• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

ប្រជាជនកើតជំងឺគ្រុនឈីកហើយជាសះសស្បើយនៅស្រុកពញាឮ បានទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកជំនួយ   សង្គ្រោះទៅចែកប្រជាពលរដ្ឋ ដែលកើតជំងឺគ្រុនឈីកបានព្យាបាលជាសះសស្បើយសរុបចំនួន ៧៨នាក់ នៅក្នុងបរិវេណវិទ្យាល័យទេពប្រណម្យ ស្រុកពញាឮ ។សូមបញ្ជាក់ជូនថា ៖ ប្រជាពលរដ្ឋដែលកើតជំងឺគ្រុនឈីកមកពីភូមិចំនួន៦ ក្នុងឃុំវិហារហ្លួង ,ឃុំផ្សារដែក និង ឃុំកំពង់ហ្លួង ស្រុកពញាឮ សរុបចំនួន ៧៨នាក់ បានទទួលជំនួយសង្គ្រោះពីសាខាកាកបាទក្រហមកម្ពុជាខេត្ត កណ្តាល ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ទទួលអំណោយពីសប្បុរសជន

នៅរសៀលថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីទទួលអំណោយសប្បុរសធម៌ពីលោក ស្រ៊ិន សុវណ្ណ ប្រធានមន្ទីរសម្រាកព្យាបាលខេមមុនី ហសភីថល ឯ.ក និងលោកស្រី នូវថវិកាចំនួន ២០,០០០,០០០ លានរៀល ( ម្ភៃលានរៀល ) ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ។ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំផុតនៃការចូលរួមអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ (ច្រើន​ទៀត…)

វគ្គបណ្តុះបណ្តាលស្តីពីសុខភាពផ្លូវចិត្ត ចិត្តសាស្ត្រសង្គម ការចូលរួម និងភាពទទួលខុសត្រូវរបស់សហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩នៅខេត្តកណ្តាល

នៅថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ កាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំបើកវគ្គបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្ត ស្ទីពីសុខភាពផ្លូវចិត្ត ចិត្តសាស្ត្រសង្គម ការចូលរួម និងភាពទទួលខុសត្រូវរបស់សហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩ រយ:ពេល២ថ្ងៃ នៅសាលប្រជុំសាលាស្រុកកោះធំ ។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅដោយមានការគាំទ្រថវិកាពីសហព័័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឋចន្ទក្រហម តាមរយៈកាកបាទក្រហមកម្ពុជា សមាសភាពចូលរួមសរុប ២០នាក់ ( ស្រី ៧នាក់ ) មកពីភូមិចំនួន១០ នៃឃុំចំនួន២គឺ៖ (ច្រើន​ទៀត…)

នាព្រឹកថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ លោក ទៀង សុគន្ធ នាយកសាខា ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកជំនួយសង្គ្រោះទៅចែកជួនដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៧គ្រួសារ ស្ថិតក្នុងឃុំលើកដែក ស្រុក កោះធំ ខេត្តកណ្តាល ។ នាឱកាសនោះ លោក ទៀង សុគន្ឋ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរហើយ សម្ដេចតែងគិតគូរជានិច្ច (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលនាំយកទៀនព្រះវស្សា ទេយ្យវត្ថុនិងបច្ច័យទៅប្រគេនព្រះសង្ឃគង់នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក

នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសហការី បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ ព្រមទាំងបច្ច័យ ដើម្បីទៅប្រគេនសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នៅរត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទេយ្យទានដែលបានប្រគេនរួមមាន៖ អង្ករ ចំនួន៣តោន ,មី២០កេស ,ត្រីខកំប៉ុង២០យួរ , ទឹកសុទ្ធ ២០កេស ,ទឹកត្រី១០យួរ,ទៀនព្រះវស្សា១គូ និងបច្ច័យចំនួន ប្រាំលានរៀល ៕ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកខ្សាច់កណ្តាលទទួលជំនួយសង្រ្គោះពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកខ្សាច់កណ្តាលនិង ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្ដីនឹករលឹក និងអាណិតអាសូរពន់ពេក។ ឯកឧត្តមបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមពិធីអបអរសាទររុក្ខទិវាជាតិ ៩កក្កដា ឆ្នាំ២០២១

ព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១ កាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំពិធីអបអរសាទររុក្ខទិវាជាតិ ៩កក្កដា ឆ្នាំ២០២១ ក្រោមប្រធានបទ “យុវជនកាកបាទក្រហមកម្ពុជា រួមគ្នាថែរក្សាបរិស្ថាន” ក្រោមវត្តមានឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ សោម សេរីវឌ្ឍន៍ នាយិកានាយកដ្ឋានធនធានមនុស្ស ដែលពិធីនេះប្រារព្ធធ្វើនៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងត្នោត ស្ថិតក្នុងឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ភូមិរកា ស្រុកកណ្តាលស្ទឹងទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ព្រឹកថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលនិងមន្ត្រីក្រោមឱវាទបានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកជំនួយសង្គ្រោះរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ២១០គ្រួសារ នៅតំបន់បិទខ្ទប់ភូមិរកា ស្រុកកណ្តាលស្ទឹង។ ជំនួយសង្គ្រោះដែលបានចែកជូនប្រជាពល រដ្ខនាឱកាសនេះគឺម្នាក់ៗទទួលបាន៖ អង្ករ ២០គីឡូក្រាម ,មី ១កេស ,ត្រីខកំប៉ុង ១យួរ ,ទឹកសុទ្ធ ១កេស ,ទឹកស៊ីអ៊ីវ ១យួរ ,ជែល ១ដប ,ម៉ាស់ ១០បន្ទះ និងថវិកាចំនួន ៣ម៉ឺនរៀល ) ។ (ច្រើន​ទៀត…)

កម្មកររោងចក្រសម្រាកព្យាបាលជំងឺកូវីដ-១៩ ចត្តាឡីស័ក នៅឃុំសន្លុង ស្រុកខ្សាច់កណ្តាលទទួលអំណោយមនុស្សធម៌

រសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធាន​ គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងមន្ត្រីក្រោមឱវាទ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ទៅចែកជូនដល់កម្មកររោងចក្រ ចំនួន១១០នាក់ ដែលសម្រាកព្យាបាលជំងឺកូវីដ-១៩ នារយ:ពេលកន្លងមក និងជាសះស្បើយពីជំងឺនៅក្នុង មណ្ឌលសម្រាកព្យាបាល និងចត្តាឡីស័កនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលចូលរួមព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ

នៅរសៀលថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី បាននាំយកទេយ្យទាន និងបច្ច័យ ប្រគេនសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រះសង្ឃនាយករង ព្រះមេគណគណធម្មយុត្តិកនិកាយខេត្តកណ្តាល និងជា ព្រះចៅអធិការវត្តព្រះឥន្ទ្រសាមគ្គីធម៌ ស្ថិតក្នុងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ដើម្បីអបអរសាទរក្នុងឱកាសដ៏បវរមហាប្រសើរនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ខួប ៨៥ព្រះវស្សាយាងចូល ៨៦ព្រះវស្សានៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ (ច្រើន​ទៀត…)