេត្តកំពង់ធំ

នៅព្រឹកថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្ដម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមដំណើរជាមួយ លោក លោកស្រី សមាជិកសមាជិកាគណៈកម្មាធិការសាខា អនុសាខា ស្រុកកំពង់ស្វាយ បានសួរសុខទុក្ខ និងប្រគល់ផ្ទះទំហំ ៦×៧ម៉ែត្រ ដំបូលស័ង្កសី ជញ្ជាំងក្តារមុខ១ជ្រុង ចំនួន២ខ្នង និងអណ្តូង១គ្រឿងជូន៖ ១.ឈ្មោះឈួន វេត អាយុ៤២ឆ្នាំជាជនពិកា នៅភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ទទួលបានផ្ទះ ៦×7m និងអណ្តូងស្នប់ប្រភេទធំ១គ្រឿង។២.ឈ្មោះ អ៊ុល វ៉ាន់អាយុ៤២ឆ្នាំ ផ្ទះ៤×៦ (ច្រើន​ទៀត…)

យុទ្ធនាការដាក់ថ្នាំអាបែតតាមខ្នងផ្ទះនៅភូមិចំនួន៥ ឃុំសំបូរ ឃុំតាំងក្រសៅ នៅស្រុកប្រាសាទសំបូរ

នៅថ្ងៃសុក្រ ៣រោចខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០២០ នេះ លោកស្រី ឌុក ស៊ីដា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ រួមនិងក្រុមប្រតិបត្តិសាខា អនុសាខាស្រុកប្រាសាទសំបូរ អ្នកស្ម័គ្រចិត្តភូមិ អាជ្ញាធរដែនដីសហការជាមួយមន្ទីរសុខាភិបាលខេត្តបានចុះផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋសរុបចំនួន ១៣៧នាក់ និងចុះធ្វើយុទ្ធនាការដាក់ថ្នាំអាបែតតាមខ្នងផ្ទះសរុបចំនួន ៥៦៧គ្រួសារ ក្នុងភូមិចំនួន៥ ឃុំសំបូរ ឃុំតាំងក្រសៅ នៅស្រុកប្រាសាទសំបូរ។នៅក្នុងយុទ្ធនាការនេះ មានគោលបំណងដើម្បីការពារបង្ការជម្ងឺគ្រុនឈាម និងជំងឺគ្រុនឈីក (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

នៅរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្ដម សុខ  លូ ប្រធានគណៈកម្មាធិការសាខា  និងលោកជំទាវ សមាជិក សមាជិកា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយពិកាត្រូវទទួលផ្ទះសាខាដែលមានលេខរៀងទី០៥៦  និងអ្នកផ្ទុកមេរោគអេដស៍  គ្រួសារត្រូវរន្ទះបាញ់ស្លាប់ សរុបចំនួន២៤៥គ្រួសារ ក្នុងឃុំ ចំនួន ១០ស្មើនិង ៧៥ភូមិ ចែកចេញជាពី ទីតាំងក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ។ក្នុងឱកាសនោះឯកឧត្ដម សុខ លូ  បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩នៅឃុំដំរីស្លាប់ក្នុងស្រុកកំពង់ស្វាយ

នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាបានចាត់ឲ្យក្រុមប្រតិបត្តិសាខា ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ ដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងចាក់ ឧគ្ឃាសនាសព្ទ ស្តី ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ នៅក្នុងភូមិសង្គម ឃុំដំរីស្លាប់ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែល គម្រោង នេះ មាន ឈ្មោះ ថា គម្រោងត្រៀម បង្ការ និងឆ្លើយតបចំពោះការរាត្បាតនៃជំងឺកូវីដ-១៩ ដែល សាខាបានទទួលការឧបត្ថម្ភដោយសហព័ន្ធអន្តរជាតិ កាកបាទក្រហម និង អឌ្ឍចន្ទ ក្រហម ឬ ហៅ កាត់ ថា (IFRC)។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំប្រារព្ធពិធីចម្រើនព្រះជន្នសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

សាខាកក្រកខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ រួមទាំងសហការី ព្រមទាំងក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត បាននាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃនៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ក្នុងសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ដើម្បីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅស្រុកបារាយណ៍ទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២០ ដឹកនាំដោយលោកស្រី ហាក់ ពុទ្ធិតុសីតា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបារាយណ៍ និងសហការី បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់លោក ឃឹម ហ៊ុន អាយុ ៤៦ឆ្នាំ ជួបគ្រោះមហន្តរាយដោយភ្លើងឆេះផ្ទះ នៅភូមិព្រៃរលាប ឃុំក្រវ៉ា ស្រុកបារាយណ៍ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ។ក្នុងឱកាសនោះដែរលោកស្រី បានពាំនាំនូវមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំបានផ្តាំដល់គ្រួសាររងគ្រោះក៏ដូចជាប្រជាពលរដ្ឋ

(ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះក្នុងស្រុកកំពង់ស្វាយទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម សុខ លូ ប្រធានគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ចាស់ជរាគ្មានទីពឹង ស្រ្តីម៉េមាយកូនច្រើន និងជនពិការ សរុបចំនួន ៦១គ្រួសារ ក្នុងឃុំដំរីស្លាប់ និងឃុំនីពេជ នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ក្នុងឱកាសនោះឯកឧត្ដម សុខ លូ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក ជាមួយការគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។

(ច្រើន​ទៀត…)