• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

យុទ្ធនាការអប់រំផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជម្ងឺកូវីដ១៩, ជម្ងឺគ្រុនឈីក និងជម្ងឺគ្រុនឈាមនៅខេត្តកំពង់ចាម

ក្នុងឱកាសនៃថ្ងៃឈប់សម្រាក សងថ្ងៃ ចូលឆ្នាំថ្មីប្រពៃណីជាតិ ថ្ងៃទី៦ នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែភទ្របទ  ឆ្នាំជូត ទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខៃសីហា ឆ្នាំ២០២០ នេះ  លោក ទូច ឆៃ នាយកប្រតិបត្តិសាខា បានបន្តនាំក្រុមប្រតិបត្តិសាខា អនុសាខា ក្រុង ទីប្រឹក្សា យុវជនកាកបាទក្រហមកម្ពុជា និងយុវជន កាយរិទ្ធ សហការជាមួយសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក  ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយ ការអប់រំសុខភាពអនាម័យ ពាក់ព័ន្ធទៅនឹងការកាត់បន្ថយហានិភ័យនៃការឆ្លងជម្ងឺកូវីដ១៩, ជម្ងឺគ្រុនឈីក និងជម្ងឺគ្រុនឈាម នៅតាមកែងភ្លើងស្តុបទាំង ៤ កន្លែង (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកចំការលើ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខាតំណាង ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤គ្រួសារ នៅភូមិស្វាយជួរ ឃុំចំការអណ្តូង ស្រុកចំការលើ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង៥ និង៣០ នាទី  ល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បណ្តាលអោយរបើកដំបូលសង្កសីផ្ទះ ចំនួន ៤ខ្នង ។ មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម អ៊ុន ចាន់ដា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមចុះសួរសុខទុក្ខប្រជាជនងាយរងគ្រោះនៅសង្កាត់បឹងកុក

សាខាកក្រកខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព,ស ២៥៦៤  ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នេះ  ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់អោយលោក ទូច ឆៃ នាយកសាខា  រួមដំណើរដោយលោកស្រី ឈិត ណារី ប្រធានអនុសាខាក្រុង ក្រុមការងារកាកបាទក្រហមកម្ពុជាសង្កាត់ និងអ្នកស្ម័គ្រចិត្តភូមិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនលោកយាយ សាំង យុន  អាយុ ៩៤ ឆ្នាំ នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ជាជនចាស់ជរាគ្មានទីពឹង ក្នុងគ្រួសារជនពលី (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះ នៅក្រុងសែនមនោរម្យខេត្តមណ្ឌលគីរីបានទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ លោកស្រី ដួច ដារ៉ា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ ក្រុមគ្រួសារមានជំងឺ និងមានជីវភាពខ្វះខាតចំនួន ៣គ្រួសារ ដែលមានឈ្មោះ លោកស្រី រេង សូនី អាយុ ៥៣ឆ្នាំ មានជំងឺប្រចាំកាយ   លោកយាយ នៅ លី អាយុ ៨៧ឆ្នាំ មានបញ្ហារោគស្ត្រី   លោក ទុំ សារិន អាយុ ៦៨ឆ្នាំ មានជំងឺលើសឈាមរ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយ។ ប្រជាពលរដ្ឋ ទាំង៣គ្រួសារ មកពីភូមិចំនួន២ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី​។​ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកស្រីសន្ធរទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃអាទិត្យ  ទី២៤ ខែឧសភា ឆ្នាំ២០២០  នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា  បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដែលខ្វះខាតជីវភាព ចំនួន ៦០ នាក់មកពី ៥ ឃុំ ក្នុងស្រុកស្រីសន្ធរ  រួមមានគ្រួសារក្រីក្រ ១៧នាក់, ជនចាស់ជរាគ្មានទីពឹង៨នាក់, ជនមានពិការភាព ១៨នាក់, ស្ត្រីមេម៉ាយក្រីក្រកូនច្រើន ១០នាក់, កុមារកំព្រា ២នាក់ , អ្នកមានជម្ងឺរ៉ាំរ៉ៃ ៥នាក់ ។   ពិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាស្រុកស្រីសន្ធរ ។

(ច្រើន​ទៀត…)

កិច្ចប្រជុំគណៈកម្មាធិការសាខា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រចាំត្រីមាសទី១ និងទិសដៅបន្តនៅខេត្តកំពង់ចាម

នៅព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានបើកកិច្ចប្រជុំគណៈកម្មាធិការសាខា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រចាំត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២០ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន ហេរញ្ញឹក លេខាធិការ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។អង្គប្រជុំ បានស្តាប់នូវរបាយការណ៍ របស់លោក ទូច ឆៃ នាយកប្រតិបត្តិសាខា

(ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយ ហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅស្រុកចំការលើ

នៅថ្ងៃអង្ការ ទី២១ ខែមេសា ឆ្នាំ២០២០ នេះ  លោក សោម សុខហេង នាយករងសាខា បានដឹកនាំ មន្ត្រីប្រតិបត្តិសាខា  រួមជាមួយអនុសាខាស្រុក  ក្រុមកាកបាទក្រហមឃុំ និង អ្នកស្ម័គ្រចិត្តភូមិ សរុប  ៩០នាក់ ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយ ហានិភ័យពីការឆ្លងជំងឺកូវីដ១៩  ជូនដល់ប្រជាពលរដ្ឋនៅភូមិថ្នល់បែកកើត  និងភូមិថ្នល់បែកលិច  ក្នុងឃុំស្វាយទាប ស្រុកចំការលើ បាន ៩០ ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមចំនួន ២៦៥ នាក់( ស្រី  ១៧០ នាក់ ) ក្នុងនោះមានកុមារ ចំនួន៤០ នាក់   ។ក្រុមការងារ បានចាក់ផ្សាយនូវសារអប់រំសុខភាព របស់ក្រសួង

(ច្រើន​ទៀត…)