
គ្រួសាររងគ្រោះដោយអគ្គិភ័យទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍
សាខា កក្រក ខេត្តកំពង់ធំ៖ នៅថ្ងៃចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ លោកជំទាវ លឹម ផល្លា គណៈកិត្តិយសសាខា លោក ឣួង សារឿន ប្រធានគណ:កម្មាធិការឣនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបារាយណ៍ រួមជាមួយមន្រ្តីប្រចាំការ ប្រធានក្រុមកាកបាទក្រហមឃុំ ព្រះចៅអធិការវត្តបារាយណ៍ បាននាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ ចំនួន១គ្រួសារ ស្ថិតនៅភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ច្រើនទៀត…)

សកម្មភាពអប់រំផ្សព្វផ្សាយសហគមន៍ អំពីគម្រោង ” អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន “នៅស្រុកកំពង់ស្វាយ
សាខា កក្រក ខេត្តកំពង់ធំ៖ នៅថ្ងៃ សៅរ៍ ១៤ រោច ខែ កត្កិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះមន្រ្តីសាខា រួមទាំងអ្នកស្ម័គ្រចិត្ត បានចុះអប់រំផ្សព្វផ្សាយសហគមន៍ អំពីគម្រោង ” អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន ” ដែលឧបត្ថម្ភថវិកាដោយកាកបាទក្រហមជប៉ុនតាមរយះសហព័ន្ធអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម(IFRC) ស្ថិតនៅក្នុងភូមិ បូពឹង ឃុំ កំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុបចំនួន ៣៨ នាក់ ស្រីចំនួន ៣២ នាក់ ។ គោលបំណងក្នុងការចុះផ្សព្វផ្សាយនេះគឺដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងអំពី៖ (ច្រើនទៀត…)

វគ្គបណ្ដុះបណ្ដាលស្ដីពីការចូលរួមរបស់យុវជនក្នុងការងារបរិយាប័ន្ន និងទប់ស្កាត់ការរើសអើងក្នុងសហគមន៍មកពីសាខាកក្រក ខេត្តកំពង់ធំ បាត់ដំបង និងខេត្តកំពង់ស្ពឺ
កាលពីថ្ងៃអង្គារ-ព្រហស្បតិ៍ ៣រោច ដល់៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣-៥ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ដ្រីទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា បានផ្ដល់វគ្គបណ្ដុះបណ្ដាលស្ដីពីការចូលរួមរបស់យុវជនក្នុងការងារបរិយាប័ន្ន និងទប់ស្កាត់ការរើសអើងក្នុងសហគមន៍ ជូនមន្ដ្រីសាខា អនុសាខា ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុប ៣៣នាក់ មកពីសាខា កក្រក ខេត្តកំពង់ធំ បាត់ដំបង និងខេត្តកំពង់ស្ពឺ។វគ្គបណ្ដុះបណ្ដាលនេះទទួលបានគាំទ្រពីកាកបាទក្រហមដាណឺម៉ាក តាមរយៈសហព័ន្ធអន្ដរជាតិ ប្រចាំទីក្រុងបាងកកវដែលរៀបចំឡើងក្នុងគោលបំណង (ច្រើនទៀត…)

សកម្មភាពផ្សព្វផ្សាយតាមសហគមន៍ អំពីគម្រោង ” អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន “នៅខេត្តកំពង់ធំ
សាខា កក្រក ខេត្តកំពង់ធំ៖ នៅថ្ងៃ ចន្ទ ១០កើត ខែ កត្កិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នេះមន្រ្តីសាខាបានចុះផ្សព្វផ្សាយតាមសហគមន៍ អំពីគម្រោង ” អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន ” ដែលឧបត្ថម្ភថវិកាដោយកាកបាទក្រហមជប៉ុនតាមរយៈសហព័ន្ធអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម(IFRC) ស្ថិតនៅក្នុងភូមិ ត្នោតជុំ១ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុបចំនួន ២៤ នាក់ ស្រីចំនួន ១៥នាក់ ។ គោលបំណងក្នុងការចុះផ្សព្វផ្សាយនេះគឺដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងអំពី៖ (ច្រើនទៀត…)

សកម្មភាពផ្សព្វផ្សាយតាមសហគមន៍អំពីគម្រោង ” អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន ” នៅស្រុកស្ទោងខេត្តកំពង់ធំ
សាខា កក្រក ខេត្តកំពង់ធំ៖ នៅថ្ងៃព្រហស្បតិ៍ ៦ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២០ នេះ មន្រ្តីសាខាបានចុះផ្សព្វផ្សាយតាមសហគមន៍ អំពីគម្រោង ” អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន ” ដែលឧបត្ថម្ភថវិកាដោយកាកបាទក្រហមជប៉ុនតាមរយៈសហព័ន្ធអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម(IFRC) ស្ថិតនៅក្នុងភូមិត្រាចជ្រុំ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ ។ គោលបំណងក្នុងការចុះផ្សព្វផ្សាយនេះគឺដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងអំពី៖ (ច្រើនទៀត…)

សកម្មភាពផ្សព្វផ្សាយតាមសហគមន៍ អំពីគម្រោង ” អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន ” របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ
សាខា កក្រក ខេត្តកំពង់ធំ៖ នៅថ្ងៃ អង្គារ ៤ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នេះ មន្រ្តីសាខាបានចុះផ្សព្វផ្សាយតាមសហគមន៍ អំពីគម្រោង ” អនាម័យទឹកស្អាត ក្នុងគ្រាអាសន្ន ” ដែលឧបត្ថម្ភថវិកាដោយកាកបាទក្រហមជប៉ុនតាមរយៈសហព័ន្ធអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម(IFRC) ស្ថិតនៅក្នុងភូមិ ស្ពានគ្រង និងភូមិព្រះនង្គ័ល ឃុំ ចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។
គោលបំណងក្នុងការចុះផ្សព្វផ្សាយនេះគឺដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងអំពី៖ (ច្រើនទៀត…)

យុទ្ធនាការផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ នៅក្រុងស្ទឹងសែន
សាខា កក្រក ខេត្តកំពង់ធំ ៖ នៅថ្ងៃសុក្រ ៨កើត ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២០ នេះដោយមានកាយកចិត្តទុកដាក់ និងការអនុញ្ញាតពី ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យក្រុមប្រតិបត្តិសាខា មន្រ្តីអនុសាខា អ្នកស្ម័គ្រចិត្ត បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋចំនួន ១៨៣នាក់ ស្រី១៧៦នាក់ នៅក្នុង ភូមិបឹងលៀស និងភូមិ ព្រែកស្បូវ សង្កាត់អូរគន្ធរ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលគម្រោងនេះទទួល ការឧបត្ថម្តដោយសហព័ន្ធអន្តរជាតិ (ច្រើនទៀត…)

សកម្មភាពផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ស្ថិតក្នុងសង្កាត់ដំរីជាន់ខ្លា ក្នុងក្រុងស្ទឹងសែន
នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ និងការអនុញ្ញាតពី ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យក្រុមប្រតិបត្តិសាខា មន្រ្តីអនុសាខា អ្នក ស្ម័គ្រចិត្ត បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋចំនួន ១៨៩នាក់ ស្រី១៧១នាក់ នៅក្នុងភូមិបល្ល័ង្កលិច និងភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបានទទួលការឧបត្ថម្តដោយសហព័ន្ធអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមឬហៅកាត់ថា(IFRC)។ (ច្រើនទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធានការបង្ការ និងការពារជំងឺកូវីដ-១៩ នៅស្រុកសន្ទុក ខេត្តកំពង់ធំ
នៅថ្ងៃព្រហស្បត្តិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការ យកចិត្តទុកដាក់ខ្ពស់ និងការអនុញ្ញាត ពីឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យក្រុមប្រតិបត្តិសាខា មន្រ្តីអនុសាខា អ្នកស្ម័គ្រចិត្ត បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ ដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងចាក់ឧគ្ឃាសនាសព្ទ ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ នៅក្នុងភូមិ សំពុង និងភូមិចំបក់ជ្រុំ ឃុំប្រាសាទ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលគម្រោងនេះ មានឈ្មោះ ថាគម្រោងត្រៀមបង្ការ និងឆ្លើយតបចំពោះការរាត្បាតនៃជំងឺកូវីដ-១៩ ដែលសាខាបានទទួល (ច្រើនទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅស្រុកសន្ទុក ខេត្តកំពង់ធំ
នៅព្រឹកថ្ងៃ អង្គារ ១៤កើត ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងការអនុញ្ញាត ពីឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាបាន ចាត់ឲ្យក្រុមប្រតិបត្តិសាខា មន្រ្តីអនុសាខា អ្នកស្ម័គ្រចិត្ត បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋចំនួន១៩៦នាក់ ស្រី១៣៤នាក់ នៅក្នុងភូមិទក់ និងភូមិត្រពាំងព្រីង ឃុំក្រយា ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលគម្រោងនេះមានឈ្មោះថាគម្រោងត្រៀមបង្ការនិងឆ្លើយតបចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ (ច្រើនទៀត…)