• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ ចុះសួរសុកទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគផ្តល់ជូនប្រចាជនរងគ្រោះដោយខ្យល់កន្ត្រាក់នៅសង្កាត់ស្មាច់មានជ័យ

ថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស៦៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន សមាជិកស ស យ ក បានចុះសួរសុកទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភ​ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ គ្រួសារចាស់ជរា ជនពិការ សរុបចំនួន ០៥គ្រួសារ នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងចុះសួរសុខទុក្ខគ្រួសារកុមារាមានជំងឺកង្វះអាហាររូបបត្ថម្ភ នៅមន្ទីរពេទ្យខេត្ត

សាខាកក្រកខេត្តកោះកុង ៖ នៅថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តសាខា សហការជាមួយ  ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនគ្រួសារកុមារា ឈ្មោះ ចាន់ សំណាង អាយុ១ឆ្នាំ ដែលមានម្តាយឈ្មោះ រស់ ស្រីនិច អាយុ២៣ឆ្នាំ  រស់នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង  មានជំងឺកង្វះអាហាររូបបត្ថម្ភ (ច្រើន​ទៀត…)

យុវជនកាកបាទក្រហមកម្ពុជាខេត្តកោះកុងចុះសួរសុខទុក្ខយុវជនទូច លីហួ ដែលរងគ្រោះថ្នាក់ចរាចរណ៌

សាខា កក្រក ខេត្តកោះកុង ៖ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០  លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ  ក្រុមប្រតិបត្តសាខា ដឹកនាំយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ  និងនាំយកថវិកាមនុស្សធម៌  ផ្តល់ជូនគ្រួសារយុវជន ទូច លីហួ អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី ១០ និងជាយុវជនកាកបាទក្រហម នៃវិទ្យាល័យកោះកុងរស់នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០  ។ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមាចុះសួរសុខទុក្ខគ្រួសារងាយរងគ្រោះនៅឃុំប៉ាក់ខ្លង

សាខា កក្រក ខេត្តកោះកុង ៖ នៅថ្ងៃសៅរ៍ ៧រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ចា ឡាន់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខា រួមដំណើរជាមួយសមាជិក សមាជិកាអនុសាខា ដឹកនាំក្រុមការងារ សហការជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារចាស់ជរា គ្រួសារងាយរងគ្រោះ សរុបចំនួន ៧៦គ្រួសារ រស់នៅ ភូមិចាំយាម ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងចុះសួរសុខទុក្ខម្តាយទារក ដែលកូនមានជំងឺកង្វះអាហាររូបបត្ថម្ភធ្ងន់ធ្ងរនៅមន្ទីរពេទ្យខេត្ត

សាខា កក្រក ខេត្តកោះកុង ៖ នៅថ្ងៃព្រហស្បត្តិ ៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តសាខា សហការជាមួយ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនម្តាយទារក ឈ្មោះ នួន ជីវ័ន្ត ភេទប្រុស អាយុ០៥ខែមានជំងឺកង្វះអាហាររូបបត្ថម្ភធ្ងន់ធ្ងរ កំពុងសំរាកព្យាបាលនៅផ្នែកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តកោះកុង (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងចុះសួរសុខទុក្ខស្ត្រីជាប់ឃុំទើបសម្រាលកូន

សាខា កក្រក ខេត្តកោះកុង ៖ នៅថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់លោក ឡុច ភិរ័ក្ស នាយករងសាខា និងក្រុមការងារ សហការជាមួយ​មន្ត្រីអនុរ័ក្សពន្ធនាគារខេត្តកោះកុង បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីជាប់ឃុំជួបការលំបាក​ចំនួន ១នាក់ ឈ្មោះ ផ.ច.ន អាយុ២០ឆ្នាំ ទើបសម្រាលបានកូន ស្រី១នាក់ ។ នាឱកាសនោះលោក ឡុច ភិរ័ក្ស នាយករងសាខានិងក្រុមការងារ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ចុះសួរសុខទុក្ខ គ្រួសារងាយរងគ្រោះ នៅក្រុងខេមរភូមិន្ទ

សាខា កក្រក ខេត្តកោះកុង  ៖ នៅថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សហការជាមួយតំណាងក្រុមហ៊ុនUnion Development Group Co , Ltd   រួមដំណើរជាមួយ អាជ្ញាធរ មូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ របស់ក្រុមហ៊ុន ផ្តល់ជូនគ្រួសារចាស់ជរា ជនពិការ គ្រួសារងាយរងគ្រោះ សរុបចំនួន ៧០គ្រួសារ រស់នៅសង្កាត់ដងទង់  សង្កាត់ស្ទឹងវែង សង្កាត់ស្មាច់មានជ័យ ក្នុងក្រុងខេមរភូមិន្ទខេត្តកោះកុង ។ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ ទទួលទេយ្យទានពីព្រះគ្រូចៅអធិការវត្តប្រជារដ្ឋកំសាន្ដឋានសួគ៌ ស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន

សាខា កក្រក ខេត្តកោះកុង ៖ ថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ លោក ហាក់ ឡេង ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ បានអោយ លោក យ៉យ ស៊ីម អនុប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុក និងក្រុមការងារ អញ្ជើញទទួលទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ ពីព្រះគ្រូចៅអធិការវត្តប្រជារដ្ឋកំសាន្ដឋានសួគ៌ ស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ។មានសង្ឃដីកានាឱកាសនោះ ព្រះគ្រូចៅអធិការវត្តប្រជារដ្ឋកំសាន្ដឋានសួគ៌ និងព្រះសង្ឃក្នុងវត្ត មានការគាំទ្រ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ នៅស្រុកស្រែអំបិល

សាខា កក្រក ខេត្តកោះកុង៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់អំពីសុខភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ពី​សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចាប់ពីថ្ងៃច័ន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២១ ដល់ ២៥ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយក្រុមប្រតិបត្តិសាខា ទទួលបន្ទុកសុខភាព សហការជាមួយ ក្រុមការងារអនុសាខាស្រុកស្រែអំបិល ទីប្រឹក្សាយុវជន សហការជាមួយអាជ្ញាធរមូលដ្ឋាន សមាជិកសសយកស្រុក បានដឹកនាំអ្នកស្ម័គ្រចិត្តភូមិ យុវជនកក្រក (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមាចុះសួរសុខទុក្ខស្ត្រីទើបសម្រាលកូនជួបការលំបាក

នៅថ្ងៃពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បានចាត់ លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា និងក្រុមការងារ សហការជាមួយ ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពប៉ាក់ខ្លង អាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីទើបសម្រាលកូនជួបការលំបាក ក្នុងជីវភាពប្រចាំថ្ងៃ ចំនួន០១នាក់ ឈ្មោះ គួន សារុន អាយុ៣៥ឆ្នាំ កំពុងសម្រាកនៅមណ្ឌលសុខភាពប៉ាក់ខ្លង ។ នាឱកាសនោះក្រុមការងារ (ច្រើន​ទៀត…)