• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

កិច្ចប្រជុំផ្សព្វផ្សាយពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩(Covid-19)នៅសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ

សាខា​ កក្រក​ រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃចន្ទ​ ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៣​ ខែ​ មីនា​ ឆ្នាំ ២០២០នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពីស្ថានការណ៍វិវត្តន៍ថ្មី​ នៃជំងឺកូវីដ១៩(Covid-19)​ ក្រោមអធិបតីភាព​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា ។ មានវត្តមានក្នុងកិច្ចប្រជុំនាឱកាសរួមមាន៖​ អស់លោក​ លោកស្រីជានាយករង​ ប្រធាន​ អនុប្រធានការិយាល័យទាំង៥​ មន្ត្រីប្រតិបត្តិសាខា​ មន្ត្រីប្រចាំការអនុសាខាខណ្ឌទាំង១៤​ សរុបចំនួន​ ៣៨នាក់​ ។  របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ (ច្រើន​ទៀត…)

យុវជនកាកបាទក្រហមកម្ពុជាចុះអប់រំសុវត្ថិភាពចរាចរណ៍តាមស្តុបគោលដៅចំនួន៥ ក្នុងរាជធានីភ្នំពេញ

នាព្រឹកថ្ងៃសៅរ៍ ១៣រោច​ ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​ ២១​ ខែ​ មីនា​ ឆ្នាំ​ ២០២០នេះ​​​​ ​គម្រោងសុវត្ថិភាពចរាចរណ៍សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដោយមានយុវជនកាកបាទក្រហមកម្ពុជា​ ចំនួន១០០នាក់ រួមជាមួយគ្រូទីប្រឹក្សាចំនួន៧នាក់ និងមានការចាត់ចែងពីមន្រ្តីប្រតិបត្តិសាខា បានចុះអប់រំសុវត្ថិភាពចរាចរណ៍តាមស្តុបគោលដៅចំនួន៥ ក្នុងរាជធានីភ្នំពេញ រួមមាន៖​ ស្តុបទួលទំពូង ស្តុបបូកគោ ស្តុបចំការមន ស្តុបមេភ្លើង និងស្តុបសណ្ឋាគារស ។ គោលបំណងនៃការ​ចុះអប់រំ​សុវត្ថិភាពចរាចរណ៍នេះ​ គឺសំដៅជួយដាស់តឿនក្រើនរំលឹកបន្ថែមទៀត (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលសួរសុខទុក្ខគ្រួសារដែលឆ្លងជំងឺ COVID-19 នៅ មន្ទីរពេទ្យបង្អែកស្រុកស្អាង

នៅព្រលប់ថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ទៅឧបត្ថម្ភជូនដល់ក្រុមគ្រួសារបុរសអាយុ ៦០ ឆ្នាំ ដែលឆ្លងជំងឺ COVID-19 ចំនួន១គ្រួសារ នៅបរិវេណមន្ទីរពេទ្យបង្អែកស្រុកស្អាង ខេត្តកណ្តាល ។ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាទទួល Poster ស្តីអំពីជំងឺ Covid-19 ពីអង្គការយូនីសេហ្វ (UNICEF)

នៅថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ទទួលជួបសំណេះសំណាល និងទទួល Poster អំពីជំងឺ Covid-19 ពីអង្គការយូនីសេហ្វ (UNICEF) ដឹកនាំដោយ លោកស្រី Cristian Manduate តំណាងយូនីសេហ្វប្រចាំប្រទេស។ ពិធីនេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ក្នុងពិធីនេះសំណេះសំណាលនេះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាខួងអណ្តូងទឹកស្អាតជំហានទី២ នៅខេត្តមណ្ឌលគិរី និង នៅខេត្តកំពង់ធំ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់ថវិកា ៣៧.៣៣៥ដុល្លារអាមេរិក សម្រាប់នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកា ៣៤.៦៣២ដុល្លារ (បីម៉ឺនបួនពាន់ប្រាំមួយរយសាមសិបពីរដុល្លារអាមេរិក) សម្រាប់ខួងអណ្តូងទឹកស្អាតចំនួន ១២បន្ថែមទៀត ជាជំហានទី២ ជូនប្រជាពលរដ្ឋ ១៧២គ្រួសារ (ស្មើមនុស្ស ៨៣១នាក់) រស់នៅភូមិចំនួន ៥ ឃុំចំនួន ៣ នៃស្រុកកែវសីមា និងស្រុកកោះញែក ខេត្តរតនគិរី។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ថវិកា (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ សួរសុខទុក្ខគ្រួសារ ប្រជាជនងាយរងគ្រោះ

នៅថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ លោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខាក្រុងខេមរភូមិន្ទ លោកស្រីអនុប្រធាន និងសហការី បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគចុះសួរសុខទុក្ខគ្រួសារ ចាស់ជរា ជនពិការ និងគ្រួសាររស់នៅជាមួយមេរោគអេដស៍សរុបចំនួន១៦គ្រួសារ នៅសង្កាត់ស្ទឹងវែង ៩គ្រួសារ សង្កាត់ស្មាច់មានជ័យ៧គ្រួសារ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។  នាឱកាសនោះលោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខាបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក លោកជំទាវ មិថុនា ភូថង (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន ៥គ្រួសារ នៅភូមិខ្យោកកណ្តាល ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

នៅថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តសាខា ក្រុមការងារអនុសាខាស្រុក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន ៥គ្រួសារ នៅភូមិខ្យោកកណ្តាល ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ (ច្រើន​ទៀត…)

ពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាន សម្រាប់ប្រជាការពារ នៃខណ្ឌកំបូល

នាល្ងាចថ្ងៃចន្ទ​ ៨រោច​ ​ ខែផល្គុន​ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៦​ ខែ មីនា ឆ្នាំ ២០២០នេះ នៅសាលាខណ្ឌកំបូល សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាន​ ដែលបានដំណើរការអស់រយៈពេល១ថ្ងៃ​ ជូនដល់បងប្អូនប្រជាការពារចំនួន៨៥នា​ក់​ (ស្រី២០នាក់​)​ ដែលបានជ្រើសរើសមកពីសង្កាត់ទាំង៧ នៃខណ្ឌកំបូល ក្រោមវត្តមាន​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា ។  មានប្រសាសន៍បិទវគ្គនាឱកាសនោះ​ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល ស្វាគមន៍ និងទទួលអំណោយពីក្រុមហ៊ុនចំនួន ២ គឺ ៖ ១/ ក្រុមហ៊ុនផលិតបំពង់ទីបជ័រ ខេ អេ ភី ឧបត្ថម្ភថវិកាចំនួន ៧.៥០០ដុល្លារអាមេរិក សម្រាប់ទិញមួកសុវត្ថិភាពចំនួន ៥០០មួក និងថវិកាចំនួន ១.០០០ដុល្លារអាមេរិក សម្រាប់ទិញសាប៊ូដុំលាងដៃចែកជូនដល់ប្រជាពលរដ្ឋ។ ២/ ក្រុមហ៊ុនស្តារីត (ខេមបូឌា) ឯ.ក ឧបត្ថម្ភកាបូបស្ពាយចំនួន ២០០កាបូប។

​ នៅទីស្នាក់ការកណ្តាល នាព្រឹកថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០ នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល ស្វាគមន៍ និងទទួលអំណោយពីក្រុមហ៊ុនចំនួន ២ គឺ ៖
១/ ក្រុមហ៊ុនផលិតបំពង់ទីបជ័រ ខេ អេ ភី ឧបត្ថម្ភថវិកាចំនួន ៧.៥០០ដុល្លារអាមេរិក សម្រាប់ទិញមួកសុវត្ថិភាពចំនួន ៥០០មួក និងថវិកាចំនួន ១.០០០ដុល្លារអាមេរិក សម្រាប់ទិញសាប៊ូដុំលាងដៃចែកជូនដល់ប្រជាពលរដ្ឋ។ (ច្រើន​ទៀត…)

ពិធីប្រគល់និងទទួលអំណោយមនុស្សធម៌របស់សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល នៅវត្តសុវណ្ណវារី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល

នៅរសៀលថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំប្រតិភូសាខា ចូលរួមក្នុងពិធីប្រគល់និងទទួលអំណោយមនុស្សធម៌របស់សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល នៅវត្តសុវណ្ណវារី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។ និមន្ត និងអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន៖ សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្ត ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា (ច្រើន​ទៀត…)