• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត

បិទវគ្គបណ្តុះបណ្តាលស្តីពី “ការពារជីវិត និងពិការភាព ពីគ្រោះថ្នាក់ចរាចរណ៍” នៅខេត្តស្វាយរៀង

នៅថ្ងៃ អាទិត្យ ១១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល អ្នកស្ម័គ្រចិត្តស្តីពី “ការពារជីវិត និងពិការភាព ពីគ្រោះថ្នាក់ចរាចរណ៍” ស្ថិតក្រោមអធិបតីភាព លោក សរ វណ្ណា នាយកសាខា លោក រឿត សុខុន ប្រធានការិយាល័យអភិវឌ្ឍន៍ នៃនាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា លោកស្រី លុយ កូឡាប មន្ត្រីទទួលបន្ទុកគម្រោងសុវត្ថិភាពចរាចរណ៍ រួមបញ្ចូលពិការភាព កាកបាទក្រហមកម្ពុជា ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២ ថ្ងៃ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍នៅរាជធានីភ្នំពេញ

នាថ្ងៃអាទិត្យ ១១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​ ១៣ ខែ​ កញ្ញា ឆ្នាំ​ ២០២០នេះ​ នៅផ្សារអូរឬស្សី​ សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដឹកនាំដោយ​ លោកស្រី មុំ ចាន់ដានី លេខាធិការគណៈកម្មាធិការសាខា បានចុះធ្វេីយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ និងជំងឺកូវីដ១៩​ ជូនដល់ប្រជាពលរដ្ឋ​ នាឱកាសពិធីបុណ្យភ្ជំបិណ្ឌ​ ។ ដែលយុទ្ធនាការនេះក្រោមការសហការរវាងសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ និងក្រុមហ៊ុនCAMBODIA AIRPORTS តាមរយៈទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍នៅខេត្តកំពត

នៅព្រឹកថ្ងៃសៅរ័ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដែលមានឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា បានចាត់មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តចំនួន ២នាក់ ដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជាចំនួន ១៥នាក់ (ស្រី ០៨នាក់) និងគ្រូទីប្រឹក្សាយុវជនចំនួន ២នាក់ ដោយមានចូលរួមសហការពីមន្ត្រីនគរបាលចរាចរណ៍ចំនួន ៤នាក់ សរុបចំនួន ២៣នាក់ បានចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅនៅចំណុចភ្លើងស្តុបចំនួន ២កន្លែងក្នុងក្រុងកំពត ។ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពី សុវត្ថិភាពចរាចរណ៍នៅរាជធានីភ្នំពេញ

នាថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​ ១២​ ខែ​ កញ្ញា ឆ្នាំ​ ២០២០នេះ​ នៅផ្សារធំថ្មី​ សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដឹកនាំដោយ​ លោក​ ជិន​ ប៊ុនធឿន​ នាយកប្រតិបត្តិសាខា​ បានចុះធ្វេីយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ និងជំងឺកូវីដ១៩​ ជូនដល់ប្រជាពលរដ្ឋ​ នាឱកាសពិធីបុណ្យភ្ជំបិណ្ឌ​ ។ ដែលយុទ្ធនាការនេះក្រោមការសហការរវាងសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ និងក្រុមហ៊ុនCAMBODIA AIRPORTS តាមរយៈទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពី សុវត្ថិភាពចរាចរណ៍នៅខេត្តសៀមរាប

នាព្រឹកថ្ងៃសុក្រ ០៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១១ខែ កញ្ញាឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សហការជាមួយ អជ្ញាធរ ស្រុកពួក រៀបចំយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរណ៍នៅរដូវបុណ្យភ្ជុំបិណ្ឌ។ក្នុងឱកាសសំណេះសំណាលបើកយុទ្ធនាការនេះលោក ស៊ុំ សំអន នាយកសាខា មានប្រសាស៍ថា ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រា ស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍ កន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តបានគាំទ្រសកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តជាច្រើន (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពី ការទប់ស្កាត់ការរីករាលដាល នៃវិរុសកូវីដ-១៩ នៅវិទ្យាល័យ ហ៊ុនសែនកំពង់លែង

ថ្ងៃសុក្រ ៩ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា រួមជាមួយ ឯកឧត្តម កែវ ពៅ អនុប្រធានកិត្តិយសសាខា លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចូលរួមនៅក្នុងពិធីផ្សព្វផ្សាយពី ការទប់ស្កាត់ការរីករាលដាល នៃវិរុសកូវីដ-១៩ ដល់សិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុនសែនកំពង់លែង កំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ក្នុងនោះផងដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ អោយថែទាំសុខភាព (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយអំពីជំងឺកូវីដនៅស្រុកព្រៃវែងខេត្តព្រះសីហនុ

នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ដល់ពុទ្ធបរិស័ទចំណុះជើងវត្តដែលបានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី ៨ ចំនួន ៦វត្ត ( វត្តពោធិពេជ្រគីរី វត្តពោធិអណ្តែត វត្តមុនីសាលព្រឹក្ស វត្តអណ្លុងក្រពើ វត្តវាលមាស និងវត្តសារាយអណ្តែត ក្នុងស្រុកព្រៃនប់ ) ខេត្តព្រះសីហនុ ក្រោមការចូលរួមឧបត្ថម្ភសម្ភារ ដោយសហព័ន្ធអន្តជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC) និងសប្បុរសជនក្នុងខេត្ត ។ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ការពាក់មួកសុវត្តិភាពនៅស្រុកកំពង់ត្របែកខេត្តព្រៃវែង

នៅថ្ងៃព្រហស្បតិ៍  ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខា បានចាត់មន្ត្រីក្រុមប្រតិបត្តិសាខា ចុះអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ការពាក់មួកសុវត្តិភាព និងបិទស្ទីគ័រចំនាំងផ្លាតនៅលើម៉ូតូ និងរថយន្ត  នៅតបន់ប្រជុំជនផ្សារកអណ្តើកស្រុកកំពង់ត្របែក ដល់ប្រជាពលរដ្ឋនៅតាមទីសាធារណៈ និងសាលារៀន ដែលមានអ្នកចូលរួមសរុប ១៣៩នាក់ ស្រី ៦៣នាក់។ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីសាខា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយបន្ថែមអំពីការបង្ការ និងការការពារជំងឺគ្រុនឈាម ធ្វើអនាម័យសំអាតបរិស្ថាន

(ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីជំងឺកូវីដ-១៩ និងជំងឺគ្រុនឈីកនៅភូមិដូងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោលស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ម៉ុម  សារឿន  ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត  និងមានការពីអ្នកស្ម័គ្រចិត្តភូមិបានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ និងជំងឺគ្រុនឈីក (CHIK) នៅក្នុងភូមិដូង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។សាខាខេត្តបានចែកសាប៊ូ  Protex របស់សាខាដល់ដៃប្រជាពលរដ្ឋចំនួន៨៧ដុំ  និងបានចែកម៉ាស់ចំនួន១០០សន្លឹកបិទ Poster (ច្រើន​ទៀត…)

យុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យ ហ៊ុនសែនស្វាយធំ ស្រុកប្រាសាទបាគង ចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ និងពិការភាព ដល់សិស្សានុសិស្ស

នៅរសៀលថ្ងៃព្រហស្បតិ៍ ៨រោច រោចខែភទ្របទ ឆ្នាំកុរ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២០ យុវជនកាកបាទក្រហមកម្ពុជា ចំនួន ១០នាក់ ស្រី ៨នាក់ ដឹកនាំដោយអ្នកគ្រូទីប្រឹក្សា នៃវិទ្យាល័យ ហ៊ុនសែនស្វាយធំ  ឃុំកណ្តែក ស្រុកប្រាសាទបាគង  បានចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ និងពិការភាព ដល់សិស្សានុសិស្ស តាមថ្នាក់រៀនដែលទើបចូលរៀននាសប្តាហ៍នេះ ដែលមានយុវសិស្សចូលរួមសរុបចំនួន ៥៦នាក់ ស្រី ៣១នាក់ ។សកម្មភាពខាងលើនេះមានគោលបំណងចូលរួមគោរពច្បាប់ចរាចរណ៍ កាត់បន្ថយអត្រាស្លាប់ របួស និងលើកម្ពស់សិទ្ធិជនពិការ តាមរយះសម្មភាពដូចខាងក្រោម៖ (ច្រើន​ទៀត…)