• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

ប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេ នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលទទួលអំណោយពីកាកបាទក្រហមកម្ពុជា

សាខា កក្រក ខេត្តកណ្តាល ៖នៅព្រឹកថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ឯកស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំប្រតិភូសាខា ចុះសួរសុខទុក្ខនិងផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេ ០២គ្រួសារ និងគ្រួសារជនរងគ្រោះលង់ទឹកស្លាប់ ១នាក់ នៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង

​ នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំប្រតិភូសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរចំនួន ២៥១គ្រួសារ រស់នៅភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

(ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅនៅក្រុងតាខ្មៅ

នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា និងទីប្រឹក្សាយុវជន ចុះជួយសម្រួលចរាចរណ៍ និងអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ នៅចំណុចផ្លូវកែងស្តុបចំនួន២កន្លែងគឺ៖ ផ្លូវកែងស្តុប ( លេខ១១៥ – លេខ២១ )មុខទីស្នាក់ការសាខា និងផ្លូវកែងស្តុប ( លេខ១១០ – លេខ២១ ) ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ចំពោះការចុះអនុវត្តការងារសុវត្ថិភាពចរាចរណ៍ខាងលើ

(ច្រើន​ទៀត…)

យុវជនកាកបាទក្រហមកម្ពុជា នៅក្រុងតាខ្មៅ ជួយសម្រួលចរាចរណ៍ និងអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍

នៅព្រឹកថ្ងៃអាទិត្យ ១០កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា និងទីប្រឹក្សាយុវជន ចុះជួយសម្រួលចរាចរណ៍ និងអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ នៅចំណុចផ្លូវកែងស្តុបចំនួន២កន្លែងគឺ៖ ផ្លូវកែងស្តុប ( លេខ១១៥ – លេខ២១ )មុខទីស្នាក់ការសាខា និងផ្លូវកែងស្តុប ( លេខ១១០ – លេខ២១ ) ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ចំពោះការចុះអនុវត្តការងារសុវត្ថិភាពចរាចរណ៍ខាងលើ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល

ថ្ងៃអង្គារ​ ៥កើត ខែអស្សុជ ឆ្នាំជូត​ ទោស័ក ព. ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយអនុ​សាខាកាកបាទក្រហម​ស្រុកខ្សាច់កណ្ដាល​ ក្រុមកាកបាទក្រហមឃុំព្រែកតាមាក់ និងអ្នកស្ម័គ្រចិត្តកាបាទក្រហមភូមិ សរុបចំនួន ១០នាក់ ស្រី ៣នាក់ បានចុអប់រំផ្សព្វផ្សាយ​ពីវិធានការ​បង្ការ​ និងទប់ស្កាត់ការរាតត្បាតជាសកល​នៃជំងឺកូវីដ​-១៩​ ដល់ប្រជាពល​រដ្ឋ​នៅក្នុង​ភូមិក្នុង និង​ភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្តកណ្តាល ។ ពាក់ព័ន្ធសកម្មភាពអប់រំផ្សព្វផ្សាយនេះ សាខាខេត្តបានប្រើប្រាស់មីក្រូ​បំពងសម្លេង ១គ្រឿង (ច្រើន​ទៀត…)

សកម្មភាពអប់រំផ្សព្វផ្សាយពីវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ -១៩ ឃុំព្រែកតាមាក់ ខេត្តកណ្តាល

ថ្ងៃចន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត  ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយអនុសាខាកាកបាទក្រហមស្រុកខ្សាច់កណ្ដាល  ក្រុមកាកបាទក្រហមឃុំព្រែកតាមាក់ និងអ្នកស្ម័គ្រចិត្តកាបាទក្រហមភូមិ សរុបចំនួន ១០នាក់ ស្រី ៤នាក់ បានចុះអប់រំផ្សព្វផ្សាយ ពីវិធានការ បង្ការ  និងទប់ស្កាត់ការរាតត្បាតជាសកល នៃជំងឺកូវីដ -១៩  ដល់ប្រជាពល រដ្ឋ នៅក្នុង ភូមិព្រែកតាគង់ និង ភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល  ខេត្តកណ្តាល ។ពាក់ព័ន្ធសកម្មភាពអប់រំផ្សព្វផ្សាយនេះ សាខាខេត្តបានប្រើប្រាស់មីក្រូ បំពងសម្លេង ១គ្រឿង

(ច្រើន​ទៀត…)

យុវជនកាកបាទក្រហមកម្ពុជាខេត្តកណ្តាលចុះជួយសម្រួលចរាចរណ៍ និងអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍

នៅព្រឹកថ្ងៃអាទិត្យ ៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំ កម្លាំងយុវជនកាកបាទក្រហមកម្ពុជា និងទីប្រឹក្សាយុវជន ចុះជួយសម្រួលចរាចរណ៍ និងអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ នៅចំណុចផ្លូវកែងស្តុបចំនួន២កន្លែងគឺ៖ ផ្លូវកែងស្តុប ( លេខ១១៥ – លេខ២១ )មុខទីស្នាក់ការសាខា និងផ្លូវកែងស្តុប ( លេខ១១០ – លេខ២១ ) ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ចំពោះការចុះអនុវត្តការងារសុវត្ថិភាពចរាចរណ៍ខាងលើ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ផ្តល់នូវជីសរីរាដល់ប្រជាពលរដ្ឋសហគមន៍កសិកម្មស្រុកចំនួន៣

នៅរសៀលថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈ កម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្តល់នូវជីសរីរាង្គចំនួន ៥២,៧១៧គីឡូក្រាម ដែលជាអំណោយរបស់ក្រុមហ៊ុនជប៉ុន ផ្តល់ជូនទៅដល់ប្រជាពលរដ្ឋសហគមន៍កសិកម្មចំនួន២១ នៅក្នុងស្រុកមុខកំពូល ,ស្រុកខ្សាច់កណ្តាល ,ស្រុកស្អាង និងស្រុកលើកដែក និងការជួបសំណេះសំណាលជាមួយនាយកសាលា ទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា មកពី៤៣សាលាគោលដៅទូទាំខេត្ត និងមន្ត្រីប្រចាំការ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ

ថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែ​កញ្ញា ឆ្នាំ​២០២០​ សាខាកាកបាទក្រហម​កម្ពុជា​ខេត្ត​កណ្តាល សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាក្រុងតាខ្មៅ ក្រុមកាកបាទក្រហមសង្កាត់ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាប្រចាំភូមិសរុបចំនួន ១១នាក់ បានចុះអប់រំផ្សព្វផ្សាយ​ស្តីពី​វិធានការ​បង្ការ​ និងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ​១៩​ ដល់ប្រជាពល​រដ្ឋ​នៅភូមិចំនួន​២ ក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ចំពោះសកម្មភាពអប់រំផ្សព្វផ្សាយនេះ សាខាបានប្រើប្រាស់មីក្រូ​បំពងសម្លេង ១គ្រឿង ដោយចាក់​ផ្សាយ​សារ​ណែនាំ​ស្តីពី​វិធានការ​បង្ការ​ជំងឺ​កូវីដ​១៩​ (ច្រើន​ទៀត…)

សកម្មភាពអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ

ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំ កម្លាំងយុវជនកាកបាទក្រហមកម្ពុជា និងទីប្រឹក្សាយុវជន សរុបចំនួន ២៩នាក់ ស្រី ១៣នាក់ ចុះជួយសម្រួលចរាចរណ៍ និងអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ នៅចំណុចផ្លូវកែងស្តុបចំនួន២កន្លែងគឺ៖ ផ្លូវកែងស្តុប ( លេខ១១៥ – លេខ២១ )មុខទីស្នាក់ការសាខា និងផ្លូវកែងស្តុប ( លេខ១១០ – លេខ២១ ) ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ចំពោះការចុះអនុវត្តការងារសុវត្ថិភាពចរាចរណ៍ខាងលើ ក្នុងគោលបំណងជួយក្រើនរម្លឹកដល់សាធារណជនទូទៅ (ច្រើន​ទៀត…)