• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

សកម្មភាពអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ១៩នៅឃុំបាក់ខ្លង

នៅថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៤  ខែកញ្ញា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខភាពបងប្អូនប្រជាពលរដ្ឋ នៅតាមសហគមន៍ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយក្រុមប្រតិបត្តិសាខា ទទួលបន្ទុកសុខភាព បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយប្រើប្រាស់មេក្រូបិទផុស្ទ័រពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅ ក្នុងភូមិ១ និងភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅឃុំបាក់ខ្លង

នៅថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខភាពបងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាបានចាត់អោយក្រុមប្រតិបត្តិសាខា ទទួលបន្ទុកសុខភាព សហការជាមួយ ក្រុមការងារ អនុសាខាស្រុកមណ្ឌលសីមា អាជ្ញាធរឃុំប៉ាក់ខ្លង មណ្ឌលសុខភាព ស្ម័គ្រចិត្តភូមិ បានដឹកនាំ យុវជនកាកបាទក្រហម បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅឃុំដងពែង ស្រុកស្រែអំបិលបានទទួលអំណោយមនុស្សធម៌

នៅថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា  ឆ្នាំ២០២០  លោក ជា ច័ន្ទកញ្ញា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល បានដឹកនាំក្រុមការងារ   និងមានការនិមន្ដចូលរួមពីព្រះទីបធម្មាភិបាល លី វិចិត្រ ព្រះបាឡាត់គណខេត្តកោះកុង និងព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៏ធរសហការី អនុគណស្រុកស្រែអំបិល និងជាព្រះគ្រូចៅអធិការវត្តសិលារតនារាម (ហៅវត្តអង្គរភ្នំខ្លុង) សហការជាមួយអាជ្ញាធរឃុំដងពែងបានចុះនិងនិមន្តសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារចាស់ជរា ជនងាយរងគ្រោះសរុបចំនួន ២៧គ្រួសារ (ច្រើន​ទៀត…)

គ្រួសារចាស់ជរា ជនពិការរស់នៅក្រុងខេមរភូមិន្ទ ស្រុកគិរីសាគរទទួលអំណោយមនុស្សធម៌

នៅថ្ងៃព្រហស្បត្តិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំនាំក្រុមប្រតិបត្តិសាខា សហការជាមួយអាជ្ញាធរ មូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌  ផ្តល់ជូនគ្រួសារចាស់ជរា ជនពិការ សរុបចំនួន ០៩គ្រួសារ រស់នៅសង្កាត់ដងទង់ ៥គ្រួសារ សង្កាត់ស្មាច់មានជ័យ ១គ្រួសារ ក្រុងខេមរភូមិន្ទ  និងឃុំកោះស្តេច ស្រុកគិរីសាគរ ចំនួន ៣គ្រួសារ ក្នុងខេត្តកោះកុង ។នាឱកាសនោះលោកនាយកសាខា (ច្រើន​ទៀត…)

ពិធីប្រគល់ផ្ទះមនុស្សធម៌ដល់ស្ត្រីមេម៉ាយទីទ័លក្រនៅឃុំពាមក្រសោប ខេត្តកោះកុង

នៅព្រឹកថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង រួមដំណើរជាមួយសមាជិក សមាជិកាគណៈកម្មាធិការសាខា និងសហការី សហការជាមួយ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុកមណ្ឌលសីមា រួមនឹង អាជ្ញាធរឃុំពាមក្រសោប សមាជិកសសយក យុវជនក១២ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌  ០១ខ្នង (ផ្ទះទី០៤ ) ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ផ្ដួចផ្ដើមដោយឯកឧត្តម ប៊ុន លើត (ច្រើន​ទៀត…)

ស្ត្រីជួបការលំបាកនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុងទទួលអំណោយមនុស្សធម៌

នៅថ្ងៃចន្ទទី២៤ ខែសីហា ឆ្នាំ២០២០លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ក្រុមការងារ ទទួលបន្ទុកសុខភាពសាខា សហការជាមួយមន្ត្រីប្រចាំការអនុសាខាក្រុងខេមរភូមិន្ទ ក្រុមគ្រូពេទ្យផ្នែកសម្ភពនៃមន្ទីរពេទ្យខេត្តកោះកុង អាជ្ញាធរសង្កាត់ស្ទឹងវែង បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីជួបការលំបាកចំនួន ២នាក់ ៖ ១.ស្ត្រីឈ្មោះ ញាត់ ចាន់ធឿន អាយុ២៨ឆ្នាំ សម្រាលបានកូនភ្លោះប្រុស២នាក់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកោះកុង    ២.ស្ត្រីឈ្មោះ គង់ ស្រីម៉ាច សម្រាលបានកូនស្រីម្នាក់

(ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីការការពារខ្លួនពីជំងឺកូវីដ១៩ ជំងឺគ្រុនឈាម គ្រុនឈីកនៅក្រុងខេមរភូមិន្ទ

នៅព្រឹកថ្ងៃពុធ ១កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែល មាន លោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យ ក្រុមប្រតិបត្តិសាខា សហការជាមួយ លោក សៀង កក្កដា អភិបាលរង ក្រុងខេមរភូមិន្ទ និងក្រុមការងារ បានដឹកនាំ យុវជនកាកបាទក្រហមកម្ពុជា បានសហការជាមួយ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃអធិការនគរបាលក្រុងខេមរភូមិន្ទ យុវជនសសយក សរុបចំនួន ២៩ នាក់ ស្រី១៦នាក់ បន្តចុះធ្វើយុទ្ធនាការ អប់រំផ្សព្វផ្សាយ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា ចុះសួរសុខទុក្ខគ្រួសារងាយរងគ្រោះ នៅឃុំប៉ាក់ខ្លង ខេត្តកោះកុង

នៅថ្ងៃអង្គារ ១៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ លោក ចា ឡាន់ ប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយ មនុស្សធម៌​ ផ្តល់ជូនគ្រួសារងាយរងគ្រោះ ២១គ្រួសារ នៅភូមិចាំយាម ១០ គ្រួសារ និងភូមិនាងកុក ១១គ្រួសារ ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។នាឱកាសនោះ លោក ចា ឡាន់ ប្រធានកិត្តិយសអនុសាខា និងក្រុមការងារ (ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីការការពារខ្លួនពីជំងឺកូវីដ១៩ ជំងឺគ្រុនឈាម គ្រុនឈីកនិងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅខេត្តកោះកុង

នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមានលោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឱ្យលោក ឡុច ភិរ័ក្ស នាយករងសាខា ក្រុមប្រតិបត្តិសាខា ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពី ការការពារខ្លួនពីជំងឺកូវីដ១៩ ជំងឺគ្រុនឈាម គ្រុនឈីក ជាពិសេស សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ អំពីច្បាប់ចរាចរណ៍ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមាទទួលអំណោយទេយ្យទានពីព្រះសង្ឃវត្តបាក់ខ្លង

ថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បាន អញ្ជើញទទួលទេយ្យទានជាគ្រឿងឧបភោគ បរិភោគ និងថវិកា មួយចំនួន ពីព្រះតេជគុណ វង្ស វិទ្ធី ព្រះចៅអធិការវត្តសមុទ្ធារាម ហៅវត្តប៉ាក់ខ្លង និងជាអនុប្រធានកិត្តិយសអនុសាខាស្រុកមណ្ឌលសីមា។មានសង្ឃដីកានាឱកាសនោះ ព្រះតេជគុណ វង្ស វិទ្ធី មានការគាំទ្រ និងមានទឹកព្រះទ័យរីករាយ ចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះ

(ច្រើន​ទៀត…)