• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

សកម្មភាពផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

ថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខា បានចុះអប់រំផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម អម សុភា បានមានប្រសាសន៍ថា ៖ ដោយមានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អំពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការ ការពារជំងឺឆ្លងកូវីដ១៩ នាពេលបច្ចុប្បន្ននេះ គ្រប់សាខា និង អនុសាខា តែងតែបានអនុវត្តតាមការណែនាំ (ច្រើន​ទៀត…)

ពិធីប្រគល់ផ្ទះ១ខ្នង និងចុះសួរសុខទុក្ខចាស់ឥតទីពឹងនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួល ផ្ទះ១ខ្នង ជូនប្រជាពលរដ្ឋទីទ័លក្រ ១គ្រួសា១ ក្នុងស្រុកជលគិរី និងចុះសួរសុខទុក្ខចាស់ឥតទីពឹងចំនួន ៨គ្រួសារ រស់នៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនោះ ឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខា រួមជាមួយ លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានពាំនាំនូវព្រះរាជបណ្តាំ និងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅ (ច្រើន​ទៀត…)

គ្រួសារររងគ្រោះដោយអគ្គិភ័យ និងលង់ទឹកស្លាប់នៅស្រុករលាប្អៀទទួលអំណោយមនុស្សធម៌

នៅថ្ងៃចន្ទ ទី១៥ ខែ មីនា ឆ្នាំ២០២១ លោកស្រី អោក សុភារី ប្រធានគណៈកម្មាធិការអនុសាខាស្រុក រួមដំណើរដោយ លោកស្រី រស់ រតនា អនុប្រធានគណៈកម្មាធិការអនុសាខា បានចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំដល់គ្រួសារដែលមានសមាជិករងគ្រោះដោយលង់ទឹកស្លាប់ ចំនួន ០១នាក់ និងគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន ០១គ្រួសារ ។ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកស្រី ប្រធានគណៈកម្មាធិការអនុសាខាស្រុក ក៏បានពាំនាំការសួរសុខទុក្ខពី លោកប្រធានគណៈកម្មាធិការអនុសាខា ឯកឧត្តម អម សុភា ប្រធានប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា (ច្រើន​ទៀត…)

វគ្គបណ្តុះបណ្តាល ពីប្រវត្តិរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមនៅខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលសកម្មភាពការងាររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ឆ្នាំ ២០២០ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ ២០២១ សាខា ក៏បានបើកវគ្គបណ្តុះបណ្តាល ពីប្រវត្តិរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់ មន្ត្រីប្រចាំការ សមាជិក សមាជិកា គណៈកម្មាធិការអនុសាខា ក្រុង ស្រុកទាំង ៨ ក្នុងគោលបំណង ផ្តល់ការយល់ដឹង អំពី ប្រវត្តិនៃចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម  សមាសភាគរបស់ចលនាអន្តរជាតិ កាកបាទក្រហមអឌ្ឍចន្ទក្រហម  គោលការណ៍គ្រឹះ ៧ ប្រការ  (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងចុះសួរសុខទុក្ខស្រ្តីមានផ្ទៃពោះ និងស្ត្រីមានកូនតូចនៅមណ្ឌលសុខភាពព្រៃគ្រីស្រុកជលគិរី

នាព្រឹកថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា ខេត្តកំពង់ឆ្នាំងបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនស្រ្តីមានផ្ទៃពោះ និងស្ត្រីមានកូនតូច(អាយុក្រោម ៦ខែ) ចំនួន ៦០គ្រួសារ ដែលប្រព្រឹត្តទៅ នៅមណ្ឌលសុខភាព ព្រៃគ្រី នៅភូមិ ព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ ឯកឧត្តម អម សុភា ក៏បានអានសារលិខិតរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាព រួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារដោយមានខ្លឹមសារថាៈ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងចុះពិនិត្យអណ្តូង ទឹកស្អាត នៅស្រុកបរិបូរណ៏

សាខាកក្រក ខេត្តកំពង់ឆ្នាំង ÷ នាព្រឹកថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ លោក ដោក ប៊ុនថុន សមាជិកគណៈកម្មាធិការសាខា លោក ងិន ហ៊ុន សមាជិកគណៈកម្មាធិការសាខា លោក ប្រាក់សោភ័ណ្ឌ នាយកប្រតិបត្តិសាខា និងមន្ត្រីសាខា អនុសាខា បានចុះពិនិត្យ និងរៀបចំអណ្ដូងទឹកស្អាត (ព្រះរាជអំណោយដ៏ឧត្តុងឧត្តម សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា) (ច្រើន​ទៀត…)

យុទ្ធនាការ អប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ ១៩នៅស្រុកជលគីរី

សាខាកក្រក ខេត្តកំពង់ឆ្នាំង ÷ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ លោក ហៃ មនោរម្យ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកជលគិរី និងលោក ធូ ផល្លី ប្រធានអនុសាខាកាកបាទក្រហមស្រុក រួមដំណើរជាមួយមន្រ្ដីអនុសាខាកាកបាទក្រហមស្រុក បានចុះផ្សព្វផ្សាយពីការរីករាលដាលជំងឺខូវីដ ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល នៅចំណុចផ្សារព្រៃគ្រីជើង និងផ្សារព្រៃគ្រីត្បូង តាមតូបលក់ចាប់ហ៊ួយ តាមផ្ទះ និងទីប្រជុំជនក្នុងឃុំព្រៃគ្រី ។ និងបានចែកម៉ាស់ បាញ់អាល់កុលនិងចែកខិតប័ណ្ណ (ច្រើន​ទៀត…)

យុទ្ធនាការ អប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ ១៩នៅខេត្តកំពង់ឆ្នាំង

សាខាកក្រកខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ លោក ពុំ សុផល ប្រធានគណៈកម្មាធិការអនុសាខាកក្រកស្រុកកំពង់លែង រួមជាមួយទីប្រឹក្សាយុវជន បានដឹកនាំយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៃវិទ្យាល័យ ហ៊ុន សែន កំពង់លែង ចំនួន០៨នាក់ ស្រី០៤នាក់ ចុះធ្វើយុទ្ធនាការ អប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ តាមទីសាធារណៈ ផ្សារ កំពង់ដកាណូត និងតាមផ្ទះ នៅឃុំកំពង់ហៅ ឃុំត្រងិល និងឃុំពោធិ៍ ក្នុងស្រុកកំពង់លែង ។ គោលបំណងនៃយុទ្ធនាការផ្សព្វផ្សាយនេះ (ច្រើន​ទៀត…)

យុវជនកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ចុះជួយសម្រួលចរាចរណ៍ និងអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍

នៅព្រឹកចន្ទ ១២ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ៥នាក់ ស្រី ៣នាក់ ចុះជួយសម្រួលចរាចរណ៍ និងអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ នៅចំណុចផ្លូវកែងមុខសាលាខេត្តកំពង់ឆ្នាំង ។ ចំពោះការចុះអនុវត្តការងារសុវត្ថិភាពចរាចរណ៍ខាងលើ ក្នុងគោលបំណងជួយក្រើនរម្លឹកដល់សាធារណជនទូទៅ ដែលបាននិងកំពុងធ្វើដំណើរលើដងផ្លូវ ត្រូវមានការភ្ញាក់រឭកខ្ពស់

(ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពី ការទប់ស្កាត់ការរីករាលដាល នៃវិរុសកូវីដ-១៩ នៅវិទ្យាល័យ ហ៊ុនសែនកំពង់លែង

ថ្ងៃសុក្រ ៩ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា រួមជាមួយ ឯកឧត្តម កែវ ពៅ អនុប្រធានកិត្តិយសសាខា លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចូលរួមនៅក្នុងពិធីផ្សព្វផ្សាយពី ការទប់ស្កាត់ការរីករាលដាល នៃវិរុសកូវីដ-១៩ ដល់សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុនសែនកំពង់លែង កំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ក្នុងនោះផងដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ អោយថែទាំសុខភាព (ច្រើន​ទៀត…)