• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំប្រារព្វទិវាជាតិសុខភាពមាតា ទារក និងកុមារ

នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម សុខ លូប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ២១ កុម្ភៈ ២០២១ចំនួន ២៥នាក់ នៅមណ្ឌលសុខភាពសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។នាឱកាសនោះ ឯកឧត្តម សុខ លូប្រធានគណៈកម្មាធិការសាខា បានពាំនាំនូការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ហើយបានកោតសរសើរ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រគល់ផ្ទះមនុស្សធម៌នៅស្រុកកំពង់ស្វាយ

នៅព្រឹកថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា សមាជិក សមាជិកា បានប្រគល់ផ្ទះចំនួន៣ខ្នងទំហំ ៤ ×៦ ជូនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយ និងគ្រឿងឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៦០គ្រួសាររស់នៅក្នុង ឃុំត្រពាំងឬស្សី ឃុំត្បែង និងឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ប្រគល់ផ្ទះមនុស្សធម៌ ដល់ចាស់ជរាគ្មានទីពឹងនៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ

នៅព្រឹកថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា សមាជិក សមាជិកា បានប្រគល់ផ្ទះចំនួន៣ខ្នងទំហំ ៥×៦ ជូនចាស់ជរាគ្មានទីពឹង និងផ្តល់គ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន៦០គ្រួសារ រស់នៅក្នុង ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ (ច្រើន​ទៀត…)

ពិធីបំពាក់កន្សែងដល់យុវជនកាកបាទក្រហមកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ

នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ សាខាបានរៀបចំពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន៦០នាក់ ស្រី៤៩ ក្នុងវិទ្យាល័យជាស៊ីមប្រឡាយ ក្នុងស្រុកស្ទោង ក្រោមវត្តមាន ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។ មានការចូលរួម ពីសមាជិកគណ:កម្មាធិការសាខា ក្រុមប្រតិបត្តិ ប្រធានគណៈកម្មាធិការអនុសាខាស្រុកស្ទោង ក្រុមកាកបាទក្រហមឃុំ ឣ្នកស្ម័គ្រចិត្ត ការិយាល័យជុំវិញស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណ ២៧០នាក់ ស្រី១៧៣។ (ច្រើន​ទៀត…)

មន្រ្តីក្រុមប្រតិបត្តិសាខាចុះយុទ្ធនាការផ្សព្វផ្សាយការការពារការរាតត្បាតជំងឺកូវីដ ១៩នៅស្រុកស្ទោង

សាខាកក្រកខេត្តកំពង់ធំ ៖ នៅថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ មន្រ្តីក្រុមប្រតិបត្តិសាខា លោកគ្រូទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម រួមសហការណ៍ជាមួយអង្គការដៃគូ បានចុះយុទ្ធនាការផ្សព្វផ្សាយការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយប្រើប្រាស់មេក្រូ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ដោយក្រុមការងារបានចុះផ្សព្វផ្សាយ បិទPoster ចែកប័ណ្ណប្រកាស នៅតាមអាហារដ្ឋាន តាមខ្នងផ្ទះ និងទីប្រជុំជនផ្សារប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយអគ្គិភ័យទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍

សាខា កក្រក ខេត្តកំពង់ធំ៖ នៅថ្ងៃចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ លោកជំទាវ លឹម ផល្លា គណៈកិត្តិយសសាខា លោក ឣួង សារឿន ប្រធានគណ:កម្មាធិការឣនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបារាយណ៍ រួមជាមួយមន្រ្តីប្រចាំការ ប្រធានក្រុមកាកបាទក្រហមឃុំ ព្រះចៅអធិការវត្តបារាយណ៍ បាននាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ ចំនួន១គ្រួសារ ស្ថិតនៅភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ច្រើន​ទៀត…)

សកម្មភាពអប់រំផ្សព្វផ្សាយសហគមន៍ អំពីគម្រោង ” អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន “នៅស្រុកកំពង់ស្វាយ

សាខា កក្រក ខេត្តកំពង់ធំ៖ នៅថ្ងៃ សៅរ៍ ១៤ រោច ខែ កត្កិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះមន្រ្តីសាខា រួមទាំងអ្នកស្ម័គ្រចិត្ត បានចុះអប់រំផ្សព្វផ្សាយសហគមន៍ អំពីគម្រោង ” អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន ” ដែលឧបត្ថម្ភថវិកាដោយកាកបាទក្រហមជប៉ុនតាមរយះសហព័ន្ធអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម(IFRC) ស្ថិតនៅក្នុងភូមិ បូពឹង ឃុំ កំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុបចំនួន ៣៨ នាក់ ស្រីចំនួន ៣២ នាក់ ។ គោលបំណងក្នុងការចុះផ្សព្វផ្សាយនេះគឺដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងអំពី៖ (ច្រើន​ទៀត…)

វគ្គបណ្ដុះបណ្ដាលស្ដីពីការចូលរួមរបស់យុវជនក្នុងការងារបរិយាប័ន្ន និងទប់ស្កាត់ការរើសអើងក្នុងសហគមន៍មកពីសាខាកក្រក ខេត្តកំពង់ធំ បាត់ដំបង និងខេត្តកំពង់ស្ពឺ

កាលពីថ្ងៃអង្គារ-ព្រហស្បតិ៍​ ៣រោច​ ដល់៥រោច​ ខែកត្តិក​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី៣-៥​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ មន្ដ្រីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា​ បានផ្ដល់វគ្គបណ្ដុះបណ្ដាលស្ដីពីការចូលរួមរបស់យុវជនក្នុងការងារបរិយាប័ន្ន​ និងទប់ស្កាត់ការរើសអើងក្នុងសហគមន៍​ ជូនមន្ដ្រីសាខា​ អនុសាខា​ ទីប្រឹក្សាយុវជន​ និងយុវជនកាកបាទក្រហមកម្ពុជា​ សរុប​ ៣៣នាក់​ មកពីសាខា​ កក្រក​ ខេត្តកំពង់ធំ​ បាត់ដំបង​ និងខេត្តកំពង់ស្ពឺ។វគ្គបណ្ដុះបណ្ដាលនេះទទួលបានគាំទ្រពីកាកបាទក្រហមដាណឺម៉ាក តាមរយៈសហព័ន្ធអន្ដរជាតិ ប្រចាំទីក្រុងបាងកកវដែលរៀបចំឡើងក្នុងគោលបំណង (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយតាមសហគមន៍ អំពីគម្រោង ” អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន “នៅខេត្តកំពង់ធំ

សាខា កក្រក ខេត្តកំពង់ធំ៖ នៅថ្ងៃ ចន្ទ ១០កើត ខែ កត្កិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នេះមន្រ្តីសាខាបានចុះផ្សព្វផ្សាយតាមសហគមន៍ អំពីគម្រោង ” អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន ” ដែលឧបត្ថម្ភថវិកាដោយកាកបាទក្រហមជប៉ុនតាមរយៈសហព័ន្ធអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម(IFRC) ស្ថិតនៅក្នុងភូមិ ត្នោតជុំ១ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុបចំនួន ២៤ នាក់ ស្រីចំនួន ១៥នាក់ ។ គោលបំណងក្នុងការចុះផ្សព្វផ្សាយនេះគឺដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងអំពី៖ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយតាមសហគមន៍អំពីគម្រោង ” អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន ” នៅស្រុកស្ទោងខេត្តកំពង់ធំ

សាខា កក្រក ខេត្តកំពង់ធំ៖ នៅថ្ងៃព្រហស្បតិ៍ ៦ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៨  ខែតុលា ឆ្នាំ២០២០ នេះ មន្រ្តីសាខាបានចុះផ្សព្វផ្សាយតាមសហគមន៍  អំពីគម្រោង  ” អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន ”  ដែលឧបត្ថម្ភថវិកាដោយកាកបាទក្រហមជប៉ុនតាមរយៈសហព័ន្ធអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម(IFRC)  ស្ថិតនៅក្នុងភូមិត្រាចជ្រុំ  ឃុំសំព្រោច  ស្រុកស្ទោង   ខេត្តកំពង់ធំ ។ គោលបំណងក្នុងការចុះផ្សព្វផ្សាយនេះគឺដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងអំពី៖ (ច្រើន​ទៀត…)