
សាខាកាកបាទក្រហមកម្ពុជា ខេត្តកែប ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម សម្តេចម៉ែ
នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ អ៊ុល ភីរុណ អនុប្រធានអចិន្ទ្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប និងជាតំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណ:កម្មាធិការសាខាកក្រកខេត្តកែប បានដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា អនុសាខាក្រុង/ស្រុក អ្នកស្ម័គ្រ កក្រក យុវជន កក្រក និងមានការចូលរួមពី មន្ទីរ-អង្គភាពជុំវិញខេត្ត បានចូលរួមក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ខួប ៨៦ ព្រះវស្សា យាងចូល ៨៧ព្រះវស្សា (ច្រើនទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកែបចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក
នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានចុះអប់រំផ្សព្វផ្សាយអំពី សុវត្ថិភាពចរាចរណ៍ ដើម្បីរួមចំណែកក្នុងការបញ្រ្ជាបការអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅចំណុចឆ្នេរលេងទឹក ក្រុងកែប ខេត្តកែប។ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតប្រធាន ក៏បានបញ្ជាក់អំពីគោលបំណងនៃការចុះអប់រំផ្សព្វផ្សាយនេះ គឺដើម្បីក្រើនរម្លឹក ក៏ដូចជាអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានយល់ដឹងកាន់តែច្បាស់ថែមទៀតពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក (ច្រើនទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅក្រុងកែប ទទួលអំណោយមនុស្សធម៌
ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណ:កម្មាធិការសាខាខេត្ត កែប អមដំណើរដោយ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា អនុសាខាក្រុង ស្រុក អ្នកស្ម័គ្រចិត្តកាកបាទក្រហម បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ១០៧ គ្រួសារស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ចំនួន១២គ្រួសារ និងក្រុងកែបចំនួន៩៥ គ្រួសារ ។ នាឱកាសនោះ ឯកឧត្តមប្រធាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ព្រួយបារម្ភ និងចូលរួមសោកស្ដាយ (ច្រើនទៀត…)

អាជីវករលក់ដូរនៅផ្សារសេះស ខេត្តកែប ទទួលរងនូវគ្រោះដោយអគ្គីភ័យទទួលអំណោយមនុស្សធម៌
នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តកែប បានចុះសួរសុខទុក្ខ និងចែកំអំណោយមនុស្សធម៌ជូនជូនប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរនៅផ្សារសេះសដែលទទួលរងនូវគ្រោះឧបទ្ទវហេតុអគ្គីភ័យឆេះអស់ទាំងស្រុងចំនួន ១៥០គ្រួសារ ក្រោមវត្តមាន ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណ:កម្មាធិការសាខា និងឯកឧត្តម ជិន ប៊ុនស៊ាន គណៈកិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា និងស្ថាប័នពាក់ព័ន្ធ។ ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណផ្សារេសះសដែលបានទទួលរងនូវអគ្គីភ័យ (ច្រើនទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកែបជួយឧបត្ថម្ភសម្ភារៈ និងភេសជ្ជៈដល់ក្រុមការងារចាក់វ៉ាក់សាំង
ថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ ស ម៉ាលីដា អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកែប រួមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណ:កម្មាធិការសាខា និងអនុសាខា ក្រុងកែប-ស្រុកដំណាក់ចង្អើរ បានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់ការពារជំងឺកូវីដ-១៩ នៅទូទាំងខេត្តកែប ដែលមានទីតាំងចំនួន៥កន្លែង ដែលនៅតាមទីតាំងនីមួយៗមានអ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមនៅប្រចាំការ ដើម្បីជួយសម្រួលក្នុងការរៀបចំគម្លាតសុវត្ថិភាព, អប់រំណែនាំ និងរៀបចំកន្លែងរង់ចាំមុននិងក្រោយពេលចាក់រួចផងដែរ។ (ច្រើនទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកែបផ្តល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋងាយរង គ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩
នៅរសៀល ថ្ងៃចន្ទ ទី១៤ ខែ មិថុនា ឆ្នាំ២០២១ នេះ ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែបបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន១១១គ្រួសារ មកពីភូមិចំនួន២ របស់សង្កាត់កែប ក្រុងកែប ពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណសាលាសង្កាត់កែប ក្រុងកែប ខេត្តកែប ។ (ច្រើនទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាលដោយសារ ជំងឺកូវីដ-១៩ នៅដំណាក់ចង្អើរខេត្តកែបទទួលអំណោយមនុស្សធម៌
នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកែប និងលោកជំទាវ រួមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាលដោយសារ ជំងឺកូវីដ-១៩ ចំនួន ១៤១គ្រួសារ មកពីភូមិចំនួន៧ របស់ឃុំពងទឹក (ច្រើនទៀត…)

គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំពងទឹក ខេត្តកែបទទួលអំណោយកាកបាទក្រហមកម្ពុជា
នៅថ្ងៃចន្ទ ទី ២៤ ខែ ឧសភា ឆ្នាំ ២០២១ ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកែប និងសហការី បានចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ២៣ ខែ ឧសភា កន្លងទៅធ្វើឲ្យប៉ះពាល់ ផ្ទះប្រជាពលរដ្ឋចំនួន ២ ខ្នង (ខូចខាតធ្ងន់ ១ ខ្នង ខូចខាតស្រាល ១ ខ្នង ) នៅឃុំពងទឹក ក្នុងស្រុកដំណាក់ចង្អើរ ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើនទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅតាមប៉ុស្តិឈជើងប្រចាំការត្រួតពិនិត្យ ព្រំប្រទល់ខេត្តកែប និងកំពត
នាថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានអញ្ជើញចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅតាមប៉ុស្តិឈជើងប្រចាំការត្រួតពិនិត្យ ព្រំប្រទល់ខេត្តកែប និងកំពតចំនួន៣ទីតាំង ។ គោលបំណងនៃយុទ្ធនាការនេះ គឺ ដើម្បីចូលរួមបន្តផ្សព្វផ្សាយជូនដល់បងប្អូន ប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពី វិធានការ ទប់ស្កាត់ និងការពារជំងឺកូវីដ១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ ការពារ និង ៣ កុំ និង២ចូលរួម (ច្រើនទៀត…)

ផ្សព្វផ្សាយអប់រំអំពីវិធានការ ៣កុំ ៣ការពារ ២ចូលរួមស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅខេត្តកែប
នៅថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតពី ឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត បានជំរុញឲ្យក្រុមប្រតិបត្តិសាខា រួមនឹងយុវជនស្ម័គ្រចិត្ត ដឹកនាំដោយលោកនាយកប្រតិបត្តិ សាខា ចុះផ្សព្វផ្សាយអប់រំអំពីវិធានការ ៣កុំ ៣ការពារ ២ចូលរួម ស្តីពីការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងទីប្រជុំជន ភូមិដំណាក់ចង្អើរ,កែវក្រសាំង,កែប,ថ្មី ,កំពង់ត្រឡាចនៃសង្កាត់កែប និងសង្កាត់ព្រៃធំ និងតាមដងផ្លូវ ក្រុងកែប ។ ការផ្សព្វផ្សាយនេះ សាខាបានចែកជូននូវបណ្ណប្រកាសស្តីពី វិធានការ ៣កុំ ៣ការពារ ២ចូលរួម (ច្រើនទៀត…)