• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

សកម្មភាពផ្សព្វផ្សាយវិធានការការពារ ទប់ស្កាត់ការឆ្លងជម្ងឺកូវីត១៩ នៅស្រុកបូទុមសាគរ

នៅថ្ងៃពុធ ទី៣ ខែមីនា ឆ្នាំ ២០២១នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវ  មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា  លោកស្រី គ្រី សោភ័ណ ប្រធានកិត្តិយសអនុសាខា កក្រក ស្រុកបូទុមសាគរ  បានដឹកនាំសមាជិកអនុសាខា យុវជនកាកបាទក្រហមចំនួន១៥នាក់ ស្រី ០៧នាក់ បានសហការជាមួយ រដ្ឋបាលស្រុកបូទុមសាគរ ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពអណ្តូងទឹក យុវជនស.ស.យ.ក ស្រុក ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយវិធានការ ការពារ ទប់ស្កាត់ការឆ្លងជម្ងឺកូវីត១៩ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ សួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅឃុំកណ្តោល

នៅថ្ងៃសុក្រ ទី២៦ ខែកុម្ភះ ឆ្នាំ២០២១ លោក ហាក់ ឡេង ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់អនុសាខាជូនដល់គ្រួសារចាស់ជរា ងាយរងគ្រោះ សរុបចំនួន ១០គ្រួសារ នៅភូមិ តាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។ នាឱកាសនោះលោក ហាក់ ឡេង ប្រធានអនុសាខា និងក្រុមការងារបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុងប្រារព្វទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២១

ដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ នៅថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រុមការងារឥស្សជនឆ្នើមថ្នាក់ខេត្ត ដឹកនាំដោយឯកឧត្តម កាយ សំរួម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា បានប្រារព្វពិធី ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២១ (ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយអគ្គិភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីអគ្គីភ័យ ស្ថិតក្នុងភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បណ្តាលអោយឆាបឆេះផ្ទះ០២ខ្នងធ្វើអំពីឈើប្រក់ហ្វីប្រូស៊ីម៉ង់ ក្រោយពីទទួលបានសេចក្តីរាយការណ៍ ភ្លាមៗ នៅថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង តំណាងដោយ ឯកឧត្តម សំឃិត វៀន សមាជិកគណៈកម្មាធិការសាខា បានដឹកនាំក្រុមកការងារ សហការជាមួយ លោកស្រី ស៊ិន ចរិយា អនុប្រធានគណៈកម្មាធិការអនុសាខា កក្រក ក្រុងខេមរភូមិន្ (ច្រើន​ទៀត…)

គ្រួសាររស់នៅជាមួយមេរោគអេដស៍នៅសង្កាត់ស្មាច់មានជ័យខេត្តកោះកុងទទួលអំណោយកាកបាទក្រហមកម្ពុជា

នៅថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា សហការជាមួយ លោកស្រីប្រធានក្រុមការងារបណ្តាញអ្នកផ្ទុកមេរោគអេដស៍ប្រចាំ ក្រុងខេមរភូមិន្ទ បានចុះសួរសុខទុក្ខនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររស់នៅជាមួយមេរោគអេដស៍ ចំនួន ០២នាក់ រស់នៅសង្កាត់ស្មាច់មានជ័យ០១នាក់ និងសង្កាត់ស្ទឹងវែង ០១នាក់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ នាឱកាសនោះលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខានិងក្រុមការងារបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះនៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុងទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃ ទី២៤ ខែមករា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងមានការចូលរួមជាភ្ញៀវកិត្តិយសពី លោកឧកញ៉ា ស្រី ចាន់ថន បានអញ្ជើញចុះសួរសុខទុក្ខនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារងាយរងគ្រោះ ចាស់ជរា ជនពិការ គ្រួសាររស់នៅជាមួយមេរោគអេដស៍ ស្ត្រីទើបសម្រាលកូនជួបការលំបាក សរុបចំនួន ២៥គ្រួសារ រស់នៅភូមិពោធិបឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។នាឱកាសនោះលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងក្រុមការងារបានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ ចុះសួរសុកទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគផ្តល់ជូនប្រចាជនរងគ្រោះដោយខ្យល់កន្ត្រាក់នៅសង្កាត់ស្មាច់មានជ័យ

ថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស៦៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន សមាជិកស ស យ ក បានចុះសួរសុកទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភ​ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ គ្រួសារចាស់ជរា ជនពិការ សរុបចំនួន ០៥គ្រួសារ នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងចុះសួរសុខទុក្ខគ្រួសារកុមារាមានជំងឺកង្វះអាហាររូបបត្ថម្ភ នៅមន្ទីរពេទ្យខេត្ត

សាខាកក្រកខេត្តកោះកុង ៖ នៅថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តសាខា សហការជាមួយ  ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនគ្រួសារកុមារា ឈ្មោះ ចាន់ សំណាង អាយុ១ឆ្នាំ ដែលមានម្តាយឈ្មោះ រស់ ស្រីនិច អាយុ២៣ឆ្នាំ  រស់នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង  មានជំងឺកង្វះអាហាររូបបត្ថម្ភ (ច្រើន​ទៀត…)

យុវជនកាកបាទក្រហមកម្ពុជាខេត្តកោះកុងចុះសួរសុខទុក្ខយុវជនទូច លីហួ ដែលរងគ្រោះថ្នាក់ចរាចរណ៌

សាខា កក្រក ខេត្តកោះកុង ៖ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០  លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ  ក្រុមប្រតិបត្តសាខា ដឹកនាំយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ  និងនាំយកថវិកាមនុស្សធម៌  ផ្តល់ជូនគ្រួសារយុវជន ទូច លីហួ អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី ១០ និងជាយុវជនកាកបាទក្រហម នៃវិទ្យាល័យកោះកុងរស់នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០  ។ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមាចុះសួរសុខទុក្ខគ្រួសារងាយរងគ្រោះនៅឃុំប៉ាក់ខ្លង

សាខា កក្រក ខេត្តកោះកុង ៖ នៅថ្ងៃសៅរ៍ ៧រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ចា ឡាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា រួមដំណើរជាមួយសមាជិក សមាជិកាអនុសាខា ដឹកនាំក្រុមការងារ សហការជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារចាស់ជរា គ្រួសារងាយរងគ្រោះ សរុបចំនួន ៧៦គ្រួសារ រស់នៅ ភូមិចាំយាម ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ (ច្រើន​ទៀត…)