• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

ប្រជាជនរងគ្រោះដោយអគ្គិភ័យ នៅក្រុងខេមរភូមិន្ទ ទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃច័ន្ទទី១៣ ខែមេសា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកក្រកកម្ពុជា ខេត្តកោះកុង បានចាត់លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយអនុសាខាកក្រក ក្រុងខេមរភូមិន្ទ បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន៤គ្រួសារ ក្នុងនោះខូចខាតទាំងស្រុងចំនួន ១គ្រួសារ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាបានពាំនាំនូវការចូលរួមសោកស្តាយជាមួយ បងប្អូនម្ចាស់ផ្ទះដែលរងគ្រោះ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅខេត្តកោះកុង

នៅថ្ងៃព្រហស្បត្តិ៍ ទី ៩ ខែមេសា ឆ្នាំ ២០២០ ដោយមានការយកចិត្តទុកដាក់ពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ដឹកនាំក្រុមការងារដោយ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា បានបន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយ ហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដោយមានកំលាំងសរុប ៣០នាក់ ស្រី១៣នាក់។ ក្រុមការងារបានប្រើប្រាស់ Poster សម្រាប់បិទ ចែកខិត្តប័ណ្ណ និងចាក់ផ្សាយតាមឃោសនាសព្ទខ្លឹមសារបដាមាន ៖ (ច្រើន​ទៀត…)

ការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ ១៩ នៅខេត្តកោះកុង

នៅថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២ លោក ចា ឡាន់ ប្រធានកិត្តិយសអនុសាខា និងក្រុមការងារបាន ចុះផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ បង្ការការចម្លងជំងឺកូវីដ១៩ ដោយបិទPosterចំនួន១៥ផ្ទាំង(ឧបត្ថម្ភដោយUnicef តាមរយៈកាកបាទក្រហមកម្ពុជា) ម៉ាស់ចំនួន៧០០ម៉ាស់ សាប៊ូដុំ ២០ ដុំ នៅផ្សារ សហគមន៍ពាមក្រសោប ទីសាធារណៈ និងតាមខ្នងផ្ទះ ស្ថិតនៅ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុប៣០នាក់ ស្រី១៣នាក់។នាឱកាសនេះលោកប្រធានកិត្តិយសអនុសាខា និងក្រុមការងារ សូមអំពាវនាវដល់បងប្អូន (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបុទុមសាគរ ចុះសួរសុខទុក្ខគ្រួសារងាយរងគ្រោះ ចាស់ជរា នៅភូមិចំលងគោ ឃុំថ្មស

នៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ លោកស្រី គ្រី សោភ័ណ គណ៖កិត្តិយសស្រុក និងលោក ហាក់ ឡេង តំណាងប្រធាន អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ និងសហការី បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន អញ្ជើញចុះសួរសុខទុក្ខ គ្រួសារងាយរងគ្រោះ ចាស់ជរា ចំនួន២០គ្រួសារ ស្ថិតនៅភូមិចំលងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។លោកប្រធានបាន ណែនាំជូនបងប្អូនប្រជាពលរដ្ឋ អោយពួកគាត់យល់ដឹងពីស្ថានភាពវិវត្តន៍នៃជំងឺឆ្លងCovid19 សូមបងប្អូនគ្រប់គ្រងក្រុមគ្រួសារ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរចុះសួរសុខទុក្ខ គ្រួសារចាស់ជរា ជួបការលំបាក ជនងាយរងគ្រោះនៅភូមិប្រៃ ឃុំអណ្ដូងទឹក

នៅថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ លោក ហាក់ ឡេង តំណាង ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ រួមជាមួយលោកស្រីអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការអនុសាខាបាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគចុះសួរសុខទុក្ខ គ្រួសារចាស់ជរា ជួបការលំបាក ជនងាយរងគ្រោះ ចំនួន០៩គ្រួសារ ស្ថិតនៅភូមិប្រៃ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។  លោកប្រធានអនុសាខា ណែនាំជូនបងប្អូនប្រជាពលរដ្ឋ អោយពួកគាត់យល់ដឹងពីស្ថានភាពវិវត្តន៍នៃជំងឺឆ្លងCovid19 សូមបងប្អូនគ្រប់គ្រងក្រុមគ្រួសារ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរចុះសួរសុខទុក្ខស្ត្រីទើប នឹងសម្រាលកូន

ថ្ងៃច័ន្ទ ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០លោក ហាក់ ឡេង តំណាងប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចាត់លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីទើប នឹងសម្រាលឈ្មោះ ម៉ុន ស្រីពៅ អាយុ២៩ឆ្នាំរស់នៅភូមិតាអុក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បច្ចុប្បន្នកំពុងសម្រាក នៅមណ្ឌលសុខភាពអណ្ដូងទឹក ។ នាឱកាសនោះក្រុមការងារ បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ សួរសុខទុក្ខគ្រួសារ ប្រជាជនងាយរងគ្រោះ

នៅថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ លោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខាក្រុងខេមរភូមិន្ទ លោកស្រីអនុប្រធាន និងសហការី បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគចុះសួរសុខទុក្ខគ្រួសារ ចាស់ជរា ជនពិការ និងគ្រួសាររស់នៅជាមួយមេរោគអេដស៍សរុបចំនួន១៦គ្រួសារ នៅសង្កាត់ស្ទឹងវែង ៩គ្រួសារ សង្កាត់ស្មាច់មានជ័យ៧គ្រួសារ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។  នាឱកាសនោះលោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខាបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក លោកជំទាវ មិថុនា ភូថង (ច្រើន​ទៀត…)

យុវជនកាកបាទក្រហមកម្ពុជាខេត្តកោះកុង ចុះអប់រំសុវត្ថិភាពចរាចរណ៍ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

នាព្រឹកថ្ងៃអង្គារ ទី​១០ ខែមីនា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកោះកុង ដែលមានលោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យមន្ត្រីប្រតិបត្តិសាខា សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា ដឹកនាំដោយ លោក ប្រាក់ វិចិត្រ តំណាងប្រធានគណៈកម្មាធិការអនុសាខា និងសហការី បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា​ ចំនួន១៩នាក់ ដោយមានការចូលរួម មន្ត្រីនគរបាលចរាចរណ៍ ៦នាក់ យុវជនសសយក ២០នាក់ បានចុះអប់រំសុវត្ថិភាពចរាចរណ៍នៅចណុចគល់ស្ពានត្រើយខាងលិច ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង (ច្រើន​ទៀត…)

គ្រួសារក្រីក្រនៅភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ

នៅព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និង លោក ហាក់ ឡេង តំណាងប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំសមាជិក សមាជិការ សហការជាមួយ អាជ្ញាធរ មូលដ្ឋាន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារក្រីក្រ សរុបចំនួន ១៤គ្រួសារ នៅចំណុចព្រែកតានង ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ទទួលសម្ភារៈមនុស្សធម៌ពីតំណាងក្រុមហ៊ុន Thanatkorn Ranger

នៅព្រឹកថ្ងៃពុធទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២០ លោក ឈួន យ៉ាដា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងសហការី បានអញ្ជើញស្វាគមន៍ និងចូលរួមប្រគល់-ទទួលសម្ភារៈមនុស្សធម៌ពីតំណាងក្រុមហ៊ុន Thanatkorn Ranger ប្រចាំខេត្តកោះកុង។ តំណាងក្រុមហ៊ុន Thanatkorn Ranger ប្រចាំខេត្តកោះកុង មានប្រសាសន៍ថា ការផ្តល់សម្ភារ នាឱកាសនេះ គឺជា ការរួមចំណែកជាមួយវិស័យមនុស្សធម៌ ដើម្បីជួយសម្រាលដល់ប្រជាពលរដ្ឋទូទៅ ដែលទទួលរងគ្រោះដោយប្រការផ្សេងៗ ដែលទាំងនេះគឺជាវប្បធម៌ចែករំលែក (ច្រើន​ទៀត…)