• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុទទួលអំណោយពីសប្បុរសជន

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១  លោកជំទាវ ហៀក ហ៊ីមុល្លី តំណាងឯកឧត្តម  គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុបានទទួលអំណោយសប្បុរសធម៌ពី សាលាដំបូង និងអយ្យាការអមសាលាដំបូង ខេត្តព្រះសីហនុ បានឧបត្ថម្ភ អង្ករចំនួន ១០តោន។ លោកជំទាវ អនុប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាលាដំបូង និងអយ្យាការអមសាលាដំបូង ខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគដល់កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងទទួលថវិកាសមាជិកភាពពីកងរាជអាវុធហត្ថខេត្ត

នៅថ្ងៃព្រហស្បត្តិ ទី០១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងក្រុមប្រតិបត្តិសាខា អញ្ជើញស្វាគមន៍ និងទទួលថវិកាសមាជិកភាពទ្រទ្រង់ឆ្នាំ២០២០ របស់កងរាជអាវុធហត្ថខេត្តកោះកុង ចំនួន ១,៥១៧,០០០រៀល (មួយលាន ប្រាំរយដប់ប្រាំពីរពាន់រៀលគត់) នៅទីស្នាក់ការសាខា ។ ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ទោ ផន សុធន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង និងក្រុមការងារតំណាងអោយឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកោះកុង បានសម្តែងចំណាប់អារម្មណ៍ថា (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩នៅខេត្តកំពត

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសំណាក់ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យមន្រ្តីប្រតិបត្តិសាខា ដឹកនាំយុវជនកាកបាទក្រហម រៀបចំចែកម៉ាស អាល់កុល និង អប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវសាធារណៈ ដែលមានអ្នកចូលរួមចំនួន២៥៥នាក់ ស្រី១៨៦នាក់ ។ គោលបំណងផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្ហាញពីរបៀបលាងដៃអោយត្រឹមត្រូវ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងចុះផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅសង្កាត់ក្តុលដូនទាវ

នៅថ្ងៃ០១ខែមេសា ឆ្នាំ ២០២១ នេះ ឯកឧត្តមបណ្ឌិត ប៊ុត  គឹមស៊ាន លោក កុសុម សុភីនារ៉ា នាយកប្រតិបត្តិសាសាខា  ដឹកនាំមន្ត្រីប្រតិបត្តិសាខា  ក្រុមកាងារកាកបាទក្រហមសង្កាត់សហការជាមួយ អាជ្ញាធរសង្កាត់ក្តុលដូនទាវ  ក្រុងបាត់ដំបង បានបន្តចុះផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិថ្កូវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។ ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ក្រុមការងារផ្សព្វផ្សាយបានប្រើប្រាស់ អាកុលលាងដៃ ចែកម៉ាស  កឹបផ្ទាំងរូបភាពផ្សព្វផ្សាយ ប័ណ្ណផ្សព្វផ្សាយសន្លឹកបត់  ៣ការពារ៣កុំ ប័ណ្ណផ្សព្វផ្សាយផ្សេងៗ និង ប្រើប្រាស់មេក្រូ១ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័ក រស់នៅភូមិ០៣(ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ទទួលអំណោយមនុស្សធម៌

នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១ លោក គាំ សុខុម នាយកសាខាមន្រ្តីសាខាអនុសាខាបាននាំយកអំណោយមនុស្សធម៌របស់សាខាខេត្តព្រះសីហនុ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ១១០គ្រួសារ រស់នៅភូមិ០៣(ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ជាមួយគ្នានោះ លោកនាយកសាខា សុំឲ្យក្រុមគ្រួសារចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារចុះសាកសួរសុខទុក្ខ ចាស់ជរា និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រស់នៅក្នុងសង្កាត់ព្រែកលៀប

នាថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១នេះ នៅវត្តបាក់ខែង ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា  ខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកស្រី ស្វាយ សុជាតិ តំណាងឯកឧត្តម ឃ្លាំង ហួត ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ  និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ចាស់ជរា និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៣០គ្រួសារ រស់នៅក្នុងសង្កាត់ព្រែកលៀប  ។ នាឱកាសនោះ ក្នុងនាមឯកឧត្តមប្រធានកិត្តិយសអនុសាខា លោកស្រី ស្វាយ សុជាតិ បានលើកឡើងពីការយកចិត្តទុកដាក់គិតគូខ្ពស់ (ច្រើន​ទៀត…)

សកម្មភាពអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ក្នុងទីប្រជុំជន ផ្សារ និង ភូមិពាមជីកង ស្រុកកងមាស

នៅថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១  ឯកឧត្តម អ៊ុន ចាន់ដា  ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោកនាយកប្រតិបត្តិសាខា និងមន្ត្រីសាខា ដឹកនាំមន្ត្រីអនុសាខាស្រុក ទីប្រឹក្សាយុវជន អ្នកស្ម័គ្រចិត្ត និង យុវជនកាកបាទក្រហមកម្ពុជា  សរុបចំនួន១៩នាក់ (ស្រីចំនួន ៦នាក់)បន្ត ចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការពារការឆ្លងរាតត្បាតនៃជំងឺកូវីដ ១៩ ជូនដល់ប្រជាពលរដ្ឋក្នុងទីប្រជុំជន និងអ្នកលក់ដូរក្នុងផ្សារពាមជីកង និងតាមខ្នងផ្ទះក្នុងភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស  ដែលមានអ្នកចូលរួម សរុបចំនួន៣៥៨នាក់ (ស្រី ២១១នាក់ )។ (ច្រើន​ទៀត…)

ផ្សព្វផ្សាយអប់រំអំពីវិធានការ ៣កុំ ៣ការពារ ២ចូលរួមស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅខេត្តកែប

នៅថ្ងៃពុធ  ទី៣១  ខែមីនា  ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតពី  ឯកឧត្តម សោម ពិសិដ្ឋ   ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត បានជំរុញឲ្យក្រុមប្រតិបត្តិសាខា រួមនឹងយុវជនស្ម័គ្រចិត្ត   ដឹកនាំដោយលោកនាយកប្រតិបត្តិ សាខា  ចុះផ្សព្វផ្សាយអប់រំអំពីវិធានការ ៣កុំ  ៣ការពារ  ២ចូលរួម ស្តីពីការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងទីប្រជុំជន ភូមិដំណាក់ចង្អើរ,កែវក្រសាំង,កែប,ថ្មី ,កំពង់ត្រឡាចនៃសង្កាត់កែប និងសង្កាត់ព្រៃធំ និងតាមដងផ្លូវ ក្រុងកែប ។ ការផ្សព្វផ្សាយនេះ  សាខាបានចែកជូននូវបណ្ណប្រកាសស្តីពី វិធានការ ៣កុំ  ៣ការពារ  ២ចូលរួម (ច្រើន​ទៀត…)

កិច្ចប្រជុំការងារបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត

នៅថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានបើកកិច្ចប្រជុំការងារបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត ក្រោមវត្តមានឯកឧត្តមឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត នៅទីស្នាក់ការសាខានិងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខាខេត្ត សរុបមានអ្នកចូលរួមចំនួន១៦នាក់ ស្រី៤នាក់។ កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖ (ច្រើន​ទៀត…)

សកម្មភាពអប់រំផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅសង្កាត់ប្អេរ និងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង

នារសៀលថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ លោក លី សុភា សមាជិកគណៈកម្មាធិការសាខា លោក ស៊ឹម ប្រិម សមាជិកគណៈកម្មាធិការសាខា នាយកប្រតិបត្តិសាខា អនុសាខា កក្រក ក្រុងកំពង់ឆ្នាំង បានចុះធ្វើការអប់រំផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅ សង្កាត់ប្អេរ និងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ប៊ន សុភី បានមានប្រសាសន៍ថា ៖ ដោយមានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)