• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានប្រោសព្រះរាជទាន សៀវភៅ ១ក្បាល និងកាក់ចំនួន ១ ដែលមានព្រះបរមរូប ព្រះមហាក្សត្រ

នៅរសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម។ (ច្រើន​ទៀត…)

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកទុក្ខជូនកាកបាទក្រហមបែលហ្សិក

លោកស្រី ឡូរ៉េត ស្ទីនសេន ​ ជាទីគោរពរាប់អាន ​!

ខ្ញុំពិតជាមានក្តីក្រៀមក្រំជាខ្លាំងនៅពេលបានទទួលដំណឹងថា ប្រជាជនចំនួន២០នាក់ បានបាត់បង់ជីវិត ជាច្រើននាក់ទៀតកំពុងបាត់ខ្លួន និងរាប់ម៉ឺននាក់ទៀត ត្រូវបានជម្លៀសទៅកាន់ទីជំរក ​ដោយសារតែទឹកជំនន់យ៉ាងគំហុកនៅភាគអាគ្នេយ៍នៃប្រទេស កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នំា២០២១ កន្លងមក​។ (ច្រើន​ទៀត…)

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកទុក្ខជូនកាកបាទក្រហមចិន

លោក ហ៊្សូ ​ ជេន ​ ជាទីគោរពរាប់អាន ​!

ខ្ញុំពិតជាមានក្តីក្រៀមក្រំជាខ្លាំងនៅពេលបានទទួលដំណឹងថា ចំនួនអ្នកស្លាប់នៅតែបន្តកើនឡើងហើយមនុស្សជាង ១,២ លាននាក់ ត្រូវបានជម្លៀសទៅកាន់ទីជំរក ​ដោយសារតែមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងខេត្តហឺណាន កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នំា២០២១ កន្លងមក​។ រហូតមកដល់ពេលនេះ ក្រុមអ្នកជួយ​ សង្គ្រោះកំពុងតែព្យាយាមទៅជួយសង្គ្រោះជីវិតមនុស្សដែលជាប់គាំងនៅក្នុងទឹក​ ដោយសារភ្លៀងនៅបន្តធ្លាក់ឥតឈប់ឈរ។ (ច្រើន​ទៀត…)

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកទុក្ខជូនកាកបាទក្រហមឥណ្ឌា

លោក ​ ស៊្រី រ៉ាមណាត កូវីន ជាទីគោរពរាប់អាន​​​​​​​​​​​​​ !

ខ្ញុំពិតជាមានក្តីក្រៀមក្រំយ៉ាងខ្លាំងដោយបានទទួលដំណឹងថា មនុស្សរាប់សិបនាក់បានស្លាប់ នៅទីក្រុងម៉ុមបៃ បន្ទាប់ពីមានភ្លៀងមូសុង និងបានបង្កឱ្យមានបាក់ដី​ កាលពីថ្ងៃទី១៨ ខែកក្កដាឆ្នាំ ២០២១​ កន្លងទៅ។ ព្យុះលាយឡំ និងផ្គររន្ទះដែលបានបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតាមទីក្រុងនៃប្រទេសឥណ្ឌា នាពេលនេះ គឺពិតជារឿងមិនធ្លាប់កើតមានសោះឡើយនៅក្នុងឆ្នាំនេះ។ (ច្រើន​ទៀត…)