• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបទទួលអំណោយជាអង្ករពីក្រុមហ៊ុន Green Angkor Advertising Co., Ltd

សាខា កក្រក ខេត្តសៀមរាប៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុ សំអន នាយកសាខា បានជួបសំណេះសំណាល និងទទួលអំណោយជាអង្ករ ចំនួន១តោន ពីក្រុមហ៊ុន Green Angkor Advertising Co., Ltd ដើម្បីជួយទ្រទ្រង់សកម្មភាពមនុស្សធម៌ក្នុងពេលដែលកំពុងជួបនូវវបត្តិជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រមួយចំនួននៃខេត្តសៀមរាប។ មានប្រសាសន៍នាឱកាសនោះ លោកនាយកសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត (ច្រើន​ទៀត…)

ពិធីប្រគល់បំពង់ទឹកក្តៅ ស្រោមដៃ និងទឹកបរិសុទ្ធជូនដល់មន្ទីរពេទ្យបង្អែកខេត្តកំពត

សាខាកក្រកខេត្តកំពត ៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំ ជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី  ២៣ ខែ  តុលា ឆ្នាំ  ២០២០ នេះដោយមានការយកចិត្តទុក្ខដាក់ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងមានជំងឺមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ពីសំណាក់ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា កំពត បានចាត់ឲ្យលោកមុំ ក្រឹង នាយកប្រតិបត្តិសាខា រៀបចំពិធីប្រគល់បំពង់ទឹកក្តៅ ស្រោមដៃ និងទឹកបរិសុទ្ធជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តកំពត និងស្រុកប្រតិបត្តិកំពត

(ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រហ័ស នៅឃុំព្រែកហ្លូង ស្រុកឯកភ្នំ ខេត្តបាត់ដំបងទទួលបានអំណោយមនុស្សធម៌

នៅថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត  ប៊ុត គឹមស៊ានប្រធានគណៈកម្មាធិការសាខានិងសហការី បាននាំយកអំណោយមនុស្សធម៌របស់សាខាខេត្តផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រហ័ស ចំនួន ១០០គ្រួសារ រស់នៅភូមិចំនួន៧ក្នុង ឃុំព្រែកហ្លូង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត ប៊ុត  គឹមស៊ាន បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា ក្តីអាណិតអាសូរ ការស្រឡាញ់ ចែករំលែកនូវការ លំបាក និងចូលរួមសោកស្តាយយ៉ាងក្រៃលែង (ច្រើន​ទៀត…)

ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ស្ដីពីហានិភ័យនៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង នៅខេត្តសៀមរាប

សាខា កក្រក ខេត្តសៀមរាប៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ស្ដីពីហានិភ័យនៃការបើកបរក្រោមឥទ្ធពលគ្រឿងស្រវឹង និងការបើកបរដោយមិនពាក់មួកសុវត្ថិភាព ដែលមានសិក្ខាកាមជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចំនួន២៥នាក់ មកងពី៥សង្កាត់នៃក្រុងសៀមរាប។ វគ្គនេះប្រព្រឹត្តទៅអស់រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២១-២២ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័សនៅស្រុកប្រាសាទបល្ល័ង្គ និងស្រុកស្ទោងខេត្តកំពង់ធំ ទទួលបានអំណោយមនុស្សធម៌ពី កាកបាទក្រហមកម្ពុជា

នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា ប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពល រដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ចំនួន ៧៩៨គ្រួសារ រស់នៅភូមិចំនួន៤ ក្នុងឃុំកំពង់ចិនជើង និងកំពង់ចិនត្បូង ស្រុកស្ទោង និង៣ភូមិ ក្នុងឃុំសាគ្រាម និងឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ នាឱកាសជួបសំណេះសំណាលនាពេលនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅសង្កាត់ព្រែកថ្មី

សាខា​ កក្រក​ រាជធានីភ្នំពេញ៖​ នាថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយ លោកស្រី ហេង សុវត្ថា ប្រធានគណៈកម្មាធិការអនុសាខា​ និងដោយមានការចូលរួមជាកិត្តិយសពីលោកជំទាវ ឡោក ខេង បានចុះសាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន១០០គ្រួសារ រស់នៅសង្កាត់ព្រែកថ្មី ។ ទន្ទឹមនឹងការពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ​ប្រកបដោយការព្រួយបារម្ភពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

កាសែត Khmer Times ផ្តល់អំណោយជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាសែត Khmer Times ដែលបានជួយឧបត្ថម្ភ អង្ករ ៥តោន ត្រីខ ៥កេស ទឹកត្រី ៦០ដប ទឹកស៊ីអ៊ីវ ៦០ដប និងមី ១០កេសធំ ដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។ កាកបាទក្រហមកម្ពុជា នឹងចាត់ចែងនាំយកអំណោយទាំងអស់នេះទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដោយផ្ទាល់ដៃ។ អំណោយខាងលើនេះ គឺជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់ថ្នាក់ដឹកនាំ-បុគ្គលិកនៃកាសែត Khmer Times (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅសង្កាត់បឹងទំពន់ទី២

សាខា​ កក្រក​ រាជធានីភ្នំពេញ៖​ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រត័្នខេមារុណ ប្រធានគណៈកម្មាធិការអនុសាខា​ និងដោយមានការចូលរួមជាកិត្តិយសពីលោកជំទាវ ម៉ក់ វណ្ណសុីថា បានចុះសាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន១០០គ្រួសារ រស់នៅសង្កាត់បឹងទំពន់ទី២ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាឱកាសនោះ​ ក្រុមការងារអនុសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ច​​​​​​​​​ពីសំណាក់ (ច្រើន​ទៀត…)

ស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជាផ្តល់ជំនួយ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូតនៃប្រទេសរុស្ស៊ីប្រចាំនៅកម្ពុជា និងបុគ្គលិកស្ថានទូតរុស្ស៊ី ដែលបានជួយឧបត្ថម្ភ អង្ករ ២តោន ទឹកសុទ្ធ ២១យួរ និងមី ៧៥កេស ដល់កាកបាទក្រហមកម្ពុជា ដេីម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។ កាកបាទក្រហមកម្ពុជា នឹងចាត់ចែងនាំយកអំណោយទាំងអស់នេះទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដោយផ្ទាល់ដៃ។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់រហ័ស នៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គទទួលបានអំណោយ មនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនដល់ប្រជាពល រដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ចំនួន ២១២គ្រួសារ រស់នៅភូមិចំនួន៧ ក្នុងឃុំ សាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ នាឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា ក្តីអាណិតអាសូរ ការស្រឡាញ់ ចែករំលែកនូវការ លំបាក (ច្រើន​ទៀត…)