• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

ពិធីចុះបឋមសិលាសាងសង់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកពួក

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៧ លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តសៀមរាប​ និងសហការី ​មាន​អញ្ជើញ​ចូលរួម​ពិធីក្រុងពាលី និងបញ្ចុះបឋម​សិលា សាងសង់​អគារទីស្នាក់ការ​អនុសាខា​កាកបាទក្រហម​កម្ពុជា ស្រុកពួក ដែលមាន​ទីតាំងស្ថិត​នៅភូមិ​ពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ តាមប្លង់ ​អគារនេះ​មានក្រលាផ្ទៃ ១៣៦ម៉ែត្រការ៉េ ត្រូវសាងសង់​លើផ្ទៃដីទំហំ ២,០៣០ម៉ែត្រការ៉េ សាងសង់ឡើង​ដើម្បី​បម្រើ​ការងារមនុស្សធម៌ ដល់​ជនរងគ្រោះ និងងាយរង​គ្រោះ​នៅមូលដ្ឋាន។

(ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលទទួលទេយ្យទានពីព្រះចៅអធិការវត្តចេតិយថ្មី

សាខាកក្រកខេត្តកណ្តាល៖ ព្រឹកថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ​ ២០១៧នេះ ក្រុមការងារ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកណ្តាល​ ដឹកនាំដោយ​ឯកឧត្តម ហាក់ ប៊ុនធឿន អនុប្រធាន​គណៈកម្មាធិការ​សាខា​ និងជាតំណាង​ឯកឧត្តម ជាវ តាយ ប្រធាន​គណៈកម្មាធិការ​សាខា បានអញ្ជើញ​ទៅទទួល​ទេយ្យទាន​សប្បុរសធម៌ពីព្រះតេជគុណ ភោគ ជ័យរិទ្ធិ ព្រះចៅអធិការ​វត្តចេតិយថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ។

ក្នុងឱកាសនោះ​ ព្រះអង្ដមាន​សង្ឃដីកាគាំទ្រ និងមានទឹក​ព្រះទ័យ​រីករាយ ក្នុងការចូលរួម​ចំណែកជាមួយសកម្មភាព​មនុស្សធម៌​របស់កាកបាទក្រហម​កម្ពុជា ។

គ្រួសាររងគ្រោះដោយអគ្គីភ័យនៅខណ្ឌពោធិ៍សែនជ័យទទួលអំណោយពីកាកបាទក្រហមកម្ពុជា

កក្រក​ ៖​ នៅព្រឹកថ្ងៃទី ២៨​ ខែកញ្ញា ឆ្នាំ២០១៧ នេះ កាកបាទក្រហម កម្ពុជា  ដែលមាន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភ អំណោយ មនុស្សធម៌ រួមមាន គ្រឿងឧបភោគ-បរិភោគ​ សម្ភារៈប្រើប្រាស់​ និងថវិកាមួយ ចំនួន​ ជូនបុរសពោះម៉ាយ ឈ្មោះ ម៉ម ហេង អាយុ ៤៨ឆ្នាំ ដែលជួបទុក្ខផ្ទួនៗគ្នា ដោយត្រូវ ភរិយា ទើបស្លាប់ ចោលបាន ៥ខែ ហើយ បានរងគ្រោះ ដោយ ភ្លើងឆេះផ្ទះ​ កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ស្ថិតនៅក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក

(ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាផ្តល់ថវិកាសម្រាប់ខួងអណ្តូងទឹកស្អាតនៅស្រុកថាឡាបរិវ៉ាត់ និង ស្រុកកូនមុំ

កក្រក ៖ នៅថ្ងៃទី ២៦​ ខែកញ្ញា​ ឆ្នាំ២០១៧ នេះ សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា បានសម្រេច​ផ្តល់ថវិកា​ចំនួន ៣៣.៤៦៨ដុល្លារ (បីម៉ឺន​បីពាន់​បួនរយ​ហុកសិប​ប្រាំបីដុល្លារអាមេរិក)​ ដើម្បីខួងអណ្តូង​ទឹកស្អាត ចំនួន ៧​ ជូនប្រជាពលរដ្ឋ​ខ្វះខាតទឹក​ប្រើប្រាស់​ចំនួន ១៣៥គ្រួសារ ស្មើ

(ច្រើន​ទៀត…)

ប្រជាពលរដ្ឋ ទីទ័លក្រ ចាស់ជរា ទទួលអំណោយពីសាខាកក្រកខេត្តបាត់ដំបង

សាខាកក្រកខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី ២៦ខែកញ្ញា ឆ្នាំ២០១៧ លោកជំទាវ ឈួន ទូច ប៊ុតគឹមស៊ាន អនុប្រធាន​កិត្តិយស​សាខាកាកបាទក្រហម​កម្ពុជា ខេត្តបាត់ដំបង និងសហការី ព្រមទាំង​សប្បុរសជន អញ្ចើញមកពីសហរដ្ឋ អាមេរិច បានអញ្ជើញ​ជួបសំណេះ​សំណាល​សួរសុខទុក្ខ ​និងនាំយក​អំណោយ​មនុស្សធម៌ ជូនដល់ ប្រជាពលរដ្ឋ​ ទីទ័លក្រ ចាស់ជរា ក្នុងឃុំចំនួន២ គឺឃុំឈើទាល ១០ គ្រួសារ ឃុំតាគ្រាម ចំនួន១០ គ្រួសារ ស្រុកបាណន់ ខេត្តបាត់ដំបង ។

(ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងចូលរួមមរណៈទុក្ខគ្រួសាររងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍

សាខាកក្រកខេត្តព្រៃវែង៖ នៅរសៀល​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ សាខា​កាកបាទក្រហម​កម្ពុជា​ ខេត្តព្រៃវែង​ ដឹកនាំដោយ ឯកឧត្តម​ឧកញ៉ា សុខ ផេង អនុប្រធាន​អចិន្រ្តៃយ៍​គណៈកម្មាធិការ​សាខា​ និងសហការី ​បាននាំយក​អំណោយ​មនុស្សធម៌ ​ចូលរួម​រំលែក មរណៈទុក្ខចំពោះ​គ្រួសារ លោក មាស ពៅ មាន​ទីលំនៅ​

(ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាជួបប្រជុំជាមួយ គណៈប្រតិភូកាកបាទក្រហមហ្វាំងឡង់

កក្រក ៖ នៅទីស្នាក់ការ​កណ្តាល​កាកបាទក្រហម​កម្ពុជា​ នាព្រឹកថ្ងៃទី ២៦​ ខែកញ្ញា ឆ្នាំ២០១៧​ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ​ កាកបាទក្រហម​កម្ពុជា បានទទួល​ជួបប្រជុំ​ជាមួយ ​គណៈប្រតិភូ​កាកបាទក្រហម​ហ្វាំងឡង់​ ដែលដឹកនាំ​ដោយ លោក​ Toni Jokinen ប្រធាន​កម្មវិធី​អន្តរជាតិ​នៃកាកបាទក្រហម​ហ្វាំងឡង់​ ។ គោលបំណង​របស់ គណៈប្រតិភូ ​គឺដើម្បី​ពិនិត្យ​ការអភិវឌ្ឍន៍​គម្រោង​ពាក់កណ្តាល​អណត្តិ និងទិសដៅបន្ត ។ គណៈប្រតិភូនឹង​ចុះពិនិត្យ​គម្រាង គ្រប់គ្រង​គ្រោះមហន្តរាយ​នៅខេត្ត​កំពង់ចាម និង គម្រោង​សុខភាព នៅខេត្ត​ត្បូងឃ្មុំ។ 

បុរសពិការភ្នែកទាំងសងខាង ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

សាខាកក្រកខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៧ លោកជំទាវ គួយ ណាលីន អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញ​ជួបសំណេះ​សំណាល​សួរសុខទុក្ខ និងនាំយក​អំណោយ​មនុស្សធម៌ ជូនដល់​លោក ឃឹម នភាល័យ អាយ ៣៩ឆ្នាំ ពិការភ្នែកទាំង​សងខាង (ដោយសារជំងឺកញ្ជ្រឹល​តាំងពីអាយុ៧ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ចាម) បច្ចុប្បន្នស្នាក់​នៅបន្ទប់ជួល នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប។ មានមុខរបរ​ជាអ្នកចម្រៀង​តាម ហាង នៅក្នុង​ក្រុងសៀមរាប ដើម្បីទ្រទ្រង់​ជីវភាពប្រចាំថ្ងៃ។

(ច្រើន​ទៀត…)

កិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់ដឹកនាំកាកបាទក្រហម-អឌ្ឍចន្ទក្រហម អាស៊ី-អាគ្នេយ៍ លើកទី១៤ នៅប្រទេសវៀតណាម

គណៈប្រតិភូ​កាកបាទក្រហម​កម្ពុជា​ដឹកនាំ​ដោយ​លោកជំទាវ​ ពុំ ចន្ទីនី អគ្គ​លេខា​ធិការ កាកបាទក្រហម​កម្ពុជាបាន​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ ថ្នាក់ដឹកនាំ​កាកបាទក្រហម-អឌ្ឍចន្ទក្រហម អាស៊ី-អាគ្នេយ៍ លើកទី១៤ រយៈពេល​​២ថ្ងៃ ចាប់ពីថ្ងៃទី ២១​-២២​ ខែកញ្ញា ឆ្នាំ ២០១៧ នៅទីក្រុង​ហាណូយ ប្រទេសវៀតណាម ។

(ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅឃុំស្រអែមទទូលអំណោយពីអនុសាខាស្រុកជាំក្សាន្ត

សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៧ នេះ លោក ហែម ថុន​ ប្រធានគណៈកម្មាធិការ​អនុសាខា​កាកបាទ ក្រហមកម្ពុជា​ ស្រុកជាំក្សាន្ត បានចុះសួរសុខទុក្ខ​និងនាំយក​អំណោយ​មនុស្សធម៌ ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ចំនួន ២ គ្រួសារ ដោយសារ​ខ្យល់កន្ទ្រាក់​បណ្តាល​អោយ​រលំផ្ទះ​កាលពី

(ច្រើន​ទៀត…)