• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

យុទ្ធនាការ អប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ ១៩នៅស្រុកជលគីរី

សាខាកក្រក ខេត្តកំពង់ឆ្នាំង ÷ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ លោក ហៃ មនោរម្យ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកជលគិរី និងលោក ធូ ផល្លី ប្រធានអនុសាខាកាកបាទក្រហមស្រុក រួមដំណើរជាមួយមន្រ្ដីអនុសាខាកាកបាទក្រហមស្រុក បានចុះផ្សព្វផ្សាយពីការរីករាលដាលជំងឺខូវីដ ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល នៅចំណុចផ្សារព្រៃគ្រីជើង និងផ្សារព្រៃគ្រីត្បូង តាមតូបលក់ចាប់ហ៊ួយ តាមផ្ទះ និងទីប្រជុំជនក្នុងឃុំព្រៃគ្រី ។ និងបានចែកម៉ាស់ បាញ់អាល់កុលនិងចែកខិតប័ណ្ណ (ច្រើន​ទៀត…)

យុទ្ធនាការ អប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ ១៩នៅខេត្តកំពង់ឆ្នាំង

សាខាកក្រកខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ លោក ពុំ សុផល ប្រធានគណៈកម្មាធិការអនុសាខាកក្រកស្រុកកំពង់លែង រួមជាមួយទីប្រឹក្សាយុវជន បានដឹកនាំយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៃវិទ្យាល័យ ហ៊ុន សែន កំពង់លែង ចំនួន០៨នាក់ ស្រី០៤នាក់ ចុះធ្វើយុទ្ធនាការ អប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ តាមទីសាធារណៈ ផ្សារ កំពង់ដកាណូត និងតាមផ្ទះ នៅឃុំកំពង់ហៅ ឃុំត្រងិល និងឃុំពោធិ៍ ក្នុងស្រុកកំពង់លែង ។ គោលបំណងនៃយុទ្ធនាការផ្សព្វផ្សាយនេះ (ច្រើន​ទៀត…)

យុវជនកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ចុះជួយសម្រួលចរាចរណ៍ និងអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍

នៅព្រឹកចន្ទ ១២ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ៥នាក់ ស្រី ៣នាក់ ចុះជួយសម្រួលចរាចរណ៍ និងអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ នៅចំណុចផ្លូវកែងមុខសាលាខេត្តកំពង់ឆ្នាំង ។ ចំពោះការចុះអនុវត្តការងារសុវត្ថិភាពចរាចរណ៍ខាងលើ ក្នុងគោលបំណងជួយក្រើនរម្លឹកដល់សាធារណជនទូទៅ ដែលបាននិងកំពុងធ្វើដំណើរលើដងផ្លូវ ត្រូវមានការភ្ញាក់រឭកខ្ពស់

(ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពី ការទប់ស្កាត់ការរីករាលដាល នៃវិរុសកូវីដ-១៩ នៅវិទ្យាល័យ ហ៊ុនសែនកំពង់លែង

ថ្ងៃសុក្រ ៩ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា រួមជាមួយ ឯកឧត្តម កែវ ពៅ អនុប្រធានកិត្តិយសសាខា លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចូលរួមនៅក្នុងពិធីផ្សព្វផ្សាយពី ការទប់ស្កាត់ការរីករាលដាល នៃវិរុសកូវីដ-១៩ ដល់សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុនសែនកំពង់លែង កំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ក្នុងនោះផងដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ អោយថែទាំសុខភាព (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រុករលាប្អៀរចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យនៅឃុំគោកបន្ទាយ

ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ លោក យង់ សៅវុឌ្ឍី ប្រធានកិត្តិយសអនុសាខាស្រុកស្រុករលាប្អៀរ បានចុះសួរសុខទុក្ខ និងរំលែកទុក្ខប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ និងសម្ភារៈ អស់ទាំងស្រុក ចំនួន ០១គ្រួសារ ប្ដីឈ្មោះ ម៉ិល ហឿន អាយុ ៣៩ឆ្នាំ និងប្រពន្ធឈ្មោះ សៀម ផល្លា អាយុ ៣៩ឆ្នាំ រស់នៅក្នុងភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានកិត្តិយសអនុសាខាស្រុករលាប្អៀរ ក៏បានពាំនាំការ​សួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជលគិរីចូលរួមរំលែកទុក្ខបុណ្យសពគ្រួសារក្រីក្រដែលបានលង់ទឹកស្លាប់

នារសៀលថ្ងៃអង្គារ ៧ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោក ដូវ គឹមស៊ីន អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជលគិរី រួមដំណើរដោយមន្ត្រីអនុសាខាស្រុក បានចូលរួមរំលែកទុក្ខ បុណ្យសពបុរសម្នាក់ដែលបានលង់ទឹកស្រះស្លាប់ (កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០) នៅមុខសាលាស្រុកជលគិរី ជនរងគ្រោះ ឈ្មោះ បាន ស្រេង ភេទប្រុស អាយុ ៤៤ ឆ្នាំ សញ្ជាតិខ្មែរមានលំនៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង និងបានយកគ្រឿងឧបភោគបរិភោគមួយចំនួនទៅចែកជូនដល់គ្រួសារសពផងដែរ ។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងាយរគ្រោះ នៅស្រុករលាប្អៀ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃអាទិត្យ ៥រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ លោកស្រី អោក សុភារី ប្រធានគណៈកម្មាធិការអនុសាខាស្រុករលាប្អៀ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ០២គ្រួសារ រស់នៅក្នុងភូមិតាំងបំពង់ ឃុំជើងគ្រាវ ដែលជាគ្រួសារក្រីក្រជួបការលំបាក ។ខណៈនោះ លោកស្រីប្រធានអនុសាខា ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា គឺមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកទឹកផុស បានទទួលអំណោយមនុស្សធម៌

ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តម សៀត គឹមលៀង អនុប្រធានគណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់បណ្ដាលអោយរបើកដំបូលផ្ទះ និងរលំផ្ទះដល់ដី ចំនួន២គ្រួសារ ស្ថិតនៅភូមិភ្នំតាឱស ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ឯកឧត្តម សៀត គឹមលៀង ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចូលរួមសោកស្ដាយ ចំពោះការខូចខាត ព្រមទាំងវត្ថុ មានតម្លៃដែលបាត់បង់ក្នុងគ្រោះថ្នាក់ខ្យល់កន្ត្រាក់នេះ ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងប្រគល់អាវពោងជូនអនុសាខា

សាខាកក្រក ខេត្តកំពង់ឆ្នាំង ៖ នារសៀលថ្ងៃចន្ទ ១ រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិកសមាជិកា គណៈកម្មាធិការសាខា បានអញ្ជើញសំណេះសំណាលក្នុងពិធីប្រគល់ ទទួល អំណោយមនុស្សធម៌ជាអាវពោងសុវត្ដិភាព ចំនួន ២០០ អាវ សម្រាប់ប្រតិបត្តិករដែលពាក់ព័ន្ធ និងប្រតិបត្តិការលើផ្ទៃទឹក ត្រៀមបំរុងក្នុងរដូវវស្សា ទឹកជំនន់ ជួយដល់ប្រជាពលរដ្ឋនៅតាមបណ្តោយដងទន្លេ ពេលគ្រោះទឹកជំនន់ ដែលក្នុងនោះរួមមាន ៖ (ច្រើន​ទៀត…)

ប្រជាជនចាស់ជរា គ្រួសារក្រីក្រជួបការលំបាក នៅឃុំជ្រៃបាក់ និងឃុំរលាប្អៀរ បានទទួលអំណោយមនុស្សធម៌

នៅថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០ លោកស្រី អោក សុភារី ប្រធានគណៈកម្មាធិការអនុសាខាស្រុករលាប្អៀរ រួមដំណើរដោយ លោកស្រី រស់ រតនា អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការី បានចុះសួរសុខទុក្ខចាស់ជរា គ្រួសារក្រីក្រជួបការលំបាក ចំនួន ០៦គ្រួសារ នៅឃុំជ្រៃបាក់ ០៥គ្រួសារ និងឃុំរលាប្អៀរ ០១គ្រួសារ។ខណៈនោះ លោកស្រីប្រធាន ក៏បានពាំនាំការសួរសុខទុក្ខពី សំណាក់ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា និងជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)