• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

លោកយាយជរានៅភូមិទឹកហូតស្រុករលាប្អៀរ ទទួលអំណោយមនុស្ស

នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយលោកស្រី រស់ រតនា អនុប្រធានគណៈកម្មាធិការអនុសាខាស្រុករលាប្អៀរ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅ ចែកជូនលោកយាយជរា ឈ្មោះ កែ អេង (ចិញ្ចឹមចៅស្រី ២នាក់ ដែលត្រូវឪពុកម្ដាយរត់ចោលតាំងពីអាយុ ៤ឆ្នាំ) នៅភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ។នាឱកាសពេលនោះ ឯកឧត្តម អម សុភា ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា និងជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

ប្រជាជនចាស់ជរាទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកទឹកផុស

ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ ២០២០ លោក ម៉េង ហាក់ ប្រធានកិត្តិយសអនុសាខា ស្រុកទឹកផុស រួមដំណើរដោយមន្ត្រីអនុសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកទឹកផុស ទៅជូន គ្រួសារចាស់ជរាគ្មានទីពឹង ចំនួន ២គ្រួសារ នៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ។ក្នុងនោះផងដែរ លោកប្រធានកិត្តិយសអនុសាខា ក៏បានពាំនាំការសួរសុខទុក្ខពីឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយស ដែលតែងតែយកចិត្តទុកដាក់ លើសុខទុក្ខបងប្អូនប្រជាពលរដ្ឋ (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅក្រុងកំពង់ឆ្នាំងបានទទួលអំណោយមនុស្សធម៌

សាខាកក្រក ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ នេះ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនដល់គ្រួសារ ចាស់ជរាគ្មានទីពឹង អ្នកទីទ័លក្រ ចំនួន ១២គ្រួសារ នៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។នាឱកាសពេលនោះ ឯកឧត្តម ក៏បានពាំនាំប្រសាន៍ សួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា និងជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ (ច្រើន​ទៀត…)

បើកវគ្គបណ្ដុះបណ្ដាលស្ដីពីវិធីសាស្ត្រអប់រំសុខភាពប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩ ជូនដល់មន្ត្រី សាខានិងអនុសាខា ខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២០ នេះ ឯកឧត្តម សៀត គឹមលៀង អនុប្រធានគណៈកម្មាធិការសាខា បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី វិធីសាស្ត្រអប់រំសុខភាពប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩ ជូនដល់មន្ត្រី សាខានិងអនុសាខា ចំនួន ១៦នាក់ ។ក្នុងឱកាសនោះផងដែរ ឯកឧត្តម បានជម្រាបបន្ថែមពីស្ថានការណ៍ថយចុះ នៃជំងឺកូវីដ១៩(Covid-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ព្រមទាំងសូមឲ្យបងប្អូនមន្ត្រី បុគ្គលិកទាំងអស់យកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ចែកជូនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នកមានជំងឺរ៉ាំរ៉ៃ និងជនពិកា នៅភូមិគល់គប់ (ឃុំស្រែថ្មី) និង ភូមិព្រៃមូល (ឃុំព្រៃមូល) ស្រុករលាប្អៀរ ចំនួន ១៩គ្រួសារ ។

នាព្រឹកថ្ងៃអង្គារ ទី ២១​ ខែមេសា ឆ្នាំ ២០២០ នេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ចែកជូនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នកមានជំងឺរ៉ាំរ៉ៃ និងជនពិកា នៅភូមិគល់គប់ (ឃុំស្រែថ្មី) និង ភូមិព្រៃមូល (ឃុំព្រៃមូល) ស្រុករលាប្អៀរ ចំនួន ១៩គ្រួសារ ។ នាឱកាសពេលនោះ ឯកឧត្តមប្រធានកិត្តិយសសាខា ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ (ច្រើន​ទៀត…)

អនុសាខាស្រុកជលគីរី សួរសុខទុក្ខនិងផ្តល់អំណោយដល់គ្រួសារងាយរងគ្រោះ នៅភូមិពាមឆ្កោក

នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ នេះ លោក ហៃ មនោរម្យ ប្រធានកិត្តិយសអនុសាខាស្រុកជលគីរី បានចុះសួរសុខទុក្ខ និងចែកជូនអំណោយមនុស្សធម៌ ដល់គ្រួសារចាស់ជរាគ្មានទីពឹង គ្រួសារកំពុងជួបការលំបាក ចំនួន ០៥ គ្រួសារ នៅភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។លោកប្រធាន ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា បានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ យល់ដឹងអំពីវិធីបង្ការ ការពារ ការដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក ការប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវ ដើម្បីការបង្ការ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរសួរសុខទុក្ខពលករចំណាកស្រុក

នៅថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០ លោក យង់ សៅវុឌ្ឍី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុករលាប្អៀរ បានចុះទៅសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ចែកជូនពលករដែលមកពីចំណាកស្រុក ០៣គ្រួសារ នៅភូមិទ័ពត្បែង ឃុំពង្រ, នៅភូមិស្វាយចេក ឃុំស្វាយជ្រុំ, និងនៅភូមិបំពង់ផ្ចឹក ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ដើម្បីពិនិត្យតាមដានពីការស្នាក់នៅដោយឡែកពីគ្រួសាររយៈពេល១៤ថ្ងៃ។ក្នុងនោះផងដែរលោកប្រធាន ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្ដមឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខានិងឯកឧត្ដមអម សុភា ប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចជាកាល (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រឡាចចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះនៅឃុំឈូកស

នៅព្រឹកថ្ងៃពុធ ទី ០៨ ខែមេសាឆ្នាំ ២០២០ លោក អាំ សុគន្ធ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់ត្រឡាច រួមដំណើរដោយ លោក រ៉ន សោភ័ណ្ឌ សមាជិកគណៈកម្មាធិការអនុសាខា បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះនៅ ឃុំឈូកសចំនួន ៤ គ្រួសារ ។ក្នុងនោះផងដែរ លោកប្រធានគណៈកម្មាធិការអនុសាខា ក៏បានពាំនាំការសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងយកចិត្តទុកដាក់គិតគូពីសុខទុក្ខប្រជាពលរដ្ឋ និងបានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់លែង ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស

ថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០ លោក សំ ចាន់ថន​ ប្រធាកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់លែង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស ធ្វើការណែនាំពួកគាត់អោយរស់នៅដាច់ដោយឡែករយ:ពេល14ថ្ងៃ ណែនាំពីវិធានការការពារ និងរួមគ្នាទប់ស្កាត់ការរីករាលដាល ជំងឺ-19 និងចុះពិនិត្យទីតាំងសម្រាប់ដាក់ឱ្យនៅដាច់ដោយឡែក នៅឃុំដារ ឃុំពោធិ៍ ឃុំសំរោងសែន និងឃុំស្វាយរំពារ ។ក្នុងនោះផងដែរ លោកសំ ចាន់ថន ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ឯឧត្តម ប្រធានគណៈកម្មាធិការសាខា និងជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះដោយអគ្គីភ័យនៅស្រុកទឹកផុសទទួលអំណោយមនុស្សធម៌

ព្រឹកថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ ២០២០ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកទឹកផុស បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅជូនប្រជាពលរដ្ឋដែលរងគ្រោះដោយភ្លើងឆេះផ្ទះមួយគ្រួសារ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ ម្ចាស់ផ្ទះឈ្មោះ ជា ចរិយា អាយុ ៣១ ឆ្នាំ រស់នៅក្នុងភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ។ក្នុងនោះផងដែរ មន្រ្តី អនុសាខាកាកបាទក្រហមកម្ពុជាស្រុកទឹកផុស ក៏បានពាំនាំការសួរសុខទុក្ខពីឯកឧត្តមប្រធានគណៈកម្មាធិការសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបាន​ចូលរួម​សោកស្ដាយ​ (ច្រើន​ទៀត…)