• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខ កុមារកំព្រា-កុមារផ្ទុកមេរោគអេដស៍នៅឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ដើម្បីឈានឆ្ពោះទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍​១ធ្នូ​ ២០២១​ក្រោមប្រធានបទ​«បញ្ចប់ វិសមភាព បញ្ចប់អេដស៍បញ្ចប់ជំងឺឆ្លងរាតត្បាតសកល»​នៅថ្ងៃទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ​ លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា​ និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ​ បានអញ្ជើញចុះសួរសុខទុក្ខ​ និងចែកអំណោយដល់កុមារកំព្រា​-កុមារផ្ទុកមេរោគអេដស៍​ចំនួន​១២២នាក់​ និងបុគ្គលិកចំនួន​ ៣៣នាក់​នៃអង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា​ ដែលស្ថិតនៅភូមិសុបិន្ត ឃុំត្រពាំងគង​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ។ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងកំពត បានផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ លោកស្រី គាត សារឹម មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងកំពត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន១គ្រួសារ  រស់នៅក្នុងភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ។អំណោយផ្តល់ជូនរួមមាន ៖ អង្ករ២៥គីឡូក្រាម មី១កេស   ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ស្ករស១គីឡូក្រាម សម្ភារផ្ទះបាយមួយចំនួន និងថវិកា៥ម៉ឺនរៀលផងដែរ ៕ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគីរី ទទួលអំណោយពីសប្បុរសជន

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងសហការី បានអញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយជាគ្រឿងឧបភោគ បរិភោគរួមមានអង្ករចំនួន១​ តោន ស្មើនឹង១,០០០គីឡូក្រាម (មួយពាន់គីឡូក្រាម) និងទឹកបរិសុទ្ធអង្គរពូរ៉ូ ៥០កេស ដែលជាអំណោយរបស់សប្បុរសជន លោកស្រី ថុង សុថេត អាជីវករផ្សារសែនមនោរម្យ ផ្ដល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី។ (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះចំនួន៣០គ្រួសារ រស់នៅសង្កាត់ច្បារអំពៅទី១ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ដោយមើលឃើញទុក្ខលំបាករបស់ប្រជាជនងាយរងគ្រោះ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ  លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ  និងលោកស្រី ហេង សុវត្ថា ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបាននាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ចាស់ជរា១០គ្រួសារ ជនពិការ១០គ្រួសារ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១០គ្រួសារ  សរុបចំនួន៣០គ្រួសារ នៅសង្កាត់ច្បារអំពៅទី១  ដោយក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ម៉ាស២០ អាល់កុល១ដប  និងថវិកាចំនួន២ម៉ឺនរៀល ។ (ច្រើន​ទៀត…)

សេចក្តីសម្រេចកែសម្រួលសមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ

រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលមានឯកឧត្តម ងួន រតន: ជាប្រធានគណៈកម្មាធិការសាខា ក្នុងអាណត្តិទី៥ ។ ពិធីនេះបានប្រព្រឹត្តទៅ តាមប្រព័ន្ធវីដេអូហ្សូម ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីគណៈកម្មាធិការសាខា ប្រធានគណ:កម្មាធិការអនុសាខាស្រុក/ក្រុង មន្ត្រីទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា ឣ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

កិច្ចប្រជុំជាមួយអ្នកសារព័ត៌មាន ស្តីពី ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងរបៀបរាយការណ៍នៅរាជធានីភ្នំពេញ

នាព្រឹកថ្ងៃទី ២៤​ ខែ វិច្ឆិកា​ ឆ្នាំ ២០២១នេះ​ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំជាមួយអ្នកសារព័ត៌មាន​ស្តីពី​ការកេងប្រវ័ញ្ចផ្លូវភេទលើ កុមារតាមប្រព័ន្ធអនឡាញ និងរបៀបរាយការណ៍​ ក្រោមវត្តមាន​ លោក​ ជិន​ ប៊ុនធឿន​ នាយកប្រតិបត្តិសាខា​ ដែលកិច្ចប្រជុំនេះរៀបចំឡើងដោយយោងតាមអនុស្សារណៈនៃការយោគយល់គ្នារវាងសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ និងអង្គការសកម្មភាពដើម្បីកុមារ​ ស្តីពី​ ការចូលរួមសកម្មភាពមនុស្សធម៌នៅព្រះរាជាណាចក្រកម្ពុជា​ ។ កិច្ចប្រជុំនេះក៏មានការចូលរួមពី​ លោក​ លោកស្រីជាអ្នកសារព័ត៌មាន (ច្រើន​ទៀត…)

ពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមប្រចាំវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង

ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានរៀបចំពិធីបំពាក់កន្សែង និងបង្កើតក្លឹប ជូនយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង ក្នុងក្រុងខេមរភូមិន្ទខេត្តកោះកុង ក្រោមវត្តមាន លោកឈួន យ៉ាដា នាយកប្រតិបត្តិសាខា កាកបាទក្រហមកម្ពុជាខេត្តកោះកុងតំណាងឱ្យ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា និងមានការអញ្ញើញចូលរួមពីនាយិកាសាលា ក្រុមការងារនាយកដ្ឋានធនធានមនុស្សនៃទីស្នាក់ការកណ្តាល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងយុវជនកក្រក សរុបចំនួន៧១នាក់ ស្រី៥៩ ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានរៀបចំកិច្ចប្រជុំទីប្រឹក្សាយុវជនប្រចាំត្រីមាសទី៤ ឆ្នាំ២០២១

នាព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានរៀបចំកិច្ចប្រជុំទីប្រឹក្សាយុវជន ប្រចាំត្រីមាសទី៤ ឆ្នាំ២០២១ ក្រោមវត្តមាន លោក តាក ហាប់ សមាជិកគណៈកម្មាធិការសាខា​ មានវត្តមានចូលរួមក្នុងកិច្ចប្រជុំនាឱកាសនោះរួមមានៈ លោកនាយកប្រតិបត្តិសាខា លោក​ លោកស្រី​មន្ត្រីជំនាញការិយាល័យមន្ទីរអប់រំយុវជន និងកីឡា មន្ត្រីប្រតិបត្តិសាខា​​ និងទីប្រឹក្សាយុវជនសរុបប្រមាណ ៣០រូប ស្រី០១រូប ពីធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពត។ របៀបវារៈនៃកិច្ចប្រជុំរួមមាន÷ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាផ្តល់កិច្ចសម្ភាសជាមួយភ្នាក់ងារទូរទស្សន៍ Fresh News ស្តីពី «ដំណើរឈានឆ្ពោះទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១

លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងជាអនុប្រធានអចិន្ត្រៃយ៍​ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ​ នៅថ្ងៃទី ២៣​ ខែវិច្ឆិកា​​ ឆ្នាំ២០២១នេះ​ បានផ្តល់កិច្ចសម្ភាសជាមួយភ្នាក់ងារ​ទូរទស្សន៍​ Fresh News ស្តីពី​ «ដំណើរឈានឆ្ពោះទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍​ ១ធ្នូ​ ២០២១​ ក្រោមប្រធានបទ​ ៖​ បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល​»។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១០០គ្រួសារ រស់នៅខណ្ឌពោធិ៍សែនជ័យទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ  បរិវេណវត្តអរុណវត្តី  ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ  លោក ហែម ដារិទ្ធ  ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត៣០គ្រួសារ ចាស់ជរា៥០គ្រួសារ ជនពិការ១០​ គ្រួសារ ស្ត្រីមេម៉ាយ១០គ្រួសារ  សរុបចំនួន១០០គ្រួសារ រស់នៅសង្កាត់ត្រពាំងក្រសាំង  ។ នាឱកាសនោះ  លោកប្រធានកិត្តិយសអនុសាខា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់  សូមកុំធ្វេសប្រហែសបន្តប្រុងប្រយត្ន័  ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួន (ច្រើន​ទៀត…)