• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋស្ថិតក្នុងតំបន់បិទខ្ទប់ ភូមិពាមរាំងលើ ស្រុកលើកដែក ខេត្តកណ្តាលទទួលអំណោយមនុស្សធម៌

នៅថ្ងៃពុធ ទី ៩ ខែមិថុនា ឆ្នាំ២០២១នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ជូនរដ្ឋបាលស្រុកលើកដែក ដើម្បីបន្តចែកជូនប្រជាពលរដ្ឋចំនួន ៣៣៣គ្រួសារ ដែលស្ថិតក្នុងតំបន់បិទខ្ទប់ ភូមិពាមរាំងលើ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។ (ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយអគ្គិភ័យនៅស្រុកស្អាងទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ លោកស្រី ខុន លក្ខិណា សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាតំណាង ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋចំនួន ៣គ្រួសារ ដែលរងគ្រោះអគ្គិភ័យឆេះផ្ទះសម្បែងទាំងស្រុង ចំនួន៣ខ្នង កាលពីសប្តាហ៍កន្លងទៅ នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលទទួលថវិកាពីសប្បុរសជន

នៅរសៀលថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានទទួលថវិកា និងសម្ភារ ពីសប្បុរសជន ដើម្បីចូលរួមអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ ទាំងអស់គ្នារួមជាមួយកាកបាទក្រហម កម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ”  នាមសប្បុរសជនដូចមានរាយនាមខាងក្រោម ៖ (ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេនៅស្រុកលើកដែកទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅរសៀលថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម នូវ ប៉េង ច័ន្ទតារា សមាជិក កិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល តំណាងឯកឧត្តមគង់ សោភ័ណ្ឌ ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋចំនួន ១៨គ្រួសារ នៅឃុំព្រែកដាច់ ស្រុកលើកដែក ដែលរងផលប៉ះពាល់ដោយគ្រោះបាក់ច្រាំងទន្លេ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ។ សម្ភារបានផ្តល់ជូនជនរងគ្រោះក្នុង១គ្រួសារៗមាន៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ទឹកសុទ្ធ ១ធុង ,ត្រីខ ១យួរ ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ , (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលទទួលថវិកា ពីសប្បុរជន

នៅល្ងាចថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត និងសូមសម្តែងនូវការកោតសរសើរពីសន្តានចិត្តដ៏សប្បុរសធម៌ថ្លៃថ្លាជូនចំពោះឯកឧត្តម ឡូវ ហ៊ឹង អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងលោកជំទាវ ដែលបានឧបត្ថម្ភថfវិកាចំនួន ៥,០០០ដុល្លារ ( ប្រាំពាន់ដុល្លារ ) , ឯកឧត្តម ជឹម សុខ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ១០០ដុល្លារ ( មួយរយដុល្លារ ) ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងឱកាសអបអរខួបទី១៥៨ (ច្រើន​ទៀត…)

ពិធីប្រគល់ផ្ទះជូនប្រជាពលរដ្ឋនៅស្រុកពញាឮ ខេត្តកណ្តាល

នៅថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១  លោក ទៀង សុគន្ធ នាយកសាខា ដឹកនាំប្រតិភូចុះទៅស្រុកពញាឮ ដើម្បីប្រគល់ផ្ទះ ១ខ្នង ដែលសាខាបាន សាងសង់ជូនដល់គ្រួសារក្រីក្រ ព្រមទាំងបានឧបត្ថម្ភអំណោយជាសម្ភារ និងថវិកាមួយចំនួន ។ ជាមួយគ្នានេះ ប្រតិភូបានបន្តដំណើរទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋចំនួន ៣គ្រួសារ ទៀត ដែលបានទទួលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ២គ្រួសារ និងគ្រួសាររងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ១គ្រួសារកាលពីសប្តាហ៍កន្លងមក ។ (ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកគៀនស្វាយទទួលអំណោយមនុស្សធម៌

នៅថ្ងៃអង្ការ ទី១១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឲ្យលោក ទៀង សុគន្ធ នាយកសាខា ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ទៅចែកជូនប្រជាពលរដ្ឋ ចំនួន ២០គ្រួសារ សមាជិក ៨៧នាក់ ដែលទទួលរងផលប៉ះពាល់ ដោយសារខ្យល់កន្ត្រាក់ និងអគ្គិភ័យនាពេល កន្លងមក នៅភូមិសាស្ត្រនៃឃុំចំនួន៦ ក្នុងស្រុកកៀនស្វាយ ។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកមុខកំពូល បានទទួលអំណោយមនុស្សធម៌

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១១ គ្រួសារ សមាជិក ៤៦នាក់ នៅស្រុកមុខកំពូល បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នៅរសៀលថ្ងៃអាទិត្យ ១៣ ទី០៩ ខែឧសភា ឆ្នាំ២០២១ ។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្ដីនឹករលឹក និងអាណិតអាសូរពន់ពេក។ ឯកឧត្តមបន្តថា កាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយអំពីជំងឺ កូវីដ-១៩ ដល់ប្រជាពលរដ្ឋទូទៅនៅ ក្រុងតាខ្មៅ និងផ្សារព្រែកតូច ឃុំព្រែកគយ ស្រុកស្អាង

នៅថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានណែនាំឲ្យក្រុមប្រតិបត្តិសាខា ដឹកនាំយុវជនកាកបាទក្រហមកម្ពុជា សរុប ៦នាក់ ចុះផ្សព្វផ្សាយវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ដល់ប្រជាពលរដ្ឋទូទៅតាមដងផ្លូវសាធារណៈ និងនៅតាមទីប្រជុំជនក្នុងសង្កាត់រកាខ្ពស់ និងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងផ្សារព្រែកតូច ឃុំព្រែកគយ ស្រុកស្អាង ។ នៅក្នុងសកម្មភាពផ្សព្វផ្សាយនេះផងដែរ សាខាបានប្រើប្រាស់សម្ភារផ្សព្វផ្សាយមាន៖ មីក្រូបំពងសម្លេង ១គ្រឿង ដោយប្រើប្រាស់មធ្យោបាយម៉ូតូកង់៣ចល័ត (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលនាំយកអំណោយប្រគល់ជូនសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារនៅភូមិក្រសាំង ស្រុកកណ្ដាលស្ទឹង

នៅរសៀលថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យក្រុមប្រតិបត្តិសាខាដឹកនាំដោយលោក ទៀង សុគន្ធ នាយកសាខា នាំយកអំណោយមនុស្សធម៌មួយចំនួនទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ ចំនួន ៤៨នាក់ ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)