• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

កម្មវិធីអប់រំផ្សព្វផ្សាយស្តីពីវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល

ថ្ងៃអង្គារ ទី១៦ ខែ​មិថុនា ឆ្នាំ​២០២០​ សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កណ្តាល បានដឹកនាំ​កម្លាំងអ្នក​ស្ម័គ្រចិត្ត​កាកបាទក្រហម​ភូមិចំនួន២ ,ក្រុមកាកបាទក្រហមកម្ពុជាឃុំបែកចាន និងមន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកអង្គស្នួល សរុបចំនួន ៧នាក់ ចុះ​អប់រំផ្សព្វផ្សាយ​ស្តីពី​វិធានការ​បង្ការ​ និងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ​១៩​ ដល់ប្រជាពល​រដ្ឋ​ចំនួន​២ភូមិ​គឺ៖ ភូមិ​ព្រៃសំរោង និងភូមិត្រពាំងទ្រា ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ កម្មវិធីអប់រំផ្សព្វផ្សាយនេះ សាខាបានប្រើប្រាស់មីក្រូ​ ១គ្រឿងចាក់​ផ្សាយ​សារ​ណែនាំ​ពី​វិធានការ​បង្ការ​ជំងឺ​កូវីដ​១៩​ របស់ក្រសួង​សុខាភិបាល​ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ

កក្រក​ ៖​ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យ​ចម្រើនព្រះជន្មគម្រប់ ៨៤ យាងចូល ៨៥ព្រះវស្សា របស់​ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី​១៨ ខែមិថុនាឆ្នាំ២០២០ ខាងមុខនេះ​ នៅថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី​ ១៦ ខែមិថុនា ឆ្នាំ២០២០ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យថ្នាក់ដឹកនាំ មន្ត្រី និងយុវជនកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកលំផាត់ខេត្តរតនគីរីទទួលអំណោយមនុស្សធម៌

សាខា កក្រក ខេត្តរតនគិរី៖ នៅព្រឹក ថ្ងៃ ចន្ទ ១០ រោច ខែ ជេស្ឋ ឆ្នាំជូតព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២០ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនៈគីរី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៥១ គ្រួសារ ពិធីនេះប្រព្រឹត្តទៅនៅសាលាបឋមសិក្សាល្បាំងពីរ ចំនួន២១ គ្រួសារ សាលាឃុំបាតាង ចំនួន១០ គ្រួសារ ហើយអនុសាខាបន្តចុះសួរសុខទុក្ខនៅឃុំជ័យឧត្តម ១០ គ្រួសារ និងឃុំ កាឡែង ១០ គ្រួសារ ក្នុងស្រុកលំផាត់ ខេត្តរតនគិរី។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំប្រារព្ធពិធីចម្រើនព្រះជន្នសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

សាខាកក្រកខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ រួមទាំងសហការី ព្រមទាំងក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត បាននាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃនៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ក្នុងសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ដើម្បីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះ នៅស្រុកក្រឡាញ់ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

សាខា កក្រក ខេត្តសៀមរាប៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ក្រុមគ្រួសារងាយរងគ្រោះ មានចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទីទ័លក្រ ចំនួន ៦០គ្រួសារ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងរៀបចំព្រះរាជពិធីចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ

នៅថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងឯកឧត្តម លោកជំទាវ គណៈកិត្តិយសសាខា ឯកឧត្តម លោកជំទាវគណៈកម្មាធិការសាខា ថ្នាក់ដឹកនាំ-មន្ត្រី បុគ្គលិក យុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងយាយជី តាជី ជាច្រើននាក់ បានរៀបចំពិធីចម្រើនព្រះបរិត្ត នមស្ការព្រះរតនត្រ័យ សមាទានសីល និងរាប់បាត្រព្រះសង្ឃចំនួន ៩ អង្គ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតប្រារព្ធពិធីចម្រើនព្រះជន្នសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

នៅព្រឹកថ្ងៃសៅរ៍ ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០២០ នេះលោកជំទាវលាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត និងសហការី បាននាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃចំនួន៣វត្ត ក្នុងខេត្តកំពត ដើម្បីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគម្រប់៨៤ យាងចូល ៨៥ ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ ។ (ច្រើន​ទៀត…)

ខេត្តមណ្ឌលគិរី ចុះផ្សព្វផ្សាយអំពីការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅ ឃុំរយ៉ ស្រុកកោះញែក

សាខាកក្រកខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានចុះផ្សព្វផ្សាយអំពីការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ COVID-19 ជូនដល់ប្រជាពលរដ្ឋចំនួន ២៥គ្រួសារ (ស្មើនឹង ១៣៤នាក់, ស្រី ៨២នាក់) ស្ថិតនៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ។ការផ្សព្វផ្សាយនេះដែរ ក្រុមការងារសាខា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឲ្យយល់ដឹងអំពីការទប់ស្កាត់នូវជំងឺកូវីដ19 នេះដែលជាជំងឺមួយធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងពិភពលោក

(ច្រើន​ទៀត…)

សាខាកក្រកខេត្តព្រះសីហនុប្រារព្ធពិធីចម្រើនព្រះជន្នសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

សាខាកក្រកខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម អនុប្រធានកិត្តិយសសាខា លោកឧកញ៉ា ឡាវ កាង អនុប្រធានកិត្តយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី ព្រមទាំងក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត បាននាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃនៅវត្តឥន្ទញ្ញាណ ហៅវត្តក្រោម ក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ដើម្បីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ (ច្រើន​ទៀត…)

គ្រួសាររស់នៅជាមួយមេរោគអេដស៍នៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា បានទទួលអំណោយមនុស្សធម៌

នៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០  លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានចាត់ក្រុមការងារទទួលបន្ទុកសុខភាពសាខាសហការជាមួយក្រុមការងារអនុសាខា កក្រក ស្រុកមណ្ឌលសីមា និងអាជ្ញាធរឃុំពាមក្រសោប បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌  ផ្តល់ជូនគ្រួសាររស់នៅជាមួយមេរោគអេដស៍ កំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃចំនួន ២នាក់ រស់នៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា  ខេត្តកោះកុង។នាឱកាសនោះក្រុមការងារសាខា បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា (ច្រើន​ទៀត…)