• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

ព្រះចៅអធិការវត្តគិរីធម្មរាជ ប្រគល់ទេយ្យទានជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង

នារសៀលថ្ងៃសុក្រ ទី ០៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយស បានអញ្ជើញជាអធិបតីក្នុងពិធីទទួលទេយ្យទានសប្បុរសធម៌ពីព្រះគ្រូសរណវិចិត្រធម្ម ហឿម សុវណ្ណារ៉ា ព្រះចៅអធិការវត្ត គិរីធម្មរាជ ដែលទេយ្យទានសប្បុរសធម៌នេះ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនាឱកាសនេះ ក្នុងគោលបំណងជួយដល់ជនងាយរងគ្រោះ ។នាឱកាសនោះ ឯកឧត្តមប្រធានកិត្តិយសសាខា បានមានប្រសាសន៍សូមថ្លែងអំណរព្រះគុណចំពោះព្រះចៅអធិការវត្ត គិរីធម្មរាជ ព្រមទាំងបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យដល់ដៃជនរងគ្រោះគ្រប់ប្រភេទ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងចុះសួរសុខទុក្ខពលករដែលត្រឡប់មកពីប្រទេសថៃ

នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា និងសហការី បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខពលករដែលត្រឡប់មកពីប្រទេសថៃ ចំនួន ៣៧ នាក់ ស្រី ២នាក់ ដែលមានទីលំនៅ ក្នុងភូមិសូភី ៩នាក់ ភូមិដំណាក់កី២៣នាក់ និងភូមិត្រពាំងពពេល ៥នាក់។ នាឱកាសនោះឯកឧត្តម បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមប្រធានកិត្តិយសសាខា និងជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូដល់បងប្អូនប្រជាពលរដ្ឋដែលទើបត្រឡប់មកពីក្រៅប្រទេស (ច្រើន​ទៀត…)