• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

ការអប់រំផ្សព្វផ្សាយពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩ នៅ ខេត្តកណ្តាល

នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២០ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តរួមជាមួយសប្បុរសជន ទៅចែកជូនប្រជាពលរដ្ឋក្រីក្រមានជីវភាពខ្វះខាត ចំនួន ១៦២គ្រួសារ នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។នាឱកាសនោះឯកឧត្ដម គង់ សោភ័ណ្ឌ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីការត្រៀមបង្ការ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ១៩ នៅខេត្តកណ្តាល

នៅថ្ងៃសៅរ៍៥កើតខែចេត្រឆ្នាំកុរឯកស័កព.ស.២៥៦៣ត្រូវនឹងថ្ងៃទី២៨ខែមីនាឆ្នាំ២០២០ដោយបានអនុវត្តតាមប្រសាសន៍ណែនាំរបស់ឯកឧត្តមគង់សោភ័ណ្ឌប្រធានគណ:​​ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមប្រតិបត្តិសាខាបានដឹកនាំកម្លាំងអ្នកស្ម័គ្រចិត្តកាកបាទក្រហម និងយុវជនកាកបាទក្រហមកម្ពុជាសរុបចំនួន ៩នាក់បានចុះផ្សព្វផ្សាយនូវខ្លឹមសារស្តីពីការទប់ស្កាត់ និងវិធានការការពារការរីករាលដាលនៃជំងឺ COVID-29 នៅទីប្រជុំជនមួយចំនួនតាមដងផ្លូវជាតិលេខ២ ,ផ្លូវជាតិលេខ៣ ,តាមផ្លូវលំមួយចំនួននៅក្នុងភូមិសាស្ត្រនៃឃុំចំនួន១០ របស់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលសួរសុខទុក្ខគ្រួសារដែលឆ្លងជំងឺ COVID-19 នៅ មន្ទីរពេទ្យបង្អែកស្រុកស្អាង

នៅព្រលប់ថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ទៅឧបត្ថម្ភជូនដល់ក្រុមគ្រួសារបុរសអាយុ ៦០ ឆ្នាំ ដែលឆ្លងជំងឺ COVID-19 ចំនួន១គ្រួសារ នៅបរិវេណមន្ទីរពេទ្យបង្អែកស្រុកស្អាង ខេត្តកណ្តាល ។ (ច្រើន​ទៀត…)

ពិធីប្រគល់និងទទួលអំណោយមនុស្សធម៌របស់សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល នៅវត្តសុវណ្ណវារី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល

នៅរសៀលថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំប្រតិភូសាខា ចូលរួមក្នុងពិធីប្រគល់និងទទួលអំណោយមនុស្សធម៌របស់សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល នៅវត្តសុវណ្ណវារី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។ និមន្ត និងអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន៖ សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្ត ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា (ច្រើន​ទៀត…)

ពិធីទទួលអំណោយជីសរីរាង្គចំនួន ៥៦តោន ពី ក្រុមហ៊ុន Hayashida Japan Agriculture

នៅព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខា បានអញ្ជើញជាអធិបតី ក្នុងពិធីទទួលអំណោយជីសរីរាង្គចំនួន ៥៦តោន ពីលោក Dr. Nabeshima Katsuhito នាយកក្រុមហ៊ុន Hayashida Japan Agriculture ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មាធិការសាខា តំណាងក្រុមហ៊ុន និងមន្ត្រី-បុគ្គលិកក្រុមប្រតិបត្តិសាខាមួយចំនួន នៅទីស្នាក់ការសាខា ។ (ច្រើន​ទៀត…)

អប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅ នៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ

នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ២៨នាក់ ស្រី ៥នាក់ និងដោយមានការដឹកនាំផ្ទាល់ពីមន្ត្រីសាខា ១នាក់ បានចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅ នៅចំណុចផ្លូវកែងស្តុបចំនួន២កន្លែង គឺ៖ ផ្លូវកែងស្តុប ( លេខ១១៥ – លេខ២១ ) និងផ្លូវកែងស្តុប ( លេខ១១០ – លេខ២១ ) ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ចំពោះការចុះអនុវត្តការងារសុវត្ថិភាពចរាចរណ៍ខាងលើ សាខាបានធ្វើរៀងរាល់ថ្ងៃអាទិត្យ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយអគ្គិភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

នៅរសៀលថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាបានដឹកនាំក្រុមការងារសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន ៧ខ្នង ស្មើនឹង ៧គ្រួសារ សមាជិក ២៩នាក់ នៅភូមិក្រោម ឃុំព្រែកអញ្ចាញ និងភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ។
ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (ច្រើន​ទៀត…)