• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ឧបត្ថម្ភដល់មជ្ឈមណ្ឌលសម្លេងនៃសេចក្តីសង្ឃឹម សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ

សាខាកក្រកខេត្តកណ្ដាល ៖នៅរសៀលថ្ងៃសៅរ៍ ១២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ទៅ ឧបត្ថម្ភជូនដល់មជ្ឈមណ្ឌលសម្លេងនៃសេចក្តីសង្ឃឹមនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅ ខេត្តកណ្តាល។ពិធីនេះបានប្រព្រឹត្តទៅដោយមានការរួមពីសមាជិកសមាជិកា គណ:កម្មាធិការសាខា និងមន្ត្រីក្រោមឱវាទជាច្រើននាក់ផ្សេងទៀត ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខ ស្រ្តីសម្រាលកូននិងត្រៀមសម្រាល នៅមន្ទីរពេទ្យបង្អែកស្រុកមុខកំពូល

សាខាកក្រកខេត្តកណ្តាល ៖នៅយប់ថ្ងៃសៅរ៍ ៥រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.​ ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានដឹកនាំក្រុមការងារសាខាខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនស្រ្តីសម្រាលកូនចំនួន០៩នាក់ និងត្រៀមសម្រាល៧នាក់សរុប១៦នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកមុខកំពូល ខេត្តកណ្ដាល ។មានប្រសាសន៍សំណេះសំណាលឯកឧត្តម គង់ សោភ័ណ្ឌ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះនៅឃុំត្រើយស្លា ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

សាខា កក្រក ខេត្តកណ្តាល៖ ព្រឹកថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឲ្យក្រុមការងារសាខា ដឹកនាំដោយលោកស្រី សុក ថុល ហេរញិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់សាខាទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ២គ្រួសារ ដែលគ្រួសារក្រីក្រទី១ មានចៅកំព្រា ២នាក់ ត្រូវបានឪពុកម្ដាយស្លាប់ចោលដោយសាជំងឺអេដស៍ ហើយសព្វថ្ងៃកំពុងរស់នៅជាមួយជីដូន និងគ្រួសារក្រីក្រទី២ មានកូនពិការ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលចុះសួរសុខទុក្ខកម្មកររោងចក្រដែលរងគ្រោះថ្នាក់ចរាចរណ៍ ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល

នៅល្ងាចថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនបងប្អូនកម្មកររោងចក្រដែលបានទទួលរងគ្រោះថ្នាក់ចរាចរណ៍ ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល និងបានចូលរួមរំលែកទុក្ខគ្រួសារសពយុវជនម្នាក់ជាសិស្សសាលាថ្នាក់ទី១២ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើ រវាងរថយន្តដឹកឥដ្ឋ បុកជាមួយរថយន្តដឹកកម្មករ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលប្រគល់ម៉ាស៊ីនកុំព្យុទ័រ (Computer) និងម៉ាស៊ីន Printer ជូនដល់អនុសាខាក្រុង-ស្រុកទាំង១១

នៅរសៀលថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងប្រគល់នូវសម្ភារបរិធានមាន ៖ ម៉ាស៊ីនកុំព្យុទ័រ (Computer) និងម៉ាស៊ីន Printer ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុកទាំង១១ទូទាំងខេត្ត នៅទីស្នាក់ការសាខាខេត្ត ។ ពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីគណៈកិត្តិយសសាខា ,គណៈកម្មាធិការសាខា ,ក្រុមប្រតិបត្តិសាខា ,អនុសាខាក្រុង-ស្រុក និងមន្ត្រីប្រចាំការអនុសាខា សរុបចំនួន ៥២នាក់ ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន KITHCHANTHA Investments Co,.Ltd

នៅល្ងាចថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញ ក្នុងពិធីសំណេះសំណាល និងទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា គិត ចាន់ថា អគ្គនាយកក្រុមហ៊ុន KITHCHANTHA Investments Co,.Ltd នូវថវិកាចំនួន ២,០០០,០០០រៀល ( ពីរលានរៀល ) និងសម្ភារមួយចំនួនមាន ម៉ាស់ ចំនួន ១០កេសធំ ,ទឹកអាល់កុល ៣កេសធំ ,ជែលលាងដៃ ៣កេសធំ និងលោជំទាវ ទិត សុខុម បានឧបត្ថម្ភថវិកា ២,០០០,០០០លានរៀល ( ពីរលានរៀល ) (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ឧបត្ថម្ភ ថវិកានិងអង្ករ ដល់កាកបាទក្រហមកម្ពុជា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម​ គង់​ សោភ័ណ្ឌ​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្តកណ្តាលដែលបានជួយឧបត្ថម្ភថវិកាចំនួន៤០.០០០.០០០រៀល (សែសិបលានរៀល)​ និងអង្ករ​ ២០.០០០គីឡូក្រាម​ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្រោយគ្រោះទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។កាកបាទក្រហមកម្ពុជានឹងចាត់ចែងអំណោយទាំងនេះយកទៅចែកជូនដោយផ្ទាល់ដៃ​ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​និងប្រជាពលដ្ឋងាយរងគ្រោះបំផុត។ (ច្រើន​ទៀត…)

យុវជនកាកបាទក្រហមកម្ពុជា ចុះអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍នៅតាមដងផ្លូវសាធារណៈនៅក្រុងតាខ្មៅ

នៅព្រឹកថ្ងៃអាទិត្យ ១៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឲ្យមន្ត្រីក្រុមប្រតិបត្តិសាខា ដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា ចុះអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរតាមដងផ្លូវសាធារណៈរាល់ថ្ងៃអាទិត្យ នៅចំណុចផ្លូវកែងស្តុបចំនួន២កន្លែងគឺ៖ ផ្លូវកែងស្តុប ( លេខ១១៥ – លេខ២១ )មុខទីស្នាក់ការសាខា និងផ្លូវកែងស្តុប ( លេខ១១០ – លេខ២១ ) ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ (ច្រើន​ទៀត…)

សកម្មភាពចុះសួរសុខទុក្ខគ្រួសារមានជីវភាពទីទ័លក្របំផុតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល

នៅរសៀលថ្ងៃសុក្រ ៦រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់តាំងឲ្យក្រុមការងារក្រុមប្រតិបត្តិសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនយុវជនឈ្មោះ អ៊ុំ វណ្ណៈ អាយុ ២៦ឆ្នាំ មានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ ដែលក្រុមគ្រួសារមានជីវភាពទីទ័លក្រ និងកំពុងតែសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។មានមតិនាឱកាសនោះ លោក ហុក យ៉ុន បានពាំនាំនូវការផ្តាំផ្ញើសួរសុខ​ទុក្ខ

(ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេ នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលទទួលអំណោយពីកាកបាទក្រហមកម្ពុជា

សាខា កក្រក ខេត្តកណ្តាល ៖នៅព្រឹកថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំប្រតិភូសាខា ចុះសួរសុខទុក្ខនិងផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេ ០២គ្រួសារ និងគ្រួសារជនរងគ្រោះលង់ទឹកស្លាប់ ១នាក់ នៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (ច្រើន​ទៀត…)