• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ទទួលអំណោយពីដេប៉ូ ចុង ហ្វូវ ( Zhong Fu )

នៅល្ងាចថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីទទួលអំណោយមនុស្សធម៌ពីម្ចាស់ដេប៉ូ ចុង ហ្វូវ ( Zhong Fu ) មានអង្ករ ២,០០០ គីឡូក្រាម និងម៉ាស់ ចំនួន ៤,០០០ម៉ាស់ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ។ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក កេតុ មរៈ និងក្រុមគ្រួសារ ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនដោយទឹកចិត្តជ្រះថ្លា ហើយឯកឧត្តមបានសន្យាថា សាខានឹងយកអំណោយ

(ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលអំណោយមនុស្សធម៌ពីសប្បុរសជន

នៅព្រលប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល មានក្តីសោមនស្សរីករាយក្រៃលែងដែលបានទទួលនូវអំណោយមនុស្សធម៌ពីលោក តាំង សុខឃី និងលោកមេធាវី សេក ពៅ នូវអង្ករចំនួន ២តោន ត្រីខកំប៉ុង ២០កេស និងទឹកអាល់កុល៣០០លីត្រ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ។លោក តាំង សុខធី បានសន្យា លោកនឹងបន្តការជួយឧបត្ថម្ភនូវសម្ភារអំណោយដល់សាខា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺផ្លូវកូវីដ-១៩ជាបន្តទៀត នៅថ្ងៃខាងមុខ ។ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាខេត្តកណ្តាលទទួលនូវអំណោយក្រុមហ៊ុនមហារដ្ឋា ត្រឹឌីង

នៅល្ងាចថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល មានក្តីសោមនស្សរីករាយក្រៃលែងដែលបានទទួលនូវអំណោយមនុស្សធម៌ពីលោក អ៊ុក រដ្ឋា អគ្គនាយកក្រុមហ៊ុនមហារដ្ឋា ត្រឹឌីងនិងលោកស្រីនូវ ៖អង្ករចំនួន១០តោន ត្រីខកំប៉ុង ៣០កេស និងខ្ទឹមស ៦០០ គីឡូក្រាម​សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។ឯកឧត្តមបាន​​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនដោយទឹកចិត្តជ្រះថ្លា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបានចុះសួរសុខទុក្ខបុរសជនជាតិខ្មែរ ១នាក់ ដែលមានជំងឺកូវីដ-១៩ ( COVID-19 ) ហើយបានជាសះស្បើយ

រសៀលថ្ងៃអាទិត្យទី០៥ ខែមេសាឆ្នាំ២០២០ឯកឧត្ដមគង់ សោភ័ណ្ឌប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ផ្តល់ជូនដល់បុរសជនជាតិខ្មែរ ១នាក់ ដែលមានជំងឺកូវីដ-១៩ ( COVID-19 ) ហើយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជម្នះកន្លងមក ត្រូវបានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យឲ្យចេញទៅលំនៅដ្ឋានវិញ នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ពិធីនេះបានប្រព្រឹត្តនៅក្នុងបរិវេណវិទ្យាល័យហ៊ុនសែនតាខ្មៅ (ច្រើន​ទៀត…)

ការអប់រំផ្សព្វផ្សាយពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩ នៅ ខេត្តកណ្តាល

នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២០ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តរួមជាមួយសប្បុរសជន ទៅចែកជូនប្រជាពលរដ្ឋក្រីក្រមានជីវភាពខ្វះខាត ចំនួន ១៦២គ្រួសារ នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។នាឱកាសនោះឯកឧត្ដម គង់ សោភ័ណ្ឌ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីការត្រៀមបង្ការ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ១៩ នៅខេត្តកណ្តាល

នៅថ្ងៃសៅរ៍៥កើតខែចេត្រឆ្នាំកុរឯកស័កព.ស.២៥៦៣ត្រូវនឹងថ្ងៃទី២៨ខែមីនាឆ្នាំ២០២០ដោយបានអនុវត្តតាមប្រសាសន៍ណែនាំរបស់ឯកឧត្តមគង់សោភ័ណ្ឌប្រធានគណ:​​ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមប្រតិបត្តិសាខាបានដឹកនាំកម្លាំងអ្នកស្ម័គ្រចិត្តកាកបាទក្រហម និងយុវជនកាកបាទក្រហមកម្ពុជាសរុបចំនួន ៩នាក់បានចុះផ្សព្វផ្សាយនូវខ្លឹមសារស្តីពីការទប់ស្កាត់ និងវិធានការការពារការរីករាលដាលនៃជំងឺ COVID-29 នៅទីប្រជុំជនមួយចំនួនតាមដងផ្លូវជាតិលេខ២ ,ផ្លូវជាតិលេខ៣ ,តាមផ្លូវលំមួយចំនួននៅក្នុងភូមិសាស្ត្រនៃឃុំចំនួន១០ របស់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលសួរសុខទុក្ខគ្រួសារដែលឆ្លងជំងឺ COVID-19 នៅ មន្ទីរពេទ្យបង្អែកស្រុកស្អាង

នៅព្រលប់ថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ទៅឧបត្ថម្ភជូនដល់ក្រុមគ្រួសារបុរសអាយុ ៦០ ឆ្នាំ ដែលឆ្លងជំងឺ COVID-19 ចំនួន១គ្រួសារ នៅបរិវេណមន្ទីរពេទ្យបង្អែកស្រុកស្អាង ខេត្តកណ្តាល ។ (ច្រើន​ទៀត…)

ពិធីប្រគល់និងទទួលអំណោយមនុស្សធម៌របស់សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល នៅវត្តសុវណ្ណវារី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល

នៅរសៀលថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំប្រតិភូសាខា ចូលរួមក្នុងពិធីប្រគល់និងទទួលអំណោយមនុស្សធម៌របស់សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល នៅវត្តសុវណ្ណវារី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។ និមន្ត និងអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន៖ សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្ត ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា (ច្រើន​ទៀត…)

ពិធីទទួលអំណោយជីសរីរាង្គចំនួន ៥៦តោន ពី ក្រុមហ៊ុន Hayashida Japan Agriculture

នៅព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខា បានអញ្ជើញជាអធិបតី ក្នុងពិធីទទួលអំណោយជីសរីរាង្គចំនួន ៥៦តោន ពីលោក Dr. Nabeshima Katsuhito នាយកក្រុមហ៊ុន Hayashida Japan Agriculture ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មាធិការសាខា តំណាងក្រុមហ៊ុន និងមន្ត្រី-បុគ្គលិកក្រុមប្រតិបត្តិសាខាមួយចំនួន នៅទីស្នាក់ការសាខា ។ (ច្រើន​ទៀត…)

អប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅ នៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ

នៅព្រឹកថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ២៨នាក់ ស្រី ៥នាក់ និងដោយមានការដឹកនាំផ្ទាល់ពីមន្ត្រីសាខា ១នាក់ បានចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅ នៅចំណុចផ្លូវកែងស្តុបចំនួន២កន្លែង គឺ៖ ផ្លូវកែងស្តុប ( លេខ១១៥ – លេខ២១ ) និងផ្លូវកែងស្តុប ( លេខ១១០ – លេខ២១ ) ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ចំពោះការចុះអនុវត្តការងារសុវត្ថិភាពចរាចរណ៍ខាងលើ សាខាបានធ្វើរៀងរាល់ថ្ងៃអាទិត្យ (ច្រើន​ទៀត…)